កីឡា
សហព័ន្ធបាល់ទះកម្ពុជា ស៊ូលំបាក ២ ឆ្នាំទៀត ដើម្បី គោលដៅធំថ្ងៃអនាគត
អនុប្រធាន និងជាអគ្គលេខាធិការបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ បានបង្ហើបពីផែនការរបស់សហព័ន្ធបាល់ទះកម្ពុជា ដោយនឹងផ្តល់ឱកាសដល់កីឡាករយុវជនចូលលេងឱ្យបានច្រើននៅក្នុងការប្រកួតលើឆាកអន្តរជាតិ។

ជុំវិញរឿងនេះ លោកអាំង សិរីពិសិដ្ឋ បានមានប្រសាសន៍ថា៖ «ទោះបីយ៉ាងម៉េចក៏ដោយ យើងត្រូវតែជឿជាក់លើអត្តពលិករបស់យើង។ យើងត្រូវតែផ្តល់ឱកាសឱ្យពួកគាត់ ។ យើងមិនអាចសួនតួនិយមលើតែបុគ្គលចាស់ៗប៉ុន្មាននាក់ហ្នឹងទេ។ ប្រសិនបើយើងនៅតែគិតថា អ្នកនេះមានបទពិសោធ គួតែជាគាត់ ទាំងការហ្វឹកហាត់មិនដិតដល់ ហើយនៅតែផ្តល់ឱកាសឱ្យគាត់។ ខ្ញុំគិតថា យើងកំពុងតែសម្លាប់ខ្លួនឯងទៅវិញទេ»។
អគ្គលេខាធិការបាល់ទះកម្ពុជា បានបន្ថែមទៀតថា៖ «ផ្ទុយទៅវិញ គឺផ្តល់ឱកាសទៅឱ្យយុវជនរបស់យើង ឱ្យមានឱកាសកាន់តែធំថែមទៀត។ នៅពេលពួកគាត់ប្រឹងប្រែងហ្វឹកហាត់ គាត់ត្រូវតែទទួលបាននូវអ្វីដែលសក្តិសមចំពោះអ្វីដែលគាត់បានលះបង់។ ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធលោកអភិសន្តិបណ្ឌិត ស សុខា លោកបានផ្តល់អនុសាសន៍ហើយ ទោះបីជាលទ្ធផលបែបណាក៏ដោយ ក៏យើងនៅតែផ្តល់ឱកាសឱ្យពួកគាត់។ យ៉ាងច្រើន យើងនាំគ្នាលំបាក ២ ឆ្នាំ។ ២ ឆ្នាំក្រោយ យើងនឹងទទួលបានអត្តពលិកគុណភាព ដែលនឹងល្អជាងរាមច្បងទៅទៀត»។
ខាងលើនេះ គឺជាផែនការ ដែលសហព័ន្ធបាល់ទះកម្ពុជាបានដាក់ចេញ។ ជាពិសេស ស្របតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា គឺសហព័ន្ធបាល់ទះកម្ពុជា នឹងផ្តល់ឱកាសឱ្យយុវជនចូលលេងឱ្យបានច្រើន ដោយមិនខ្វល់អំពីលទ្ធផលបែបណានោះឡើយ។ ក្នុងន័យនេះ សហព័ន្ធស៊ូលំបាករយៈពេល ២ ឆ្នាំ ដោយនឹងផ្តល់ឱកាសឱ្យកីឡាករយុវជនជំនាន់ក្រោយចូលលេងបានច្រើន ហើយប្តូរមកវិញ ជាមួយនឹងការផលិតបាននូវធនធានកីឡាករល្អៗនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះ លោកអាំង សិរីពិសិដ្ឋ ក៏បានបញ្ជាក់ផងដែរអំពីពាក្យចចាមអារ៉ាមរបស់អ្នកលើកបាល់ សួន ចាន់ណារ៉ូ ដែលលេចឮថា នឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិ កម្ពុជា វិញ ថា កីឡាកររបស់ក្លិបបាល់ទះនគរបាលខេត្តស្វាយរៀង រូបនេះនឹងមិនត្រឡប់មកកាន់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា វិញឡើយ។ លោកបានសង្កត់ធ្ងន់ ថា ទោះក្នុងតម្លៃណាក៏ដោយ គឺតម្រូវឱ្យយុវជនបន្តវេន ដែលចំណាយពេលវេលាប្រឹងហ្វឹកហាត់រយៈពេល ១ ឆ្នាំពេញ គឺត្រូវតែទទួលបានកៅអីនៅក្នុងក្រុមជម្រើសជាតិ។

គួរឱ្យដឹងថា កៅអីអ្នកលើកបាល់នៅក្រុមជម្រើសជាតិ កម្ពុជា បច្ចុប្បន្ន ដែលត្រៀមការប្រកួតពាន SEA V League ២០២៥ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំនេះ មានកីឡាករ ២ នាក់ រួមមានអ្នកលើកបាល់របស់ក្លិបក្រសួងមហាផ្ទៃទាំង ២ នាក់ គឺ កែវ ស្រេងលីហួរ និង ប៊ន ណារិទ្ធ ត្រូវបានគេមើលឃើញថា ជាអ្នកជំនួសតំណែងដ៏សក្តិសមរបស់អតីតអ្នកលើកបាល់ជម្រើសជាតិដៃឆ្នើម សួន ចាន់ណារ៉ូ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


