Connect with us

កីឡា

ឆ្លៀត​ពេល​ Rashford ជាប់ជម្រើសជាតិ Man United គ្រោង​ឡើង​តម្លៃ​លក់ខ្ពស់​ជាងមុន

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានបញ្ចេញតម្លៃថ្មី ក្នុងការដាក់លក់ Marcus Rashford បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានល្អខ្លាំងនៅ Aston Villa និងទទួលបានឱកាសកោះហៅចូលក្រុមជម្រើសជាតិ អង់គ្លេស ជាថ្មីនៅខែ មីនា នេះ។

Marcus Rashford និង Ruben Amorim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rashford ត្រូវបាន Man UTD ដាក់ឱ្យ Aston Villa ខ្ចីជើងកន្លះរដូវកាល ពីខែ មករា ដល់ខែដំណាច់ខែ មិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេមានភាពរកាំរកូសបន្តិចបន្តួចជាមួយអ្នកចាត់ការថ្មីលោក Ruben Amorim។

ទោះការមកដល់ក្លិបថ្មីរូបគេមិនទាន់រកបានគ្រាប់បាល់សូម្បីមួយគ្រាប់នៅឡើយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍មែនទែន ដោយរូបគេបានបញ្ជូន (assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤ លើក ហើយមិនត្រឹមតែប៉ុណ្ណោះ រូបគេក៏ត្រូវបានលោក Thomas Tuchel ចុចឈ្មោះចូលរួមជាមួយក្រុមតោកំណាចអង់គ្លេសផងដែរ។

Marcus Rashford

យោងតាមប្រភព Man UTD រំពឹងថា Rashford ទំនងមិនមានឆន្ទៈរួមរស់ជាមួយពួកគេបន្តទៀតទេ។ បន្ទាប់ពីមានក្លិបមួយចំនួនចង់បានជាអចិន្ត្រៃយ៍ដូចជា Aston Villa, Barcelona និង Bayern Munich ឥឡូវនេះពួកគេបានកំណត់តម្លៃថ្មី ដោយគ្រោងតម្លើងតម្លៃដាក់លក់ថ្លៃជាងមុន ស្របពេលខ្សែប្រយុទ្ធរូបនេះកំពុងបង្ហាញសមត្ថភាពល្អ និងទទួលបានឱកាសជាប់ជម្រើសជាតិ អង់គ្លេស។

ទោះបីជាយ៉ាងណា គិតត្រឹមពេលនេះ គឺមិនទាន់មានព័ត៌មានជាក់លាក់អំពីតម្លៃថ្មី ដែល Man United ទើបតែកំណត់នៅឡើយទេ ប៉ុន្តែបើតាមការចុះផ្សាយដោយ Transfer Markt គឺបច្ចុប្បន្ន Rashford មានតម្លៃនៅលើទីផ្សារចំនួន ៦០ លានដុល្លារអាមេរិក៕

Marcus Rashford

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម