ប្រជាពលរដ្ឋនាំគ្នាសម្រុក ចេញពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរ......
ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀបចំពិព័រណ៍រូបភាពដ៏ពិសេសមួយ ដែលបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ តើមានអ្វីដែលពិសេសក្នុងការតាំងបង្ហាញនេះ? ចាប់ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តទៅ នៅឯសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត) បងប្អូនភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពី៖ វត្តមានសត្វព្រៃដែលកំពុងរស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ...
សំរាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីបានជិះរថយន្តក្រុង ដោយមិនគិតថ្លៃ មានចំនួនច្រើនខ្លាំងជាងបណ្តាឆ្នាំមុនៗ ព្រោះពួកគាត់មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល និងម្យ៉ាងទៀតដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ផងដែរ។
ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហរទ័យផ្ញើសារជូនជនរួមជាតិខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីសូមរីករាយ រក្សាបាននូវទំនៀមទម្លាប់វប្បធម៌ សាមគ្គីជាតិឱ្យបានស្ថិតស្ថេរគង់វង្ស។
លោក ជួន កក្កដា បានលើកឡើងពីខ្លឹមសារចំនួន៤របស់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសម្រាប់បណ្ដុះបណ្ដាលសីលធម៌ និងតម្លៃជីវិតដល់យុវជន។ លោកថាពិធីបុណ្យចូលឆ្នាំរបស់ខ្មែរមិនមែនគ្រាន់តែជាការឈប់សម្រាប់ពីការងារ ឬសប្បាយរីករាយប៉ុណ្ណោះទេ តែវាគឺជាសាលារៀនជីវិត។
នគរសង្ក្រាន្តផ្សារទួលទំពូង នឹងចាប់ផ្តើមនៅថ្ងៃទី១១ខាងមុខ អមជាមួយការតុបតែងបែបប្រពៃណីជាតិជាច្រើន......
ហាមលក់ដូរផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទនៅតាមទីផ្សាររដ្ឋ នាឱកាសបុណ្យចូលឆ្នាំខ្មែរ...