កីឡា
តារាបាល់ទះជប៉ុន៣រូបកំពុងលេងនៅក្រៅប្រទេសដ៏ជោគជ័យ
ក្រុមបាល់ទះជម្រើសជាតិជប៉ុនជាក្រុមលំដាប់ជួរមុខនៅតំបន់អាស៊ី ដោយធ្លាប់ឈ្នះជើងឯកបាល់ទះទ្វីបអាស៊ី១០លើកនិងកីឡាទ្វីបអាស៊ី (Asian Games) ៨លើក ព្រមទាំងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ពិភពលោក (FIVB Men’s Volleyball World Ranking ដែលនៅក្រោមប៉ូឡូញ អាមេរិក និងអ៉ីតាលី។

លីគបាល់ទះកំពូលជប៉ុនដែលកន្លែងដ៏ល្អសម្រាប់កីឡាករបាល់ទះជប៉ុនប្រកួតប្រជែងដើម្បីក្លាយជាកីឡាករបាល់ទះអាជីពកម្រិតពិភពលោក។ ជាមួយគ្នានេះ ក៏មានកីឡាករបាល់ទះជប៉ុនមួយចំនួនចេញទៅប្រកបអាជីពនៅក្រៅប្រទេសជាច្រើនដែរ។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញកីឡាករបាល់ទះជប៉ុន៣រូបដែលកំពុងលេងនៅក្រៅប្រទេសដ៏លេចធ្លោ។
១. Kento Miyaura
Kento Miyaura កើតថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ ក្នុងទីក្រុង Kumamoto មានកម្ពស់១.៩០ម៉ែត្រ ទម្ងន់៨៧គីឡូក្រាម។ បច្ចុប្បន្នរូបគេកំពុងលេងឲ្យក្រុម Paris Volley ក្នុងលីគបាល់ទះកំពូលបារាំង LNV Ligue A Masculine។ ស្ថិតក្នុងវ័យ២៤ឆ្នាំ កីឡាកររូបនេះធ្លាប់ជាប្រធានក្រុមជម្រើសជាតិជប៉ុនអាយុ១៩ឆ្នាំ និងក្លិបសាកលវិទ្យាល័យ Waseda។ ក្នុងឆ្នាំ២០២១ Miyaura បានជាប់ជម្រើសជាតិជប៉ុនឈុតធំសម្រាប់ការចូលរួមជើងឯកបាល់ទះអាស៊ី Asian Men’s Volleyball Championship ។

Kento បានឈ្នះជើងឯក All Japan Intercollegiate Volleyball ឆ្នាំ២០២០ជាមួយក្រុម Waseda University និងជាមួយជម្រើសជាតិជប៉ុនធ្លាប់ឈ្នះជើងឯក៥ដងគឺកម្រិតអាយុ១៩ឆ្នាំ អាយុ២០ឆ្នាំ អាយុ២១ឆ្នាំ អាយុ២៣ឆ្នាំ ព្រមទាំងពានរង្វាន់ឯកជនជាច្រើន។
២. Ran Takahashi
Ran Takahashi កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០១ មានកម្ពស់១.៨៨ម៉ែត្រ ទម្ងន់៨៤គីឡូក្រាម។ រូបគេធ្លាប់លេងឲ្យក្លិបនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡា Nippon មុនពេលផ្លាស់ទៅលេងនៅលីគបាល់ទះកំពូលអុីតាលីជាលើកដំបូង។ ស្ថិតក្នុងវ័យ២២ឆ្នាំ រូបគេបានផ្លាស់ទៅលេងនៅប្រទេសអុីតាលីកាលពីឆ្នាំ២០២១ ជាមួយក្រុម Pallavolo Padova និងនៅឆ្នាំ២០២៣ បានផ្លាស់ទៅក្រុម Volley Milano។

Ran បានឈ្នះជើងឯកពីរដងគឺជើងឯកវិទ្យាល័យជប៉ុន All Japan High School Volleyball ឆ្នាំ២០២០ជាមួយក្រុម Higashiyama High School និងឈ្នះជើងឯក Kanto University Men’s Division 1 League នៅឆ្នាំ០២១ជាមួយក្រុម Nippon ព្រមទាំងឈ្នះជើងឯកទ្វីបអាស៊ីឆ្នាំ២០២៣ជាមួយជម្រើសជាតិជប៉ុន។
៣. Yuki Ishikawa
Yuki Ishikawa កើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ ១៩៩៥ ទីក្រុង Okazaki ក្នុងខេត្ត Aichi មានកម្ពស់១.៩២ម៉ែត្រ ទម្ងន់៨៤គីឡូក្រាម។ រូបគេជាកីឡាករបាល់ទះជប៉ុនដែលមានបទពិសោធលេងប្រទេសអុីតាលីជាង១០ឆ្នាំឲ្យក្រុម៦ផ្សេងគ្នា។ កាលពីឆ្នាំ២០១៤ រូបគេលេងឲ្យក្រុម Modena Volley, ឆ្នាំ២០១៦ លេងឲ្យក្រុម Top Volley Latina, ឆ្នាំ២០១៨ លេងនៅក្រុម Emma Villas Volley, ឆ្នាំ២០១៩ លេងនៅ Pallavolo Padova និងបច្ចុប្បន្នកំពុងលេងឲ្យក្រុម Power Volley Milano។

បើគិតពានរង្វាន់ និងជើងឯកសរុបសម្រាប់ការលេងឲ្យក្លិបចាប់តាំងពីឆ្នាំ២០១២មក Yuki បានឈ្នះប្រហែលជា១៣គ្រឿង ខណៈនៅជម្រើសជាតិជប៉ុនក៏ទទួលបានពានរង្វាន់ជាច្រើនដែរ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា