កីឡា
មុនជោគជ័យទៅដល់ក្រៅប្រទេស Kento ជួបឧបសគ្គច្រើន
Kento Miyaura ជាកីឡាករបាល់ទះម្នាក់ក្នុងចំណោមកីឡាករជម្រើសជាតិជប៉ុន៦រូប ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស។ ទម្រាំមានថ្ងៃនេះរូបគេស្ទើរបោះបង់ចោលអាជីពបាល់ទះ ដោយសារកាយសម្បទាមិនអំណោយផលកាលនៅពីក្មេង។

កីឡាករ Kento Miyaura កើតថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ នៅទីក្រុង Kumamoto នៅលើកោះ Kyushu មានកម្ពស់១.៨៤ម៉ែត្រ និងទម្ងន់៨៧គីឡូក្រាម។ បច្ចុប្បន្ន រូបគេលេងឲ្យក្រុម Paris Volley នៅលីគ LNV Ligue A Masculine ក្នុងប្រទេសបារាំង។ រូបគេធ្លាប់ជាប្រធានជាក្រុម U-19 ជប៉ុន និងក្លិបបាល់ទះសាកលវិទ្យាល័យ Waseda។ ចាប់ផ្តើមដំបូងពីការលេងបាល់ទះតាំងពីថ្នាក់ទី២ ពេលនោះរូបគេមានកាយសម្បទាស្គម និងខ្វះថាមពល ដូច្នេះមិនទទួលបានឱកាសលេងរហូតដល់ថ្នាក់ទី៤ ហើយតែតែងនៅកៅអីបម្រុង។
ចូលវិទ្យាល័យ Miyaura បានស្នើសុំឱ្យបង្កើតក្លិបបាល់ទះកម្រិតយុវជនថ្មីមួយនៅវិទ្យាល័យ Chinzei។ នៅពេលនោះ មានកីឡាករតែ២នាក់ប៉ុណ្ណោះ ហើយពួកគេមិនអាចចូលរួមការប្រកួតផ្សេងៗទេដោយសារកីឡាករមិនគ្រប់គ្រាន់។ ទោះបីជាយ៉ាងណា រូបគេនៅតែបន្តហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ ក្រោយមក រូបគេបានរបួស ហើយក៏សម្រេចចិត្តចាកចេញពីក្រុម។ ក្រោយជាពីរបួស Miyaura បានក្លាយជាប្រធានក្រុម ប៉ុន្តែរូបគេតែងតែបង្កបញ្ហាដល់ក្រុម។ នោះជាពេលវេលាដ៏លំបាកមួយក្នុងជីវិតបាល់ទះ រហូតគិតចង់ឈប់ពីបាល់ទះ។ ពេលវេលាលំបាកក៏បានកន្លងផុតទៅ ភាពលំបាកទាំងអស់បានធ្វើឲ្យគេកាន់តែរឹងមាំ។

ក្រោយរងការរញ្ជួយដី Kumamoto ឆ្នាំ២០១៦ កន្លែងហ្វឹកហាត់ត្រូវបានបិទ។ មួយខែក្រោយមក Miyaura រកបានកន្លែងហ្វឹកហាត់ថ្មី ប៉ុន្តែកន្លែងថ្មីនោះបរិយាកាសមិនល្អ។ យ៉ាងមិញក្រុមគេបានទទួលបានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតបាល់ទះជើងឯកវិទ្យាល័យជប៉ុន All Japan។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Miyaura បន្តទៅសាកលវិទ្យាល័យ Waseda។ រូបគេត្រូវបានកោះហៅឱ្យទៅក្រុមបាល់ទះជម្រើសជាតិជប៉ុនអាយុក្រោម១៩ឆ្នាំជាលើកដំបូង ហើយក្រោយមកបានក្លាយជាប្រធានក្រុម។

ឆ្នាំចុងក្រោយនៅសកលវិទ្យាល័យ Miyaura បានក្លាយជាប្រធានក្រុម ហើយបានដឹកនាំក្រុមឱ្យទទួលជ័យជម្នះក្នុងការប្រកួតជើងឯក All Japan Intercollegiate ដែលជួយសាកលវិទ្យាល័យ Waseda ឈ្នះជើងឯក៥ឆ្នាំជាប់គ្នា។ ឆ្នាំ២០២០ រូបគេបានចូលរួមជាមួយក្រុម JTEKT Stings ក្នុងលីគកំពូលជប៉ុន។ ក្រោយលេងឲ្យក្លិបអាជីពបានជាង១ឆ្នាំ រូបគេបានជាប់ជម្រើសជាតិជប៉ុនក្រុមធំសម្រាប់ការប្រកួតជើងឯកអាស៊ី។
ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ Miyaura បានផ្លាស់ទៅលេងនៅក្លិប PSG Stal Nysa របស់ប្រទេសប៉ូឡូញដែលជាក្លិបក្រៅប្រទេសដំបូងរបស់ខ្លួន។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រូបគេបានផ្លាស់ទៅក្លិប Paris Volley ដែលជាក្រុមខ្លាំងអាជីពធ្លាប់ឈ្នះជើងឯកលីគបាល់ទះកំពូលបារាំង៩សម័យកាល។
សមិទ្ធផលដែល Miyaura បានឈ្នះជាមួយក្រុមជម្រើសជាតិជប៉ុន៖
- ឈ្នះមាសដាយសំរិទ្ធ ជើងឯក Nation League
- ឈ្នះមេដាយមាស និងមេដាយប្រាក់ ជើងឯកអាស៊ី Asian Championship
- ឈ្នះមេដាយសំរិទ្ធ ជើងឯកអាស៊ីអាយុ២៣ឆ្នាំ Asian U23 Championship
- ឈ្នះមេដាយសំរិទ្ធ ជើងឯកពិភពលោកអាយុ១៩ឆ្នាំ U19 World Championship
- ឈ្នះមេដាយសំរិទ្ធ ជើងឯក Asian Cup
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?