កីឡា
លោកគ្រូ Koji ប្រាប់ថា ក្រុមរៀបចំពុំសូវបានល្អ មុនទៅវៀតណាម
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Koji Gyotoku បានលើកឡើងពីកត្តាធំមួយ ដែលក្រុមរហស្សនាមគោព្រៃលើកនេះ ត្រៀមខ្លួនពុំសូវបានល្អ មុនការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិ វៀតណាម។

នៅសល់ពេលត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៩ ខែ មីនា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិ វៀតណាម នៅកីឡដ្ឋាន Go Dau។ យ៉ាងណា មុនការប្រកួតនេះមកដល់ ក្រុមកម្ពុជា បានប្រមូលផ្តុំកីឡាករហ្វឹកហាត់បានចំនួន ៥ ថ្ងៃ ខណៈថ្ងៃចន្ទ ទី ១៧ នេះ គឺជាថ្ងៃដែលក្រុមកីឡាករត្រូវហោះទៅកាន់ប្រទេស វៀតណាម។
លោក Koji ដែលទើបត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្គោលផ្លូវការ បានលើកឡើងអំពីការហ្វឹកហាត់របស់ក្រុមនៅក្នុងកិច្ចសម្ភាសកាលពីព្រឹកមិញនេះថា ៖«សម្រាប់ក្រុម ការរៀបចំអត់បានល្អប្រសើរទេ ដោយសារមានការប្រកួតជាបន្តបន្ទាប់របស់ក្លិប ហើយលក្ខខណ្ឌរបស់កីឡាករក៏មិនបានល្អប្រសើរដែរ។ មួយទៀតការប្រមូលផ្តុំលើកនេះ អត់បានជុំគ្នាពេញលេញទេ។ ចឹងហើយ ការរៀបចំគឺមិនបានល្អនោះទេសម្រាប់ត្រៀមការប្រកួតលើកនេះ»។

ការហ្វឹកហាត់របស់ក្រុមកម្ពុជាក្នុងរយៈពេល ៥ ថ្ងៃមកនេះ ពិតជាមិនបានជុំគ្នាមែន ដោយសារកីឡាករមួយចំនួនមានធុរៈជាមួយក្លិប ក្នុងការប្រកួតលីគ និងពាន Hun Sen Cup។ ចំណែកកីឡាកររបស់ ព្រះខ័នរាជស្វាយរៀង វិញកាន់តែមមារញឹកថែមទៀត ដោយសារពួកគេទើបតែបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមពាន AFC Challenge League ទល់នឹងក្រុម Shan United កាលពីថ្ងៃទី ១៣ ខែ មីនា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


