Connect with us

កីឡា

គ្រូ Koji ទទួលស្គាល់សមត្ថភាពក្រុមកម្ពុជា ពុំទាន់អាចប្រជែងជាមួយ វៀតណាម

បានផុស

នៅ

លោក Koji Gyotoku ដែលទើបត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាគ្រូបង្គោលថ្មីៗនេះ បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ដោយ​បាន​ចាត់ទុកសមត្ថភាពក្រុមគោព្រៃបច្ចុប្បន្ន ពុំទាន់អាចប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិ វៀតណាមបាននៅឡើយទេ។

លោក Koji Gyotoku
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ នៅក្នុងការប្រកួតកម្រិតឈុតធំ ក្រុមជម្រើសជាតិកម្ពុជា គឺពុំទាន់បានយកឈ្នះលើក្រុម វៀតណាម បានសូម្បីម្តង ពោលគឺជួបគ្នា ១០ លើកចុងក្រោយ ដោយរាប់តាំងពីឆ្នាំ ១៩៩៥ គឺក្រុម កម្ពុជា បានបរាជ័យទាំងអស់។ ប៉ុន្តែបើ​ក្រឡេកទៅមើលស្ថិតិរបស់ក្រុមថ្នាលយុវជនវិញ គឺហាក់មានស្ថិតិល្អជាង ដោយពួកគេធ្លាប់ឈ្នះវៀតណាមបានម្តង ដែលពេលនោះបានឈ្នះក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតពាន AFF U-19 Championship។

យ៉ាងណា នៅវេលាព្រឹក​ម្សិល​មិញនេះ មុនហោះទៅកាន់ប្រទេស វៀតណាម លោក Koji Gyotoku ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកចង់ឈ្នះ វៀតណាម ខ្លាំង ដ្បិតជាការប្រកួតមិត្តភាពនៅថ្ងៃទី ១៩ នេះដែរឬទេ ដើម្បីបង្កើតកំណត់ត្រាឈ្នះលើកដំបូង ក្នុងនាមជាគ្រូបង្វឹកផ្លូវការរបស់កម្ពុជា? ភ្លាមនោះបុរសសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំ បានឆ្លើយតបមកវិញថា៖ «ប្រកួតលើកនេះ បើយើងឈ្នះវៀតណាម យើងប្រៀប​​ដូច​ជាក្រុមជើងឯកអាស៊ីហើយ (សើច)។ យើងមិនទាន់មានសមត្ថភាព ដែល​អាច​ឈ្នះ ១០០% ទេ ប៉ុន្តែពួកយើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីការប្រកួតមួយនេះ»

Poster ការប្រកួតរវាងក្រុម កម្ពុជា ទល់នឹង វៀតណាម

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម