ថ្លែងក្នុងព្រឹត្តិការណ៍នៅសេតវិមាន ចូលរួមដោយមេដឹកនាំអាជីវកម្ម លោក ត្រាំ បានស្តីបន្ទោសអតីតប្រធានាធិបតី ចូ បាយដិន ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ច
ការថ្លែងរបស់លោកយ៉ាងដូច្នេះ ធ្វើឡើងត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ មុនកាលកំណត់ដែលលោក បានសន្យាថានឹងដាក់ពន្ធគយលើប្រទេសទាំង២ ពោលគឺថ្ងៃទី ១ កុម្ភៈ ចំពេលមានការព្រមានផ្សេងៗពីសេដ្ឋវិទូថា ពន្ធគយរបស់លោកនឹងធ្វើឱ្យអតិផរណាកើនខ្ពស់ ខណៈដែលម៉ិកស៊ិក និងកាណាដា សុទ្ធតែជាប្រទេសផ្គត់ផ្គង់ប្រេងឱ្យអាមេរិកកំពូលៗ។
លោក ត្រាំ តែងតែផ្ដោតខ្លាំងលើគោលនយោបាយពន្ធគយប្រឆាំងនឹងគ្រប់ប្រទេស ជាពិសេសចិន ប៉ុន្តែគេមិនឃើញលោកចេញអធិបញ្ជា ឬចាត់វិធានការខ្លាំងៗណាមួយនៅពេលស្បថចូលកាន់តំណែងនោះទេ។
សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ថៃ ដោយនៅឆ្នាំ ២០២៣ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៧,៩ ប៊ីលានដុល្លារ ឬស្មើនឹង ១៧,១ ភាគរយ នៃការនាំចេញសរុបរបស់ថៃ។