កីឡា
លោក ប៉ាល់ ជីវ័ន ចូលហាត់តេក្វាន់ដូ ITF ដំបូងគិតត្រឹមទទួលបានសុខភាពល្អ ប៉ុន្តែអ្វីដែលទទួលបានលើសពីនេះ
លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា និងជាជើងខ្លាំងប្រចាំកីឡាមួយនេះ ថាមុនដំបូងចូលហាត់គឺគ្រាន់តែគិតត្រឹមទទួលបានសុខភាពល្អ និងមានរាងកាយរឹមាំនោះទេ ប៉ុន្តែមកដល់ពេលនេះលើសពីអ្វីដែលលោកធ្លាប់គិតពីមុនមក។

លោក ប៉ាល់ ជីវ័ន
គ្រូជម្រើសជាតិកីឡាតេក្វាន់ដូ ITF លោក ប៉ាល់ ជីវ័ន បានលើកឡើងថា លោកហ្វឹកហាត់កីឡាមួយនេះតាំងតែអាយុប្រហែល ១៤ឆ្នាំអំឡុងឆ្នាំ១៩៩៧-១៩៩៨ មកម្ល៉េះ។ គិតមកដល់ឆ្នាំ២០២៦ នេះមានប្រហែលប្រហែលជិត ៣០ឆ្នាំមកហើយចាប់តាំងពីជាកីឡាកររហូតជាប់ជាគ្រូជម្រើសជាតិ។

លោក ប៉ាល់ ជីវ័ន
ម្ចាស់ខ្សែក្រវាត់ខ្មៅ ៥ដាន រូបនេះបន្ថែមទៀតថា ការចាប់ហ្វឹកហាត់ដំបូងគឺគិតត្រឹមថាទទួលបានសុខភាពល្អ និងរាងកាយរឹងមាំប៉ុណ្ណោះ។ លោកមិននឹកស្មានថាទទួលបានលើសពីអ្វីដែលធ្លាប់គិតកាលនោះទេគឺមានសុខភាពល្អរឹងមាំហើយបានផ្ដល់កិត្តិយសជូនក្រុមគ្រួសារ ខ្លួនឯង និងបានជួយលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិតាមរយៈការស្នាដៃនៃការឈ្នះមេដាយផ្សេងៗ។ បន្ថែមពីនេះមិនថារូបលោក និងកីឡាករដទៃទេនៅពេលមានសមត្ថភាពដណ្ដើមបានមេដាយផ្សេងៗគឺទទួលបានថវិកាលើកទឹកចិត្តពីរាជរដ្ឋាភិបាលដែលនេះជាផ្នែកមួយជួយសម្រួលដល់ជីវភាពក្រុមគ្រួសារឲ្យមានភាពប្រសើរឡើងទៀតផង។

លោក ប៉ាល់ ជីវ័ន
ម្ចាស់មេដាយមាសពិភពលោកខាងលើបន្ថែមទៀតថា លោកក៏បានចេញបង្ហាត់កីឡាតេក្វាន់ដូ ITF នេះតាំងពីឆ្នាំ២០០៨ នៅតាមសាលាឯកជន និងនៅក្លឹបយុវជនបន្តពីគ្រូធំរហូតមកដល់ពេលនេះ។ ការបង្ហាត់បង្រៀននេះក៏ទទួលបានថវិកាមួយចំនួនជួយសម្រួលដល់ការចំណាយលើការរៀនសូត្ររបស់លោកអំឡុងពេលនោះមួយផ្នែកដែរ។ សរុបទៅកីឡាតេក្វាន់ដូ ITF នេះពិតជាមានផលប្រយោជន៍ច្រើនចំពោះអ្នកហ្វឹកហាត់ដូចជារូបលោក។


រូបភាពផេកតេក្វាន់ដូសៅរ៍-អាទិត្យ
បញ្ជាក់ដែរថា លោក ប៉ាល់ ជីវ័ន បច្ចុប្បន្ននេះជាគ្រូជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា និងមានកម្រិតខ្សែក្រវាត់ខ្មៅ ៥ដាន។ លោកជាអតីតកីឡាករដែលមានសមត្ថភាព និងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យកីឡានៅកម្ពុជានាពេលកន្លងមក។ គ្រូបង្វឹករូបនេះជាកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះមេដាយមាសអន្តរជាតិគ្រប់កម្រិតទាំងអស់រួមមាន ឈ្នះមេដាយមាសជើងឯកពិភពលោក មេដាយមាសជើងឯកអាស៊ី ឈ្នះមេដាយមាស ជើងឯកអាស៊ីអាគ្នេយ៍ និងឈ្នះមេដាយជាច្រើនទៀតផងដែរ។ មិនត្រឹមតែជាគ្រូបង្ហាត់នោះទេលោកក៏មានជំនាញដឹកនាំសិស្សសម្ដែងជូនថ្នាក់ដឹកនាំ និងមហាជនទស្សនាក្នុងកម្មវិធីតូច-ធំ ទៀតផង។ លោកក៏ជាកម្លាំងស្នូលដ៏សំខាន់ម្នាក់របស់លោក កែវ រ៉េមី ប្រធានសហព័ន្ធដែលដឹកនាំឲ្យកីឡាតេក្វាន់ដូ ITF ល្បីឈ្មោះជាខ្លាំងដូចសព្វថ្ងៃ៕




លោក ប៉ាល់ ជីវ័ន ឈ្នះមេដាយកន្លងមក

លោក ប៉ាល់ ជីវ័ន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


