កីឡាករថ្នាលគុនខ្មែរ រិទ្ធី គីងកុង និង រិទ្ធី លីហួ ប្រើរយៈពេលត្រឹម២ឆ្នាំប៉ុណ្ណោះឈ្នះខ្សែក្រវាត់ ពានរង្វាន់ មេដាយ ជាច្រើនស្ទើរមិនជឿង ខណៈកេរ្តិ៍ឈ្មោះក៏ល្បាញមិនចាញ់កីឡាករធំៗនោះឡើយ។
កីឡាករ រិទ្ធី គីងកុង មួយប្រកួតរបស់គេផ្ដួលកីឡាករម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯសៀមរាបនេះទទួលបានថវិកាឧបត្ថម្ភសរុបប្រហែលជិត ៣លានរៀលនេះមិនទាន់បូកប្រាក់តម្លៃខ្លួនផង។
លោក លឹម ហុង ដែលជាឪពុករបស់អ្នកលេងគុនខ្មែរ រិទ្ធី គីងកុង ថាវង្សត្រកូលរបស់គ្មានអ្នកណាជាអ្នកប្រដាល់នោះឡើយគឺទើបតែជំនាន់ឥលូវមានកូនៗស្រឡាញ់
អ្នកលេងគុនខ្មែរវ័យក្មេង រិទ្ធី គីងកុង ត្រឹមជាក្មេងប្រុសម្នាក់រៀនថ្នាក់ទី៣ និងទើបហាត់ប្រដាល់សោះអាចរកចំណូលជួយដល់គ្រួសារបានចន្លោះពី ២លានទៅដល់ ៤លានរៀលក្នុងមួយខែៗអាស្រ័យលើការប្រកួតជាក់ស្ដែង។
កីឡាករ រិទ្ធី គីងកុង បន្ទាប់ពីទទួលជោគជ័យ និងមានប្រជាប្រិយកាន់តែខ្លាំងហើយនោះឥលូវមានឱកាសចេញទៅប្រកួតនៅម៉ាឡេស៊ីទៀតហើយនៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ ។
កីឡាករថ្នាលគុនខ្មែរកំពុងល្បីឈ្មោះ រិទ្ធី គីងកុង ទម្រាំបានចូលហាត់