កីឡា
តោះទៅទស្សនា! ការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍នៅវិមានពហុកីឡដ្ឋានជាតិ ល្អមើលហើយជក់ចិត្ត
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ កីឡាតេក្វាន់ដូ ITF បានហ្នឹងកំពុងធ្វើឡើងហើយនៅវិមានពហុកីឡដ្ឋានជាតិ ខណៈការប្រកួតប្រជែងល្អមើល រួមទាំងមានការចាក់ភ្លេង សម្ដែងសិល្បៈនានាទៀតផងជូនអ្នកទៅទស្សនាគាំទ្រចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ២០២៥។

រូបភាពផ្ដល់ជូន
លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF អំពាវនាវដល់មហាជន និងប្រិយមិត្តដែលស្រឡាញ់ចូលចិត្តវិស័យកីឡាសូមចូលរួមមកគាំទ្រការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

លោក ផាន់ វណ្ណរ័ត្ន
ការប្រកួតគឺល្អមើល ជក់ចិត្ត ពីមួយគូទៅមួយគូ អ្នកទស្សនាបានឃើញពីសកម្មភាពប្លែកៗជានិច្ចដែលធ្វើឲ្យអ្នកគាំទ្រទទួលបានភាពរីករាយ និងភ្លេចខ្លួនដូចជារូបលោកផ្ទាល់ធ្លាប់ចេញទៅជាមួយក្រុមតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជាកន្លងទៅនៅក្រៅប្រទេស។

រូបភាពផ្ដល់ជូន
ការចូលរួមរបស់មហាជនក៏ជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពជាឲ្យរឹតតែមានភាពខ្លាំងក្លាក្នុងការប្រកួតផង និងការបង្ហាញពីទំហំទឹកចិត្តគាំទ្រកីឡារបស់ប្រជាជនកម្ពុជាផង។ លើសពីនេះក៏ជាការទស្សនាកម្សាន្តអារម្មណ៍ផងដែរ ព្រោះក្រៅតែពីការប្រកួតក៏មានការសម្ដែងសិល្បៈផ្សេងៗជាច្រើនជូនអ្នកគាំទ្រ។

រូបភាពផ្ដល់ជូន
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះធ្វើឡើងរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ។ ប្រទេសដែលចូលរួមសរុបទាំងកម្ពុជារួមមាន ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី៕






រូបភាពផ្ដល់ជូន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី