ព័ត៌មានជាតិ
នគរសង្ក្រាន្តផ្សារទួលទំពូង នឹងចាប់ផ្តើមនៅថ្ងៃទី១១ខាងមុខ អមជាមួយការតុបតែងបែបប្រពៃណីជាតិជាច្រើន
លោក ចំរើនសុខលីមប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូងបានឲ្យដឹងថា ក្រុមការងារគណៈកម្មការផ្សារបានត្រៀមលក្ខណៈរួចរាល់ពីចំងាយហើយសម្រាប់កម្មវិធីនគរសង្ក្រាន្តខាងមុខដោយក្នុងកម្មវិធីនឹងមានការរៀបចំលេងល្បែងកម្សាន្តបែបប្រពៃណីជាតិមានដូចជាចោលឈូង, បោះអង្គុញ, ទាញព្រ័ត្រ,លាក់កន្សែង ជាដើមដើម្បីរក្សាបាននូវល្បែងប្រពៃណីខ្មែរ។ក្នុងនោះបញ្ហាសន្តិសុខសុវត្ថិភាពក៏ត្រូវបានយកចិត្តទុកដាក់នឹងពង្រឹងឲ្យបានពេញលេញផងដែរដើម្បីធានាសុវត្ថិភាពជូនភ្ញៀវនិងប្រជាជនដែលអញ្ជើញមកកម្សាន្ត។


លោកប្រធានផ្សារបន្ថែមថា៖ព្រឹត្តិការណ៍“ នគរសង្ក្រាន្ត“ នៅផ្សារទួលទំពូងនឹងធ្វើឡើងរយៈពេល០៩ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១១ដល់ថ្ងៃ១៩ខែមេសាឆ្នាំ២០២៦។
ផ្សារទួលទំពូងជាគោលដៅមួយក្នុងចំណោមគោលដៅចំនួន០៥ធំៗផ្សេងទៀតក្នុងរាជធានីភ្នំពេញដែលត្រូវជ្រើសជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍“ នគរសង្ក្រាន្ត“ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។


បច្ចុប្បន្ននៅបណ្តោយផ្លូវជុំវិញបរិវេណផ្សារទួលទំពូងត្រូវបានរៀបចំតុបតែងលម្អដោយការតាំងគ្រឿងរណ្តាប់បែបប្រពៃណីខ្មែរអមជាមួយការលើកទង់ជាតិខ្មែរនៅតាមតូបលក់ដូររបស់អាជីវករនីមួយៗស្របពេលដែលកំណើនភ្ញៀវជាតិនិងអន្តរជាតិក៏កាន់តែកើនច្រើនក្នុងការចូលទៅទិញទំនិញនិងសម្ភារ។


អាជីវករនៅផ្សារទួលទំពូងសម្តែងក្តីមោទកភាពនិងរីករាយដែលរដ្ឋាភិបាលបានជ្រើសយកផ្សារលក់ដូររបស់ពួកគាត់ជាទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មីដែលវាកាន់តែធ្វើឲ្យផ្សារទួលទំពូងកាន់តែមានការគាំទ្រច្រើនដែលជាផ្នែកជួញដល់សេដ្ឋកិច្ចអ្នកក្នុងតំបន់និងសង្គមជាតិ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំថ្មីនេះនឹងធ្វើឡើងរយៈពេល០៦ថ្ងៃគិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២៦នៅតាមទីតាំងធំៗចំនួន០៦រួមមាន៖រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី, ផ្សារទួលទំពូង, សួនច្បារវឌ្ឍនៈដល់ផ្សារាត្រីនិងទីតាំងបាសាក់លែន៕ អត្ថបទ៖សុភា
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


