កីឡា
អ្នកចាត់ការព្រះខ័នរាជស្វាយរៀង ចាត់ទុករដូវកាលនេះនឹងកាន់តែអស្ចារ្យ ខណៈក្លិបជាច្រើនកំពុងត្រៀមខ្លួនល្អ
លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានចាត់ទុក ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី ២០២៥-២៦ នឹងក្លាយជារដូវកាលដ៏អស្ចារ្យដែលមានការប្រកួតប្រជែងកម្រិតខ្ពស់ ខណៈក្លិបជាច្រើនបានកំពុងត្រៀមខ្លួនយ៉ាងល្អ។

ថ្លែងនៅក្នុងកិច្ចសម្ភាស បន្ទាប់ពីបញ្ចប់កម្មវិធីចាប់ឆ្នោតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ម្សិលមិញ លោក Christopher បានមានប្រសាសន៍ថា ៖«ខ្ញុំគិតថា វានឹងក្លាយជារដូវកាលថ្មីមួយដ៏អស្ចារ្យ។ ឃើញស្រាប់ហើយ ក្រុមនីមួយៗមានការផ្លាស់ប្តូរច្រើនមែន។ ជាក់ស្តែង ក្រុមភ្នំពេញក្រោន បានផ្លាស់ប្តូរកីឡាករបរទេសស្ទើរទាំងអស់ ហើយកីឡាករក្នុងស្រុកខ្លះក៏ចាកចេញ។ បើនិយាយពី វិសាខា វិញទើបតែតែងតាំងគ្រូបង្គោលថ្មី ក្រុមការងារថ្មី នាំចូលកីឡាករថ្មី។ យើងក៏ផ្លាស់ប្តូរថ្មីដែរ។ យើងមានគ្រូបង្វឹកថ្មី ក្រុមការងារថ្មី។ ឥឡូវ ក្រុមរបស់ក្រសួងមហាផ្ទៃ មានអ្នកវិនីយោគថ្មីហៅថា ក្លិប Dewa។ ទាំងនេះហើយ ខ្ញុំគិតថា វានឹងក្លាយជារដូវកាលមួយអស្ចារ្យ។ ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនចំពោះការប្រែប្រួលបែបនេះ»។

តាមរយៈការលើកឡើងខាងលើ បុរសសញ្ជាតិ ស្កុតលែនដ៍ វ័យ ៣៨ ឆ្នាំមានបង្ហាញគំនិតសុទិដ្ឋិនិយម ដោយមើលឃើញលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ រដូវកាលថ្មីនេះ នឹងក្លាយជារដូវកាលដ៏អស្ចារ្យ ដោយសារគិតត្រឹមបច្ចុប្បន្ន ក្លិបគូប្រជែងដូចជា ភ្នំពេញក្រោន វិសខា បានបង្ហាញការត្រៀមខ្លួនយ៉ាងល្អ។
ក្លិបព្រះខ័នរាជស្វាយរៀងតែងតាំងគ្រូបង្វឹកថ្មី ជំនួយការគ្រូបង្វឹក និងក្រុមការងារគ្រូបង្វឹក រួមទាំងកីឡាករ សុទ្ធតែល្អៗដូចជា ខ្សែបម្រើឆ្នើម Yudai Ogawa, សុផល ឌីម៉ង់, សឿត បារាំង និង ចិន ណារក្ស ជាដើម។

លោក Christopher បានឱ្យដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង នឹងនាំចូលកីឡាករថ្មីបន្ថែមទៀត ជាពិសេស គឺកីឡាករបរទេស ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ច្បាស់លាស់នោះទេ។ ពេលនេះក្លិបកំពុងតែពិនិត្យមើលយ៉ាងល្អិតល្អន់អំពីកីឡាករទាំងនោះ ហើយអាចសប្តាហ៍ក្រោយ នឹងប្រកាសជាផ្លូវការ។
គួរបញ្ជាក់ថា លីគកំពូលកម្ពុជា រដូវកាលថ្មីនេះមានក្រុមចូលរួមប្រកួតចំនួន ១១ ក្រុម ដូចរដូវកាលមុនដែរ ប៉ុន្តែមានភាពខុសប្លែកមួយត្រង់ថា ក្រុមក្រសួងមហាផ្ទៃ បានប្តូរឈ្មោះទៅជា MOI Kompong Dewa FC វិញ ក្រោមការទទួលបានម្ចាស់ឧបត្ថម្ភថ្មីពី ឥណ្ឌូណេស៊ី។ ចំណែកការប្រកួតវិញ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃ សៅរិ៍ ទី ៩ ខែ សីហា តទៅ ដោយការប្រកួតដំបូង គឺជាការជួបគ្នារវាងក្រុម ឡាយ អេហ្វស៊ី ទល់នឹង បឹងកេត។ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតដំបូងទល់នឹងក្រុម ណាហ្គាវើលដ៍ នៅថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


