កីឡា
ចំណុចទាំងនេះបង្ហាញពី លន បញ្ញា សក្តិសម ជួប Antonio ទើបផ្តួល ឡៅ ចិត្រា សន្លប់ទឹកទី ២
អ្នកប្រដាល់ អាមេរិក Antonio Martinez កំពុងត្រូវបានអ្នកគាំទ្រគុនខ្មែរយកមកផ្គូផ្គងឲ្យជួបកីឡាករ លន បញ្ញា បន្ទាប់ពីរូបគេផ្តួលជើងខ្លាំងកម្ពុជា ឡៅ ចិត្រា ឱ្យសន្លប់ត្រឹមទឹកទី ២ កាលពីថ្ងៃ សៅរិ៍ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៥ ក្នុងកម្មវិធី Kun Khmer Land of Peace។

កីឡាករ Antonio Martinez ធ្វើឱ្យអ្នកគាំទ្រគុនខ្មែរ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគេអាចផ្តួល ឡៅ ចិត្រា ឱ្យសន្លប់បាន ស្របពេលកីឡាករកម្ពុជារូបនេះមានភាពធន់ និងកម្រសន្លប់ណាស់ តាំងពីប្រកបអាជីពជាកីឡាករប្រដាល់មក។ Antonio ជាកីឡាករម្នាក់ ពូកែទាត់ និងមានជើងធ្ងន់។ ជាក់ស្តែង ការផ្តួល ឡៅ ចិត្រា ឱ្យសន្លប់ គឺរូបគេបានប្រើស្នៀតជើងទាត់ផ្កាប់ចាន។
ក្រោយផ្តួលកីឡាករគុនខ្មែរ ឡៅ ចិត្រា ឱ្យសន្លប់ មានអ្នកគាំទ្រគុនខ្មែរជាច្រើនហាក់មានការមិនអស់ចិត្តទាល់តែសោះ ដោយអ្នកខ្លះចង់ឱ្យ ឡៅ ចិត្រា ជួបម្តងទៀត ដើម្បីសងសឹក ខណៈមតិអ្នកគាំទ្រខ្លះទៀត ចង់ឱ្យកីឡាករកំពុងឡើងកូដ លន បញ្ញា មកជួបជាមួយកីឡាករ អាមេរិក វ័យ ២៤ ឆ្នាំរូបនេះ ដោយសារពួកគេគិត ថា មានតែកូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះសក្តិសមជួបបំផុត។

ជាការពិត ប្រសិនបើការរៀបចំឱ្យ លន បញ្ញា ជួបជាមួយ Antonio នៅថ្ងៃណាមួយបានសម្រេច នោះត្រូវបានគេមើលឃើញ ពិតជាសក្តិសម ហើយនឹងក្លាយជាការប្រកួតដ៏កក្រើកមួយ។ សក្ខីភាព ដែលហ៊ានអះអាងបែបនេះ ពីព្រោះ លន បញ្ញា បច្ចុប្បន្ន ជាកីឡាករគុនខ្មែរជើងខ្លាំងមួយរូប នៅក្នុងទម្ងន់ចន្លោះពី ៦៥ ទៅ ៦៧ គីឡូក្រាម។ ចំណែកកីឡាករ អាមេរិក រូបនេះវិញ ជាកីឡាករម្នាក់ ដែលវាយក្នុងទម្ងន់ចន្លោះពី ៦៧ ទៅ ៧០ គីឡូក្រាម។
ម្យ៉ាង បើមើលអំពីសកាយសម្បទា និងកម្ពស់ទៀតនោះ គឺកាន់តែសក្តិសមនឹងគ្នា។ ចំណែកសាច់បច្ចេកទេសវិញ កាន់តែស៊ីសងគ្នាថែមទៀត ដោយអ្នកទាំងពីរ ជាកីឡាករប្រភេទក្បាច់ផង និងបុកទៀត ហើយបន្ថែមពីនេះទៀត ពួកគេជាកីឡាករល្អដៃ និងពូកែទាត់ដូចគ្នាផងដែរ។
គួរឱ្យដឹងថា Antonio គឺជាកីឡាករម្នាក់ ដែលបានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរតាំងពីក្មេង។ រូបគេធ្លាប់ឆ្លងកាត់ការប្រកួតអាជីពសរុបចំនួន ១៣ ដង ឈ្នះ ១០ ដង និងចាញ់ ៣ ដង។ រូបគេជាអតីតម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBC ថ្នាក់ជាតិ និងបច្ចុប្បន្នកំពុងគ្រងខ្សែក្រវាត់ពិភពលោក WCK Welterweight world champion មួយខ្សែ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


