កីឡា
លោកគ្រូ Koji ថា ការលេងយប់មិញមិនអាក្រក់ពេកទេ តែមានចំណុចខ្វះខាតច្រើន
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា លោក Koji Gyotoku បានសរសើរកូនក្រុមលេងបានល្អនៅក្នុងការប្រកួតវគ្គទី ២ បើធៀបនឹងការប្រកួតវគ្គទី ១ ទល់នឹងជម្រើសជាតិ វៀតណាម ហើយលោកបានចាត់ទុកជំនួបមិត្តភាពនេះ ជាបទពិសោធដ៏ល្អ សម្រាប់ក្រុម ដើម្បីកែប្រែនូវចំណុចខ្វះខាតផ្សេងៗ។

កាលពីយប់ថ្ងៃទី ១៩ ខែ មីនា ម្សិលមិញ ក្រុមគោព្រៃកម្ពុជា បានធ្វើដំណើទៅកីឡដ្ឋាន Binh Duong ដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងជម្រើសជាតិ វៀតណាម ហើយជាលទ្ធផលក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ក្រុម កម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ វៀតណាម ២-១។

ក្នុងនោះ ២ គ្រាប់របស់ វៀតណាម គឺរកបាននៅវគ្គទី ១ ទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Nguyen Hai Long និង Nguyen Van Vi។ ចំណែក ១ គ្រាប់របស់ កម្ពុជា វិញ គឺរកបានដោយខ្សែបម្រើវ័យក្មេងមកពីភ្នំពេញក្រោន ប៊ុង សាំយូអែល នៅវគ្គទី ២។

បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាម លោក Koji មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា ៖«ជាដំបូង ខ្ញុំសូមអរគុណដល់សហព័ន្ធបាល់ទាត់វៀតណាម ដែលបានរៀបចំការប្រកួតបានយ៉ាងល្អនៅថ្ងៃនេះ។ ក្រុមរបស់ខ្ញុំលេងបានល្អក្នុងវគ្គទីពីរ។ បើប្រៀបធៀបកម្រិតក្រុមទាំងពីរ វៀតណាមសព្វថ្ងៃមានប្រៀបជាងគ្រប់យ៉ាង តាំងពីបច្ចេកទេស និងកម្លាំង។ ក្រុមរបស់ខ្ញុំបានក្រេបយកនូវបទពិសោធជាច្រើន។ នៅវគ្គទីពីរ មានឱកាសជាច្រើនក្នុងការស៊ុតបញ្ចូលទី ប៉ុន្តែយើងចាញ់ ២-១។ នេះមិនមែនជាលទ្ធផល ដែលយើងពេញចិត្តទេ ប៉ុន្តែថ្ងៃនេះយើងក៏មិនមែនលេងអាក្រក់មើលពេកដែរ»។

គ្រូបង្គោលសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំបានមានប្រសាសន៍បន្តទៀតថា ៖«នៅក្នុងវគ្គទី ១ ពួកយើងមិនសូវទទួលបានបាល់ទេ ជាពិសេសគឺតំបន់បម្រើ។ ដោយឡែកនៅវគ្គទី ២ យើងមានឱកាសច្រើន ហើយគ្រប់គ្រងបាល់ក៏ច្រើន។ ខ្ញុំបានរកឃើញនូវបញ្ហា ដែលពួកយើងអាចយកមកកែប្រែក្រុមឱ្យកាន់តែប្រសើរឡើង»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


