កីឡា
ស៊ុម គង់ហេង ជាការរួមចំណែកពង្រីកផ្សព្វផ្សាយបច្ចុប្បន្នកំពុងបង្ហាត់សិស្ស ៣កន្លែងប្រហែលជាង ១០០នាក់
កីឡាករជម្រើសជាតិតេក្វាន់ដូ ITF ស៊ុម គង់ហេង ក្រៅតែពីការហ្វឹកហាត់ខ្លួនឯងហើយនោះរូបគេក៏ឆ្លៀតចូលរួមពង្រីកផ្សព្វផ្សាយតាមរយៈការចេញបង្ហាត់សិស្សនៅ ៣ទីតាំងផ្សេងៗគ្នាដែលមានសិស្សហ្វឹកហាត់ជាមួយប្រហែលជាង ១០០នាក់ផងដែរ។

កីឡាករ ស៊ុម គង់ហេង
កីឡាករ ស៊ុម គង់ហេង បានឲ្យដឹងថា រូបគេប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូ ITF នេះជាង ១០ឆ្នាំមកហើយ និងបានជាប់ជាជម្រើសជាតិអំឡុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ កីឡាមួយនេះគឺរូបគេស្រឡាញ់ និងចូលចិត្តជាខ្លាំង ព្រោះបានផ្ដល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់រូបគេរួមទាំងការទទួលក្របខណ្ឌជាមន្ត្រីនគរបាលទៀតផង។

ស៊ុម គង់ហេង និងសិស្សៗ
ជាការរួមចំណែកលើកស្ទួយវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនមានមហាជនស្គាល់ និងហ្វឹកហាត់កាន់តែច្រើន ស៊ុម គង់ហេង ក៏បានចេញបង្ហាត់សិស្សនៅ ៣កន្លែងផ្សេងៗគ្នាដែរគឺសាលាអន្តរជាតិ Paragon សាលាអន្តរទ្វីបអាមេរិក និងក្នុងពហុកីឡដ្ឋានជាតិ។ សិស្សៗ ៣ទីតាំងដែលរូបគេកំពុងបង្ហាត់នេះមានចំនួនប្រហែលជាង ១០០នាក់ឯណោះ។ នេះជាការបង្កើនធនធានកីឡាករ កីឡាការិនីមួយដ៏សំខាន់ដើម្បីស្នងពីរៀមច្បងចាស់ៗឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិ។

កីឡាករ ស៊ុម គង់ហេង
បញ្ជាក់ដែរថា កីឡាករ ស៊ុម គង់ហេង ជាជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា។ រូបគេជាកីឡាករឆ្នើមមួយរូបរបស់សហព័ន្ធ និងធ្លាប់ឈ្នះមេដាយអន្តរជាតិជាច្រើនគ្រឿងនាពេលកន្លងមកជូនកម្ពុជាលើឆាកអន្តរជាតិ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


