កីឡា
រិទ្ធី គីងកុង មុនបានហាត់ប្រដាល់នៅក្រវែលៗតែក្លឹបលោក ផាត់ សូដា ជាង១សប្ដាហ៍
កីឡាករថ្នាលគុនខ្មែរកំពុងល្បីឈ្មោះ រិទ្ធី គីងកុង ទម្រាំបានចូលហាត់ប្រដាល់ត្រឹមត្រូវនៅក្រវែលៗតែក្លឹបប្រដាល់របស់លោកគ្រូ ផាត់ សូដា ប្រហែលជាង ១សប្ដាហ៍ទើបលោកសម្រេចចិត្តទទួលឲ្យហាត់ជាមួយគេ។

រិទ្ធី គីងកុង (ខោក្រហម)
លោក ផាត់ សូដា លើកឡើងក្នុងកិច្ចសម្ភាសមួយថា រិទ្ធី គីងកុង នេះទម្រាំលោកទទួលឲ្យចូលហាត់ប្រហែលជាង ១សប្ដាហ៍ឯណោះ។ លោកតែងតែឃើញកុមារារូបនេះនៅឈរមើល និងក្រវែលៗកន្លែងហាត់ជារើយៗ ប៉ុន្តែមិនហ៊ានសុំ ឬចូលហាត់ជាមួយគេឡើយ។ ដោយមើលឃើញពីចិត្តស្រឡាញ់ផ្នែកប្រដាល់របស់យុវជនរូបនេះ និងមានការតស៊ូមកឈរមើលគេជារឿយៗទើបលោកបានប្រាប់ឲ្យនាំឪពុក-ម្ដាយ មកសុំចូលហាត់ត្រឹមត្រូវ។

រិទ្ធី គីងកុង ពេលប៉ះថៃថ្មីៗនេះ
ចំណែកលោក លឹម ហុង ដែលជាឪពុករបស់ រិទ្ធី គីងកុង បានលើកឡើងក្នុងកិច្ចសម្ភាសថា ដំបូងឡើងលោកមិនអនុញ្ញាតឲ្យកូនប្រុសរូបនេះហាត់ប្រដាល់ឡើយ និងតែងតែរៀងរាំងជានិច្ច ប៉ុន្តែកូនប្រុសរបស់លោកឲ្យតែចេញពីសាលាមកគឺបាត់ពីផ្ទះហើយនៅតែហ្នឹងក្លឹបប្រដាល់នោះទេ។ រូបគេស្រឡាញ់ចូលចិត្តកីឡាប្រដាល់នេះដោយខ្លួនឯងតាំងតែពីដំបូងមកម្ល៉េះ។

លោក ផាត់ សូដា
លោកឃើញកូនស្រឡាញ់បែបនេះហើយក៏ឈប់ហាមឃាត់ និងបានទៅសុំលោកគ្រូ ផាត់ សូដា ឲ្យកូនបានហាត់ប្រដាល់ចាប់ពីពេលនោះមក។ បច្ចុប្បន្ននេះលោកមានតែជំរុញលើកទឹកចិត្តកូនឲ្យខំប្រឹងបន្តទៀត ពីព្រោះជាអ្វីដែលកូនស្រឡាញ់ទៅហើយ។ លោកមិននឹកស្មានថា កូនប្រុសរបស់លោកទើបតែហ្វឹកហាត់ និងមានវ័យក្មេងសោះ ប៉ុន្តែល្បីឈ្មោះមានគេស្រឡាញ់គាំទ្រច្រើនដូចនេះទេ។
បញ្ជាក់ដែរថា រិទ្ធី គីងកុង ជាកូនសិស្សលោក ផាត់ សូដា បច្ចុប្បន្នហ្វឹកហាត់គុនខ្មែរបានរយៈពេលជាង ១ឆ្នាំមកហើយក្នុងនោះប្រកួតបាន១១ដង ឈ្នះទាំងអស់ និងផ្ដួលដៃគូឲ្យសន្លប់បាន ៧ដង។ រូបគេកំពុងសិក្សានៅថ្នាក់ទី៣ នៃសាលាបឋមសិក្សាវត្តភ្នៀត៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា