កីឡា
ទោះជាប់បម្រាម សមិទ្ធផលរបស់ក្រុមបាល់ទះរុស្សីនៅតែដក់ក្នុងចិត្តអ្នកគាំទ្រ
ក្រុមបាល់ទះជម្រើសជាតិរុស្សីបានជាប់បម្រាមចូលរួមប្រកួតព្រឹត្តិការណ៍ធំៗ និងត្រូវបានដកពីតារាងចំណាត់ថ្នាក់បាល់ទះពិភពលោកពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ខណៈពិន្ទុនិងចំណាត់ថ្នាក់របស់ពួកគេបានជាប់គាំងចាប់តាំងពីខែតុលា ឆ្នាំ២០២២។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចកាលពីខែមីនាថា អត្តពលិកមកពីប្រទេសរុស្ស៊ី គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់មកចូលរួមការប្រកួតវិញក្នុងនាមជាអត្តពលិកអព្យាក្រិត ប្រសិនបើពួកគេមិនគាំទ្រសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងមិនមានទំនាក់ទំនងជាមួយក្រុមយោធា។
រុស្ស៊ីត្រូវបានផ្អាកពីការប្រកួតអន្តរជាតិដោយសហព័ន្ធកីឡាបាល់ទះពិភពលោក (FIVB) ចាប់តាំងពីខែមីនា។ ពួកគេស្ថិតនៅលេខ៥ ក្នុងចំណាត់ថ្នាក់ពិភពលោក FIVB មុនត្រូវបានដកឈ្មោះចេញ។ រឿងគួរឲ្យសោកស្តាយក្នុងការប្រកួតព្រឹត្តការណ៍ការអូឡាំពិកវគ្គជម្រុះនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ក្រុមបាល់ទះរុស្ស៊ីមិនមានសិទ្ធិចូលរួមទេ។ ទោះបីជាប់បម្រាម ប៉ុន្តែអ្នកគាំទ្របាល់ទះនៅតែកោតសរសើរដល់សមិទ្ធផលរបស់ក្រុមបាល់ទះរុស្ស៊ី ដែលសម្រេចបានក្នុងប្រវត្តិសាស្ត្រ។
ក្រុមបាល់ទះជម្រើសជាតិរុស្ស៊ីជាប្រទេសឈានមុខគេដែលសម្រេចបានសមិទ្ធផលច្រើន។ ពួកគេបានឈ្នះមេដាយសរុបចំនួន៨៦គ្រឿង ពីការចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិធំៗ១១ផ្សេងគ្នា។ អ្នកគាំទ្របាល់ទះពិតជាកោតសរសើរ ចំពោះសមត្ថភាពរបស់កីឡាករបាល់ទះរុស្ស៊ី គ្រប់ជំនាន់ដែលសំបូរធនធានបាល់ទះ។ ដូច្នេះហើយបានជាសហព័ន្ធកីឡាបាល់ទះអន្តរជាតិបានចាត់ទុករុស្ស៊ីជាអ្នកបន្តកេរ្តិ៍មរតកនៃកំណត់ត្រាសហភាពស៊ូវៀត (១៩៤៨-១៩៩១) និងរដ្ឋឯករាជ្យ Commonwealth (១៩៩២)។

សមិទ្ធផលរបស់ក្រុមបាល់ទះរុស្ស៊ីសម្រេចបានរួមមាន៖
- ព្រឹត្តិការណ៍ World Cup ឈ្នះមេដាយមាស៦ ប្រាក់២ និងសំរិទ្ធ២
- ព្រឹត្តិការណ៍ អូឡាំពិក ឈ្នះមេដាយមាស៤ ប្រាក់៤ និងសំរិទ្ធ៣
- ព្រឹត្តិការណ៍ World Championship ឈ្នះមេដាយមាស៦ ប្រាក់៣ និងសំរិទ្ធ៣
- ព្រឹត្តិការណ៍ World League ឈ្នះមេដាយមាស៣ ប្រាក់៥ និងសំរិទ្ធ៧
- ព្រឹត្តិការណ៍ World Grand Champions Cup ឈ្នះមេដាយប្រាក់១
- ព្រឹត្តិការណ៍ Nation League ឈ្នះមេដាយមាស២
- ព្រឹត្តិការណ៍ European Championship ឈ្នះមេដាយមាស១៤ ប្រាក់៣ និងសំរិទ្ធ៥
- ព្រឹត្តិការណ៍ European Game ឈ្នះមេដាយសំរិទ្ធ១
- ព្រឹត្តិការណ៍ European League ឈ្នះមេដាយមាស១ និងប្រាក់១
- ព្រឹត្តិការណ៏ Summer Univesiade ឈ្នះមេដាយមាស៤ ប្រាក់១ និងសំរិទ្ធ៣
- ព្រឹត្តិការណ៏ Godwill Game ឈ្នះមេដាយមាស១ និងប្រាក់១

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?