Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនាំគ្នាសម្រុក ចេញពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

នៅក្នុងបរិយាកាសកាន់តែជិតដល់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងគ.ស ២០២៦ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាសម្រុកធ្វើដំណើរចាកចេញទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងអបអរសាទរបុណ្យដ៏សំខាន់នេះជាមួយឪពុកម្តាយ និងសាច់ញាតិបងប្អូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកើនឡើងយ៉ាងច្រើន បន្ទាប់ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើមឈប់សម្រាកចាប់តាំងពីល្ងាចថ្ងៃទី១១ ខែមេសា។ ប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរចេញមុនគេ ខណៈមួយចំនួនទៀតកំពុងត្រៀមធ្វើដំណើរបន្តបន្ទាប់ ដែលធ្វើឲ្យតាមដងផ្លូវសំខាន់ៗចេញពីរាជធានី មានសភាពកកស្ទះជាបន្តបន្ទាប់។

យានយន្តគ្រប់ប្រភេទ រួមមានម៉ូតូ រថយន្តផ្ទាល់ខ្លួន និងរថយន្តដឹកអ្នកដំណើរ ត្រូវបានគេឃើញធ្វើដំណើរចេញពីភ្នំពេញយ៉ាងច្រើនកុះករ ទិសដៅទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។ សកម្មភាពនេះបង្ហាញពីទំនៀមទម្លាប់ដ៏រឹងមាំរបស់ប្រជាជនខ្មែរ ដែលតែងតែវិលត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារនៅឱកាសបុណ្យចូលឆ្នាំ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋបានរៀបចំទុកជាមុននូវម្ហូបអាហារ ភេសជ្ជៈ និងថវិកា ដើម្បីយកទៅជូនឪពុកម្តាយ និងអ្នកមានគុណ ព្រមទាំងរៀបចំកម្មវិធីជួបជុំ សប្បាយរីករាយជាមួយសាច់ញាតិ។ ការជួបជុំបែបនេះ មិនត្រឹមតែបង្ហាញពីការគោរពក្តីស្រឡាញ់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្តរក្សាប្រពៃណីវប្បធម៌ជាតិឲ្យនៅរឹងមាំផងដែរ។

គួរបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរទូទាំងប្រទេសគោរពអនុវត្តជារៀងរាល់ឆ្នាំ។ បុណ្យនេះ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ។ មិនត្រឹមតែជាពេលវេលាសម្រាកពីការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់ការជួបជុំគ្រួសារ បង្កើនសាមគ្គីភាព និងបន្តប្រពៃណីល្អៗរបស់ជាតិ៕ អត្ថបទ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម