កីឡា
តាំង សៀសុង ប្រឡូកកីឡាតេក្វាន់ដូ ITF ១៤ឆ្នាំប៉ុន្តែមិនទាន់សម្រេចក្ដីបំណងធំមួយនេះ
កីឡាករតេក្វាន់ដូ ITF កម្ពុជា តាំង សៀសុង ថាបានប្រឡូកក្នុងវិស័យកីឡាមួយនេះប្រហែល ១៤ឆ្នាំមកហើយ ប៉ុន្តែមិនទាន់សម្រេចក្ដីបំណងធំមួយគឺចង់ឈ្នះមេដាយមាសអន្តរជាតិលើផ្នែកឯកត្តជនមិនថាវិញ្ញាសាប្រយុទ្ធ ឬវិញ្ញាសាមេគុន បច្ចេកទេសពិសេសនោះទេនៅថ្ងៃខាងមុខ។

តាំង សៀសុង និងគ្រូ
តាំង សៀសុង បានឲ្យដឹងថា រូបគេធ្លាប់ឈ្នះមេដាលើឆាកអន្តរជាតិចំនួន ១៨គ្រឿង មាស១១ ប្រាក់៤ និងសំរឹទ្ធ៣ ក្នុងរយៈពេលចាប់អាជីពប្រហែល ១៤ឆ្នាំមកនេះ។ យ៉ាណាកីឡាករដើមកំណើតពីខេត្តបន្ទាយមានជ័យរូបមិនទាន់សម្រេចបំណងឈ្នះមេដាយមាសឯកត្តជននៅឡើយទេ។
កីឡាករជម្រើសជាតិតេក្វាន់ដូ ITF ខាងលើបន្ថែមទៀតថា ខ្លួននឹងខំប្រឹងប្រែងបន្តទៅទៀតដើម្បីសម្រេចបំណងចង់ឈ្នះមេដាយអន្តរជាតិលើវិញ្ញាសាឯកត្តជននេះ។ មេដាយឯកត្តជននេះគឺមិនថាលើវិញ្ញាសាប្រយុទ្ធ វិញ្ញាសាមេគុន បច្ចេកទេសពិសេសនោះឡើយឲ្យតែបានឈ្នះមួយទៀតគឺអស់ចិត្តហើយសម្រាប់រូបគេ។

កីឡាករ តាំង សៀសុង
បញ្ជាក់ដែរថា តាំង សៀសុង ជាកីឡាករជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា។ រូបគេចាប់ផ្ដើមហ្វឹកហាត់កីឡាមួយនេះតាំងអំឡុងឆ្នាំ២០១២ រហូតមកដល់ពេលបច្ចុប្បន្ន។ សៀសុង ធ្លាប់ឈ្នះមេដាយអន្តរជាតិចំនួន ១៨គ្រឿង មាស១១ ប្រាក់៤ និងសំរឹទ្ធ៣ ក្នុងការប្រកួតកន្លងមក៕


តាំង សៀសុង និងប្រធានសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


