Connect with us

កីឡា

មក​ស្គាល់​ជើង​ក្រោម​​​ទាំង​៨​បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់ តេជោលីគ​២០២៥

បានផុស

នៅ

កីឡាករ​លីប៊ើរ៉ូ​ដែល​ជា​​​អ្នក​ការពារ និង​ទប់​បាល់​ជើង​ក្រោម​ពី​ការ​វាយ​ផ្តាច់​​របស់​ដៃ​គូ​​គឺ​ដើរ​តួ​យ៉ាង​សំខាន់​​​មួយ​ក្នុង​ការ​ប្រកួត​បាល់ទះ។ ក្រុម​ណា​ដែល​មាន​ជើង​ក្រោម​រឹង​មាំ​​ល្អ​គឺ​តែង​តែ​​ទទួល​បាន​លទ្ធផល​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​នេះ​មក​ស្គាល់ លីប៊ើរ៉ូ​​៨​រូប​ដែល​ក្លិប​ទាំង​៨​បាន​ដាក់​ឲ្យ​លេង​ក្នុង​ពាន​រង្វាន់​តេជោលីគ​ រដូវ​កាល​២០២៥ ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​១​សប្តាហ៍​ស្មើ​នឹង​៣​ប្រកួត​កន្លង​ទៅ។​ កីឡាករ​ដែល​លេង​តួនាទី​នេះ​មិន​ផ្តោត​សំខាន់​លើ​កម្ពស់​ទេ ប៉ុន្តែ​សំខាន់​លើ​កម្លាំង រឹង​មាំ និង​ភាព​រហ័ស​ដើម្បី​ទប់​ស្កាត់​ការ​វាយ​ផ្តាច់​ឲ្យ​ទាន់​ពេល​វេលា។

លីប៊ើរូ​៨​រូប​

  • កីឡាករ​លេខ១៣ សាន ចន​វីរៈ របស់ស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ
  • កីឡាករ​លេខ​២៨ អ៊ិន ដានិត្យ របស់​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣
  • កីឡាករលេខ២ ឈួន ប្រសិទ្ធ របស់ ក្រសួង​មហា​ផ្ទៃ
  • កីឡាករ​លេខ១៨ ប្រេម ហុកលី របស់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍សាត់
  • កីឡាករលេខ១៧ ឡេក លៀងហុង របស់ បញ្ជាការដ្ឋាន​អង្គរក្ស
  • កីឡាករលេខ១៨ កែម រតនា របស់ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​តាកែវ
  • កីឡាករលេខ២៣ សេង គីមហាប់ របស់ វិសាខា
  • កីឡាករ​លេខ១ ខឹម សុវណ្ណដារ៉ា របស់ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម