កីឡា
ពិសេសមិនធ្លាប់មាន! វគ្គផ្ដាច់ព្រ័ត្រហ្វូតសាលភ្នំពេញនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងកីឡាប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ ពេលនេះនឹងមានព្រឹត្តិការណ៍កីឡាវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញរដូវកាលទី១ រវាងក្រុមមីហឹរសេអ៊ូល ទល់នឹងក្រុម ស៊ីឡៃស្តារ (C-Light Star) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ក្រោយចាប់ផ្ដើមរដូវកាលបើកឆាកតាំងពីចុងខែធ្នូឆ្នាំ២០២៤ ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ រៀបចំដោយកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ពេលនេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំយ៉ាងពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោនារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។ នេះគឺជាលើកទី១ដែលមានការប្រកួតផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោដ៏ទំនើបបំផុតរបស់កម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ថ្ងៃសុក្រទី២៨ ខែមីនានេះ ក្រៅអំពីវគ្គផ្ដាច់ព្រ័ត្ររវាងក្រុម មីហឹរសេអ៊ូល និងក្រុម ស៊ីឡៃស្តារ ក៏នៅមានការប្រកួត២គូផ្សេងទៀតដ៏ជក់ចិត្ត គឺការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម The Peanut FT និងក្រុម Lucky FC ហើយនៅមុនដល់គូផ្ដាច់ព្រ័ត្រ ថែមទាំងមានការប្រកួតគូកិត្តិយសយ៉ាងកក្រើកមួយគូទៀតដែលប្រជុំទៅដោយបុគ្គលល្បីល្បាញដែលជា idol របស់មហាជន គឺក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយលោកពែកមី ប្រកួតជាមួយក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ លើសពីនេះ នៅចន្លោះពេលសម្រាកនីមួយៗ ក៏មានការសម្ដែងចម្រៀងពីតារាចម្រៀងល្បីៗនិងស្រស់ស្អាតជាច្រើនដួងផងដែរ។
ព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រ Phnom Penh Futsal Championship 2024-25 នេះបើកឱ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលតទៅ។ សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ និងរួមគ្នាលើកស្ទួយជួយជ្រោងវិស័យបាល់ទាត់ក្នុងសាលរបស់កម្ពុជាឱ្យកាន់តែឈានឡើងទៅកាន់កម្រិតថ្មីមួយទៀត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


