កីឡា
ពីរសប្តាហ៍ដំបូង ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងលីគ ល្អឥតខ្ចោះ ដោយគ្មានដៃគូស៊ុតចូល
ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រកួតពីរសប្តាហ៍ដំបូងនៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥/២៦។

សប្តាហ៍ទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ដោយលទ្ធផល ៣-០ នៅក្នុងផ្ទះរបស់ខ្លួន និងសប្តាហ៍ទី២ បានយកឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ ទៀតនៅទឹកដីខេត្តសៀមរាប។ ពីរប្រកួតដំបួង ពួកគេរកបាន៦ពិន្ទុពេញ និងស៊ុតចូលដៃគូ ៦ គ្រាប់ ឈរលើកំពូលតារាង ហើយរក្សាសំណាញ់ទីរបស់ខ្លួនយ៉ាងស្អាតដោយដៃគូមិនអាចស៊ុតចូលបានឡើយ។

ជាមួយគ្នានេះ បឹងកេត រកបាន៤ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ដោយលទ្ធផល ២-០ និងស្មើជាមួយ ភ្នំពេញក្រោន ០-០។ ក្រុមកងយោធពលខេមរភូមិន្ទុ ក៏រកបាន៤ពិន្ទុ បន្ទាប់ពីឈ្នះ វិសាខា ដោយលទ្ធផល ២-១ និងស្មើណាហ្គាវើលដ៍ ១-១។

ក្រុមដែលរកបាន ៣ ពិន្ទុដូចគ្នាគឺ អង្គរថាយហ្គឺរ អឹមអូអាយកំពង់ដេវ៉ា វិសាខា និងគិរីវង់សុខសែនជ័យ បន្ទាប់ពីពួកគេបានឈ្នះ១ប្រកួត និងចាញ់១ប្រកួតដូចគ្នា ហើយ ណាហ្គាវើលដ៍ រកបាន១ពិន្ទុ ពីការស្មើ ១ និងចាញ់១។ ចំណែក ភ្នំពេញក្រោន រកបាន១ពិន្ទុសម្រាប់ការប្រកួតដំបូងដោយមិនអាចស៊ុតចូលដៃគូ ហើយដៃគូក៏មិនអាចស៊ុតចូល។

ក្រុមឡាយហ្វ ខេត្តព្រះសីហនុ និង អាយអេសអាយ ដង្កោសែនជ័យ ជាក្រុមដែលមិនទាន់រកបានពិន្ទុ។

នៅសប្តាហ៍នេះ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រកួតជាមួយ Shan United នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


