កីឡា
ជីវិតតស៊ូរបស់កីឡាករ តាំង សៀសុង ក្នុងវិស័យកីឡាតេក្វាន់ដូ ITF ពិសេសការឈានជើងចូលជម្រើសជាតិ
កីឡាករ តាំង សៀសុង មុនឈានដល់ការទទួលបានជោគជ័យទាំងក្នុងស្រុក និងលើឆាកអន្តរជាតិនេះ រូបគេតស៊ូហ្វឹកហាត់ប្រហែល ១៤ឆ្នាំមកហើយតាំងពីខេត្តបន្ទាយមានជ័យរហូតមកដល់រាជធានីភ្នំពេញ ជាពិសេសការហ្វឹកហាត់ខ្លាំងជាមួយក្រុមជម្រើសជាតិ។

តាំង សៀសុង និងលោក ប៉ាល់ ជីវ័ន
កីឡាករ តាំង សៀសុង ជម្រើសជាតិតេក្វាន់ដូ ITF បានឲ្យដឹងថា ខ្លួនស្រឡាញ់វិស័យកីឡាតាំងតែពីវ័យក្មេងៗមកម្ល៉េះ និងបានលេងកីឡាបាល់ទាត់ ហ្វឹកហ្វាត់តេក្វាន់ដូ WT បន្ទាប់មកហ្វឹកហាត់តេក្វាន់ដូ ITF របស់ប្រទេសកូរ៉េខាងជើងវិញម្ដងដល់បច្ចុប្បន្ននេះ។

តាំង សៀសុង និងលោក ប៉ាល់ ជីវ័ន
ម្ចាស់មេដាយអន្តរជាតិជាច្រើនគ្រឿងរូបនេះបន្តទៀតថា រូបគេចាប់ផ្ដើមហ្វឹកហាត់កីឡាក្បាច់គុនតេក្វាន់ដូ WT ដំបូងនៅអំឡុងពាក់កណ្ដាលឆ្នាំ២០១២ ដែលកាលនោះខ្លួនមានអាយុប្រហែល ១៩ឆ្នាំ។ ក្រោយមកក៏បានផ្លាស់ប្ដូរមកហ្វឹកហាត់តេក្វាន់ដូដូចគ្នា ប៉ុន្តែខាង ITF វិញជាមួយមិត្តភ័ត្រនៅឯខេត្តបន្ទាយមានជ័យបន្តទៀត។

តាំង សៀសុង និងលោក ប៉ាល់ ជីវ័ន
មុនឈានដល់ការឈ្នះមេដាយថ្នាក់ជាតិ-អន្តរជាតិ និងជាប់ជម្រើសជាតិ រូបគេមានការតស៊ូខ្លាំងកាលនៅខេត្តបន្ទាយមានជ័យ ដោយត្រូវងើបទៅហ្វឹកហាត់ចាប់ពីម៉ោង ៤កន្លះទាំងព្រឹកព្រលឹម ស្ងាត់ ងងឹតគ្មានភ្លើង ស្របពេលហាត់ចប់ម៉ោង ៦ត្រូវសុំគ្រូទៅរៀនសូត្របន្តទៀត។ ល្ងាចឡើងម៉ោង ៥កន្លះចាប់ផ្ដើមចេញទៅហ្វឹកហាត់ជាថ្មីម្ដងទៀត។

តាំង សៀសុង មិត្តរួមក្រុម និងគ្រូៗ
បន្ទាប់ពីជាប់បាក់ឌុកអំឡុងឆ្នាំ២០១៣ តាំង សៀសុង ក៏បានឡើងមកភ្នំពេញ និងបន្តហ្វឹកហាត់តេក្វាន់ដូ ITF ក្នុងបន្ទាយប៉េអ៊ឹមនៅឯម្ដុំស្ទឹងមានជ័យ។ ក្រោយមករូបគេក៏បានផ្លាស់មកកាន់ក្លឹបយុវជនដោយចូលហ្វឹកហាត់ជាមួយលោក ប៉ាល់ ជីវ័ន រហូតបានជាប់ជម្រើសជាតិ។

តាំង សៀសុង មិត្តរួមក្រុម និងគ្រូៗ
អំឡុងជាប់ជម្រើសជាតិនេះ សៀងសុង ក៏ត្រូវលុតដំជាថ្មីទៀតតាមរយៈការចាកចេញពីផ្ទះ និងឃ្លាតពីក្រុមគ្រួសារចូលរួមការប្រមូលផ្ដុំ។ ការប្រមូលផ្ដុំត្រូវហ្វឹកហាត់ខ្លាំងពិសេសមុនត្រៀមចេញប្រកួតអំឡុងឆ្នាំ២០១៥ នៅប្រទេសប៊ុលហ្គារី ដោយត្រូវហ្វឹកហាត់មួយថ្ងៃ ៣ពេល ក្នុងមួយពេលត្រូវហាត់ ២ម៉ោង។ ក្រៅពីនេះនៅឆ្លៀតហ្វឹកហាត់ខ្លួនឯង ១ម៉ោងៗទៀតដើម្បីពង្រឹងសមត្ថភាព។ ការហ្វឹកហាត់ត្រូវប្រើកម្លាំងខ្លាំង ពេលខ្លះត្រូវសម្រក់ទម្ងន់ជិត ១០គីឡូក្រាមទៅទៀតរហូតស្ទើរសន្លប់ម្ដងៗទៅហើយ។ ដើម្បីឲ្យមានសមត្ថភាពល្អអាចដណ្ដើមមេដាយអន្តរជាតិបានម្នាក់ៗត្រូវមានការអំណត់អត់ធ្មត់ខ្ពស់ទើបទទួលបានជោគជ័យ ឬអាចដណ្ដើមមេដាយកម្រិតអន្តរជាតិទៅបាន។

តាំង សៀសុង ក្នុងឯកសណ្ឋានមន្ត្រីនគរបាល
ងាកមកនិយាយពីគ្រួសារវិញដំបូងឡើយក៏មិនសូវមានការគាំទ្រខ្លាំងដែរដោយលើកឡើងច្បាស់ៗថា «ហាត់ដឹងហាត់ រៀនដឹងរៀន» បន្ទាប់ខ្លួនបន្តហ្វឹកហាត់ជាប់លាប់រហូតបានឡើងប្រកួតឈ្នះមេដាយ ប្រាក់១ សំរឹទ្ធ១ និងជាប់ឈ្មោះចេញទៅប្រកួតក្រៅប្រទេសតទៀត។ ក្រោយការខំប្រឹងប្រែងហ្វឹកហាត់ និងបានចេញទៅប្រកួតនៅក្រៅស្រុកឈ្នះមេដាយជាបន្តបន្ទាប់មកក៏លោកឪពុកក៏ចាប់ផ្ដើមគាំទ្រ និងលើកទឹកចិត្តរហូតដល់ពេលនេះតែម្ដងទៅ។

តាំង សៀសុង និងគ្រូជនជាតិកូរ៉េខាងជើង
បញ្ជាក់ដែរថា ភាពជោគជ័យរបស់កីឡាករ តាំង សៀសុង ក្រោយតស៊ូតាំងពីឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្ននេះរូបគេធ្លាប់ឈ្នះមេដាលើឆាកអន្តរជាតិចំនួន ១៨គ្រឿង មាស១១ ប្រាក់៤ និងសំរឹទ្ធ៣ និងទទួលបានក្របខ័ណ្ឌមន្ត្រីកីឡាក្រសួងមហាផ្ទៃអំឡុងឆ្នាំ២០១៩ ។ រូបគេធ្លាប់ចេញទៅប្រកួតនៅប្រទេស ប៊ុលហ្គារី ២ដង កូរ៉េខាងជើង ២ដង (ប្រកួត១ដង និងទៅគោរពខួបតេក្វាន់ដូ ITF ១ដង) ម៉ុងហ្គាលី ១ដង និងឥណ្ឌា ១ដង៕





តាំង សៀសុង និងគ្រួសារ

អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


