កីឡា
កីឡារិនីខ្មែរ-កាណាដា ឈីវ សាលីណា ត្រៀមជួយកម្ពុជាជាថ្មីចុងខែនេះ
កីឡាការិនីបាល់ទាត់ខ្មែរ-កាណាដា ឈីវ សាលីណា ត្រូវបានកោះហៅចូលធ្វើតេស្តក្នុងក្រុមបាល់ទាត់ជម្រើសជាតិសាថ្មី បន្ទាប់ពីនាងបានចាកចេញពីប្រទេសកម្ពុជា ក្រោយចប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ការកោះហៅចូលរួមធ្វើតេស្តជាថ្មីនេះដើម្បីជ្រើសរើសក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាធ្វើដំណើរទៅប្រទេសឡាវសម្រាប់ការប្រកួតជើងឯកនារីអាស៊ាន AFF Women’s Cup ពីថ្ងៃទី២៣ ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមនារីកម្ពុជាស្ថិតនៅពូលដ៏លំបាកគឺ B ជាមួយ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ខណៈពូល A ហាក់ស្រួលបន្តិចដោយមានម្ចាស់ផ្ទះឡាវ សិង្ហបុរី និង ទីម័រខាងកើត។ ការប្រកួតសន្សំពិន្ទុនេះ ជរើសរើសយកក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសយកក្រុមលំដាប់កំពូល៣ឡើងទៅកម្រិតទី១ AFF Women’s Championship ដែលមានក្រុមខ្លាំងហ្វីលីពីន ថៃ និង វៀតណាម។

និយាយពីកីឡាការិនីខ្មែរ-កាណាដា ឈីវ សាលីណា ជាកម្លាំងដ៏សំខាន់ម្នាក់បានជួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កាលណោះ ក្រុមនារីកម្ពុជា ឈ្នះឡាវ ២-០, ឈ្នះសិង្ហបុរី ១-០ និងចាញ់ថៃ ០-៣។ យ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានចាញ់វៀតណាម ០-៤។
ក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឈីវ សាលីណា បានវិលត្រឡប់ទៅប្រទេសកាណាដាវិញដោយបានចូលរួមជាមួយក្រុម CS MRO នៅលីគលំដាប់ទី៣។ កីឡាការិនីរូបនេះធ្លាប់លេងបាល់ទាត់តាំងពីអាយុ១២ឆ្នាំឲ្យក្រុមជាច្រើន ប៉ុន្តែជាក្រុមកម្រិតពាក់កណ្តាលអាជីព៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


