Connect with us

កីឡា

អាជីព​បាល់ទាត់ អៀម រតនា ប្រៀប​ដូច​ឡើង​កាំជណ្តើរ​មុនចូល​ភ្នំពេញ​ក្រោន

បានផុស

នៅ

កីឡាករ អៀម រតនា ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​​​កំពុង​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF U23 Championship ឆ្នាំ​២០២៣ នៅ​ប្រទេស​ថៃ និង​លីគ​បាល់ទាត់​កម្ពុជា​រដូវ​កាល​២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ​ក្រុមបាល់ទាត់​​សាលា​រៀន

អៀម រតនា ធ្លាប់​ប្រាប់សារព័ត៌មាន«កម្ពុជា​ថ្មី»​ថា កាល​ពី​ដំបូង​ខ្លួន​​ក្នុង​ក្រុម​បាល់ទាត់​​នៅ​​​សាលាបឋម​សិក្សា និង​បន្ត​លេង​ឲ្យ​ក្រុម​បាល់ទាត់​អនុវិទ្យាល័យ។ បន្ទាប់​មក រូប​គេ​បាន​ទៅ​ធ្វើ​តេស្ត​នៅក្លិប សូលទីឡូអង្គរ ប៉ុន្តែ​បាន​បរាជ័យ។

  • ក្រុម សូលទីឡូអង្គរ

អៀម រតនា បាន​រៀប​រាប់​ថា ៖«ពីដំបូងឡើយ ខ្ញុំមិនដែលគិត​ពី​ការ​ក្លាយជាកីឡាករ​បាល់ទាត់​អាជីពទេ។ ខ្ញុំ​គ្រាន់​តែ​លេងបាល់តាមសាលាជាមួយមិត្តភក្តិធម្មតាប៉ុណ្ណោះ។ កាល​ពី​ឆ្នាំ២០១៩ ខ្ញុំបានទៅធ្វើតេស្ត​នៅសូលទីឡូអង្គរ តែ​ខ្ញុំ​អត់​​ជាប់​ទេ។ ក្រោយ​មក ​គ្រូសូលទីឡូអង្គរ បាន​ឲ្យ​ខ្ញុំចូលរួមហ្វឹកហាត់ជាមួយក្រុម​បណ្តោះ​អាសន្ន​​ ពី​ព្រោះគាត់ចាប់អារម្មណ៍​លើសមត្ថភាពរបស់ខ្ញុំ។ លុះហាត់​បានជាងកន្លះឆ្នាំ ទើប​សូលទីឡូអង្គរ បានសម្រេចយក​ខ្ញុំមែន​ទែន​ដោយចុះកុងត្រឹម​ត្រូវ»។

  • ក្លិប អាយអេយអាយ ដង្កោសែន​ជ័យ

ឆ្នាំ២០២៣ កីឡាករ អៀម រតនា បានផ្លាស់ទៅក្លិប អាយអេសអាយ ដង្គោសែនជ័យ បន្ទាប់​ពី​ ក្រុម​បាល់ទាត់​ សូលទីឡូអង្គរ ​ត្រូវ​បាន​រំសាយ​ចោលដោយសារ​វិបត្តិហិរញ្ញវត្ថុ។ រូប​គេ​ក៏​បាន​បង្ហាញ​ខ្លួន​ឲ្យ​ អាយ​អេសអាយ ដង្កោសែន​ជ័យ​​ ទាំង​ការ​ប្រកួត​មិត្តភាព និង​ប្រកួត​ពាន​រង្វាន់​ត្រៀម​បើក​រដូវ​កាល​ថ្មី​កាល​ពី​ដើម​ឆ្នាំ​២០២៣​។

រដូវ​កាល​ថ្មី​២០២៤-២៥ ឈាន​ចូល​ដល់ អៀម រតនា ត្រូវ​បាន​គ្រូ​បង្វឹក​ទុក​ចិត្ត​ផ្តល់​ឱកាស​ឲ្យ​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​រហូត​ត្រូវ​បាន​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍​នឹង​សមត្ថភាព​កាន់​តែ​ល្អ។

  • ក្លិប​ភ្នំពេញ​ក្រោន

 តាម​រយៈ​សមត្ថភាព​នេះ​បាន​ទាក់​ចិត្ត​គ្រូ​បង្វឹក និង​ក្រុម​ការងារ​ក្លិប​ធំ ភ្នំពេញ​ក្រោន ហើយ​ក៏​ចុះ​កុងត្រា​នាំ​ចូល​ត្រឹម​ត្រូវ​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ២០២៥។ នេះ​ជា​ឱកាស​ធំ ប៉ុន្តែ​ត្រូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ពី​ព្រោះ​ត្រូវ​ប្រជែង​ជា​មួយ​កីឡាករ​ល្អ​ៗ​ជា​ច្រើន។

  • ជាប់​ជម្រើស​ជាតិ​កម្ពុជា​

នៅ​ពេលសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ជ្រើស​រើស​ក្រុម​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ​ត្រៀម​ពាន​រង្វាន់ AFF U23 Championship នៅ​ប្រទេស​ថៃ រូប​គេ​ត្រូវ​បាន​ក្រុម​ការងារ​ អាយអេស​អាយ​ ដង្កោសែន​ជ័យ​​ ​បញ្ជូន​ឈ្មោះ​ឲ្យ​ចូល​រួម​ធ្វើ​តេស្ត។ ​ទី​បំផុត លោក Félix Dalmás គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា​បាន​ជ្រើស​រើស​យក​រូប​គេ​ក្នុង​ចំណោម​កីឡាករ​២៣​នាក់​ចុង​ក្រោយ។

កាល​ពី​​​វ័យ​២០​​ឆ្នាំ អៀម រតនា ​​ត្រូវ​បាន​កោះហៅចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​២៣​ឆ្នាំ​ ជា​លើក​ដំបូង ប៉ុន្តែ​រូប​គេ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​នៅ​ពេល​ក្រុម​យុវជន​កម្ពុជា​បាន​ឈ្នះ​ព្រុយណេ ដោយ​លទ្ធផល ៥-០ កាល​ពី​ថ្ងៃទី​១៧ ខែ​សីហា និង​ត្រូវ​បានដូរ​ចូល​ក្នុង​វគ្គ​ទី២​នៅ​ពេល​កម្ពុជា​ស្មើ​ ១-១ ជា​មួយ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា​ ឆ្នាំ​២០២៣ ក្នុង​ពាន​រង្វាន់ AFF U23 Championship។

អៀម រតនា បាន​ប្រាប់​ថា ៖«ខ្ញុំមានអារម្មណ៍​រំភើបណាស់ នៅ​ពេលបានជាប់​​ឈ្នោះ​ក្នុង​បញ្ជី​កីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ។ នេះ​ជាលើកដំបូងរបស់ខ្ញុំដែល​​បាន​ជាប់ឈ្មោះក្នុងឈុតU23។ ខ្ញុំនឹងខំ​ប្រឹង​ពង្រឹង​សមត្ថភាពបន្ថែមទៀតដើម្បី​ឲ្យ​រីក​ចម្រើន និង​អាចមាន​ឱកាសជាប់ក្នុងឈុតធំ​ទៀត»។

វ័យ​ទើប​២១​ឆ្នាំ អៀម រតនា អាច​នឹង​ត្រូវ​បាន​គ្រូ​បង្វឹក​ជ្រើស​ជាតិ​កម្ពុជា​ចាប់​អារម្មណ៍ និង​កោះ​ហៅ​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម