កីឡា
Granit Xhaka ព្រមាន Bayern Munich មុនជួបគ្នាថ្ងៃស្អែក
ក្រុម Bayer 04 Leverkusen នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមម្ចាស់ផ្ទះ Bayern Munich ក្នុងការប្រកួតសប្ដាហ៍ទី៥ ពានរង្វាន់ Bundesliga នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា វេលា១១:៣០ នាទីយប់។
ខ្សែបម្រើ Granit Xhaka បានព្រមាន Bayern Munich ថា ពួកគេនឹងផ្ដល់ការរំខានដល់ក្រុមម្ចាស់ផ្ទះម្ដងទៀត ក្នុងជំនួបនៅថ្ងៃស្អែកនេះ។
កីឡាករ Granit Xhaka បានប្រាប់ Sky Germany ថា ៖«យើងចង់នៅឈរកំពូលឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ យើងធ្វើបានយ៉ាងល្អកាលពីឆ្នាំមុន ហើយនឹងបន្តជាមួយនឹងការរៀបចំបានល្អនៅឆ្នាំនេះទៀត។ យើងមានការប្រកួតបីទៅបួនប្រកួតដែលគ្រូបង្វឹកតែងតែគិត។ ឥឡូវនេះដល់ពេល Bayern Munich ហើយយើងចង់បង្កការរំខានពួកគេដូចរដូវកាលមុន»។
តាមការប្រៀបធៀប ក្រុម Bayern Munich ដឹកនាំដោយលោក Vincent Kompany មានទម្រង់លេងគួរឲ្យកត់សម្គាល់ក្នុងរដូវកាល ដោយបានឈ្នះទាំង៤លើក និងស៊ុតបាន១៦គ្រាប់។ ទោះជាយ៉ាងណា Xhaka មានទំនុកចិត្តថា ពួកគេនឹងអាចយកឈ្នះ Bayern ម្តងទៀត។
ក្នុងរដូវកាលនេះ Bayer Leverkusen មិនអាចរក្សាកំណត់មិនចាញ់សោះក្នុង១រដូវកាលដូចដែលពួកគេបានធ្វើកាលពីរដូវកាលមុន ក្រោយពួកគេចាញ់ RB Leipzig ៣-២ នៅសប្ដាហ៍ទី២៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


