Connect with us

កីឡា

ខេត្តកណ្តាល​ បើក​ការប្រកួត​ជើងឯក​ កីឡា​សិស្ស​បឋមសិក្សា​ប្រចាំឆ្នាំ ២០២០-២០២១

បានផុស

នៅ

​ខេត្តកណ្តាល​ បានប្រកាស​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ ខេត្តកណ្តាល​ប្រចាំឆ្នាំ ២០២០-២០២១ លើ​ប្រភេទ​កីឡា​ចំនួន​៤ បាល់ទាត់ បាល់បោះ បាល់ទះ និង​អត្ត ពលកម្ម​ជា​ផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​បាន​ប្រព្រឹត្តិ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែលមាន​រយៈពេល ៧​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅតាម​ទីលាន​របស់​ខេត្ត ដើម្បី​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចូលរួម​ការប្រកួត​ទូទាំងប្រទេស​។​

លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា បាន​និយាយ​ថា ការ​ប្រកួត​កីឡា​សិស្ស​សិស្ស​បឋមសិក្សា​ជ្រើស​រើស​ជើងឯក​ខេត្ត​កណ្តាល​ប្រចាំឆ្នាំ ២០២០-២០២១ គឺជា​ការប្រកួត​ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​នៃ​ប្រភេទ​កីឡា​ទាំង​៤​នេះ សម្រាប់​ត្រៀម​ចូលរួម​ការ ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ដែល​នឹង​ប្រព្រឹត្ត​នា​ថ្ងៃទី​២៥ ខែមីនា​រហូត ដល់​ថ្ងៃទី​៣ ខែ​មេសា​ខាងមុខ នៅ​រាជធានី​ភ្នំពេញ​។​

លោក​បាន​បន្តថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ទូទាំងប្រទេស​ធ្វើ​លើ​ប្រភេទ​កីឡា​ចំនួន​៨​មុខ តែ​ដោយឡែក​សម្រាប់​ការ​ប្រ កួត​នៅ​ខេត្តកណ្តាល​ពេលនេះ​(​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២​ខែកុម្ភៈ ឆ្នាំ​២០២១) យើង​ដាក់​ឲ្យ​ប្រកួត​នូវ​កីឡា​ចំនួន​៤​ប្រភេទ គឺ​បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្ត ពលកម្ម ដោយមាន​ក្រុមកីឡា​ចំនួន​១១ ស្រុក​រួមមាន​៖​ ស្រុក​តាខ្មៅ ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គ​ស្នូល ស្រុក​ពញ្ញាឮ ស្រុក​មុខកំពូល ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង ស្រុកលើ​ដែក​។ ចំណែក​កីឡា​៤​ប្រភេទ​ទៀត​ យើង​កំពុង​ហ្វឹកហាត់​ពង្រឹង​សមត្ថ​ភាព​ត្រៀម​ចូលរួម​ដូចជា កីឡា​វាយ​សី​វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ WT និង​តេ​ក្វាន់​ដូ ITF​។ គួរ​បញ្ជាក់​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​ការិយាល័យ​អប់រំ​កាយ និង កីឡា​ខេត្តកណ្ដាល​រៀបចំ ធ្វើជា​រៀងរាល់ឆ្នាំ មិនដែល​ខាន​ឡើយ​៕

​អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​ជ្រើសរើស​ជើងឯក ​កីឡា​គុន​ដាវ​ថ្នាក់ជាតិ​ឆ្នាំ​២០២០​ បញ្ចប់​ដោយ​លទ្ធផល​ល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម