កីឡា
ក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង មានកិត្តិយសបំផុតដែលលោកជំទាវ មិថុនា ភូថង អញ្ជើញទៅហាត់បែបសុខភាព
ក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង មានកិត្តិយសបំផុតដែលលោកជំទាវអភិបាលខេត្តបានអញ្ជើញទៅហ្វឹកហាត់បែបសុខភាពដល់ក្លឹប និងឧបត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួនដល់ម្ចាស់ជយលាភីដែលឈ្នះមេដាយក្នុងការប្រកួតអន្តរជាតិកាលពីពេលថ្មីៗនេះទៀតផង។

រូបភាពផេកក្លឹបកោះកុង
នេះបើតាមការបង្ហោះផ្សព្វផ្សាយនៅលើផេកក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង បានបញ្ជាក់ថា ក្នុងនាមគ្រូបង្វឹក សិស្សគុននៃក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង ទទួលបានកិត្តិយសជាខ្លាំងដែលលោកជំទាវអភិបាលខេត្តបានអញ្ជើញទៅដល់ក្លឹបផ្ទាល់។ ក្រៅពីនេះលោកជំទាវក៏បានហ្វឹកាហត់បែបសុខភាពផងដែរ។

រូបភាពផេកក្លឹបកោះកុង
បន្ទាប់ពីហ្វឹកហាត់ហើយនោះលោកជំទាវ មិថុនា ភូថង ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីដែលទើបឈ្នះមេដាយ ៦គ្រឿងក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលធ្វើកម្ពុជា និងទើបបញ្ចប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ។ បន្ថែមពីនេះក៏មានការឧបត្ថម្ភដល់អ្នកឈ្នះមេដាយ ៧គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ដល់ ១៥ ខែមិថុនា កន្លងទៅនេះ។

រូបភាពផេកក្លឹបកោះកុង
មែនទែនទៅការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពីសំណាក់លោកជំទាវ មិថុនា ភូថង មកលើកីឡាតេក្វាន់ដូ ITF នេះមិនមែនជាលើកទី១ ឡើយ។ ពោលលោកជំទាវតែងតែឧបត្ថម្ភគាំទ្រទាំងថវិកា ទីតាំងហ្វឹកហាត់ និងកម្លាំងចិត្តទៅដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ឲ្យបន្តប្រឹងប្រែងហ្វឹកហាត់ជួយបណ្ដុះធនធានយុវជននៅខេត្តកោះកុងឲ្យបានកាន់តែច្រើនដើម្បីឲ្យមានសុខភាពល្អ កាយសម្បទារឹងមាំ និងជាយុវជនតំណាងខេត្តប្រជែងមុខមាត់ជូនខេត្តនៅការប្រកួតកម្រិតជាតិ ឬអន្តរជាតិជាបន្តបន្ទាប់ទៀត។

រូបភាពផេកក្លឹបកោះកុង
បញ្ជាក់ដែរថា ក្លឹបតេក្វាន់ដូ ITF ខេត្តកោះកុង គឺដឹកនាំដោយលោក ផាន់ យុទ្ធផានុវឌ្ឍ ប្រធានសមាគមន និងជាប្រធានក្លឹប បង្ហាត់ដោយលោក កែវ សំណាង ជាគ្រូបង្វឹក។ ក្លឹបតេក្វាន់ដូនេះគឺនៅក្នុងទីរួមខេត្តតែម្ដង និងកំពុងទទួលបានការចាប់អារម្មណ៍ហ្វឹកហាត់ជាខ្លាំងពីសំណាក់យុវជនរស់នៅទីនោះ៕




រូបភាពហ្វេសបុក ហុង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


