លី​គ​កំពូល​កម្ពុជា ចុង​សប្ដាហ៍​នេះ​ប្រកួត​តែ​៤​គូ​ទេ ខណៈ​២​គូ​ទៀត​លើក​ទៅ​ខែមេសា​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

លី​គ​កំពូល​កម្ពុជា ចុង​សប្ដាហ៍​នេះ​ប្រកួត​តែ​៤​គូ​ទេ ខណៈ​២​គូ​ទៀត​លើក​ទៅ​ខែមេសា​

បានផុស

នៅ

​ក្រោយ​ប្រកួត​បាល់​១​សប្ដាហ៍​មក ក្រុមបាល់ទាត់​ម្ចាស់​ជើងឯក​៦​ជំនាន់​ភ្នំពេញ​ក្រោ​ន បាន​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ប្រចាំ​សប្ដាហ៍​ដំបូង​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2021 ស្របពេល​ប្រកួត​ក្នុង​សប្ដាហ៍​ទី​២ នៅ​ចុង​សប្ដាហ៍​នេះ​មានការ​ប្រកួត​តែ​៤​គូ​ប៉ុណ្ណោះ ហើយ​២​គូ​ផ្សេងទៀត​ត្រូវ​លើក​ទៅ​ប្រកួត​នៅ​ខែមេសា ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​ប្រកួត​បាន​១​សប្តាហ៍​មកនេះ​ឃើញថា​ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​កំពូល​តារាង ក្រុម​ទាំង​៦​គូ​ទាត់​ចូល​ទី​គ្នា​ទៅវិញទៅមក​២២​គ្រាប់ ហើយ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​គឺ​ចំនួន​២​គ្រាប់​មាន​កីឡាករ​រូប​ផ្សេងគ្នា​ដូចជា​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន​, Andres Nieto,Matheus Souza របស់​ភ្នំពេញ​ក្រោ​ន កីឡាករ ព្រី​ន ចិ​ត្រា របស់​អាស៊ី​អឺរ៉ុប និង​កីឡាករ Douglas Tardin របស់​គីរីវង់​សុខ​សែន​ជ័យ​។ ចំណែក​ប្រកួត​សប្ដាហ៍​ដំបូង​នេះដែរ​អាជ្ញាកណ្តាល​បាន​ចាយ​កាត​ក្រហម អស់​១ និង​កាត​លឿង​ចំនួន​២០ កាត​។​

​ចំណែក​កីឡាករ​ល្អ​ប្រចាំ​ប្រកួត​នីមួយៗ ដែល​គណៈកម្មការ​ជាតិ​ប្រកួត​បាល់ទាត់​កម្ពុជា (CNCC) បាន​វាយតម្លៃ​មាន Andres Nieto របស់​ភ្នំពេញ​ក្រោ​ន​, ឡេង ណូ​រ៉ា របស់​ព្រៃវែង​, ឃុន សេង​ថៃ របស់​អគ្គីសនី​កម្ពុជា​, Douglas Tardin របស់​គីរីវង់​សុខ​សែន​ជ័យ​, សុះ ស៊ូ​ហា​ណា របស់​ណាហ្គា​វើ​ល និង​កីឡាករ កែវ សុខ​ផេង របស់​វិសាខា​។​

​ចំណែក​ប្រកួត​បន្ទាប់​មានតែ​៤​គូ​ប៉ុណ្ណោះ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០២១ ក្រុម​អាស៊ី​អឺរ៉ុប ជួប​ក្រុម​បឹងកេត នៅ​កីឡដ្ឋាន AEU Sport Park វេលា​ម៉ោង​៣:៣០​នាទី​រសៀល ហើយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ នៅ​ថ្ងៃអាទិត្យ មាន​២​គូ​ទៀត​ដោយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល និង​ក្រុម​ខេត្តព្រៃវែង បន្ត​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រៃវែង​។​

​ចំពោះ​២​គូ​ដែល​ត្រូវ CNCC សម្រេច​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ប្រកួត ក្រោម​ហេតុផល​ថា​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជា​បន្ត​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជាយថាហេតុ​។ ប្រកួត​ដែល​សម្រេច​លើក​ពេល​ប្រកួត​គឺ​ក្លិប​វិសាខា ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ព្រី​ន និង​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​កងយោធពល​ខេមរភូមិន្ទ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium ក្នុង​ថ្ងៃ​ជាមួយគ្នា​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​Juventus​ ធ្លាក់​​ត្រឹម​​​វគ្គ​​១៦​​ក្រុម​ UCL ​ដោយ​សារ​ Porto មាន​​គ្នា​​តែ​១០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ប្រមុខរដ្ឋាភិបាល​ ចេញ​សារលិខិតថ្វាយ​ព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ព័ត៌មានខ្លីៗ៤៧ នាទី មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មកដល់​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានខ្លីៗ១១ ម៉ោង មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុចំណេញ​ជាង​ ៩​លាន​ដុល្លារ ​កើនឡើង​ ៩៧​ភាគរយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាបណ្តោះអាសន្ន​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services