កីឡា
កីឡាករ Hoang Phuc សរសើរការដាក់ពិន្ទុសុក្រិត្យក្នុងការប្រកួតល្បុក្កតោ
កីឡាករវៀតណាម Hoang Phuc Thuan បានឈ្នះពិន្ទុកីឡាករកម្ពុជា ពេជ្រ ខាំតៃ ក្នុងព្រឹត្តិការណ៍ប្រកួត«អ្នកលេងគុន»នៃក្បាច់គុនល្បុក្កតោ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈការតស៊ូគ្នា៣ទឹកពេញបង្ហាញឲ្យឃើញថា កីឡាករវៀតណាម Hoang Phuc Thuan ដែលបានហ្វឹកហាត់ល្បុក្កតោជាច្រើនខែបានព្យាយាមថយក្រោយ និងចេញកណ្តាប់ដៃលឿនៗត្រូវគោលដៅបានច្រើនលើកីឡាករកម្ពុជា ពេជ្រ ខាំតៃ ដែលព្យាយាមដើរចូលវ៉ៃ ប៉ុន្តែចេញអាវុធមិនសូវត្រូវគោលដៅ។ តាមបច្ចេកទេសវ៉ៃបែបនេះចៅក្រមបានផ្តល់ពិន្ទុឲ្យកីឡាករវៀតណាមទទួលបានជ័យជម្នះ។
ក្រោយចប់ការប្រកួត Hoang Phuc Thuan ផ្តល់បទសម្ភាសដល់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«នេះជាបទពិសោធថ្មីមួយទៀតដែលខ្ញុំបានប្រកួតគុនល្បុក្កតោ។ លទ្ធផលនេះកើតចេញពីការខិតខំប្រឹងរបស់ខ្ញុំ។ ទីពីរការរៀបចំនេះបានល្អ ខាងម្ចាស់ផ្ទះកម្ពុជាដាក់ពិន្ទុត្រឹមត្រូវ សុក្រិត្យ»។

កីឡាករវៀតណាមរូបនេះបានលើកឡើងពាក់ព័ន្ធនឹងការហ្វឹកហាត់ល្បុក្កតោថា រូបគេមិនមានអ្វីដែលពិបាកទេគឺអាចហ្វឹកហាត់បាន ដោយសារមិនខុសប្លែកនឹងក្បាច់គុនផ្សេងៗ។ ទោះបីជាយ៉ាងណា អ្វីដែលរូបគេចាប់អារម្មណ៍បំផុតនោះគឺការប្រកួតមានក្បាច់ពិសេសៗច្រើនដូចជា កណ្តាប់ដៃ ទាត់ កែង ជង្គង់ បោក ឃ្លេ-ក កាច់ដៃជើងជាដើម។
កីឡាករ Hoang Phuc Thuan បានហ្វឹកហាត់ក្បាច់គុនល្បុក្កតោរយៈពេល៥ខែហើយ ប៉ុន្តែក្នុងអាជីពកីឡារបស់ខ្លួនបានហ្វឹកហាត់កីឡាផ្សេងៗជាច្រើន។ «ខ្ញុំចូលចិត្តក្បាច់របស់ល្បុក្កតោជាងគេគឺក្បាច់ឃ្លេ ពីព្រោះខ្ញុំធ្លាប់ហាត់វ៉ូវីណាមមិនមានក្បាច់ប្លែកច្រើនអីចឹងទេ តែល្បុក្កតោមានស្នៀតច្រើន ខ្ញុំចូលចិត្ត»។

រូបគេបានបន្ថែមថា ប្រសិនបើមានឱកាសប្រកួតគុនល្បុក្កតោបែបនេះទៀត រូបគេពេញចិត្តចូលរួម និងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អជាងនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


