ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបង្កើតការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទុរេន
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងរៀបចំបង្កើតដំណើរការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទុរេនទាំងមូល ដើម្បីជួញសម្រួលដល់ការនាំចេញផ្លែឈើតម្លៃពាន់លានដុល្លារនៅទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Thanh Niên កាលពីថ្ងៃអង្គារ។

ថ្លែងក្នុងសិក្ខាសាលា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃឧស្សាហកម្មទុរេន» កាលពីថ្ងៃអង្គារ លោក Phan Van Duy អនុប្រធាននាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ ចំណុះឱ្យក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍឧស្សាហកម្មទុរេនតម្លៃរាប់ពាន់លានដុល្លារនេះប្រកបដោយនិរន្តរភាព បន្ថែមពីលើការលើកកម្ពស់ និងកំណត់ស្តង់ដារដំណើរការផលិត វៀតណាមចាំបាច់ត្រូវកសាងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារទូទាំងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
បើតាមលោក Duy ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងបង្កើត ហើយនឹងចេញដំណើរការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារសម្រាប់ទុរេន ដាច់ដោយឡែកតែឯង។
លោកបន្តថា ដំណើរការនេះនឹងធ្វើបច្ចុប្បន្នភាពតម្រូវការបច្ចេកទេសស្របតាមការអនុវត្តអន្តរជាតិ ក្នុងគោលបំណងជួយសម្រួលដល់ការនាំចេញទុរេនវៀតណាម ដោយមិនត្រឹមតែបំពេញតាមតម្រូវការរបស់ចិនប៉ុណ្ណោះទេ ថែមទាំងត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហាររបស់ប្រទេសផ្សេងៗ ដូចជាជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបផងដែរ។
គួរគូសបញ្ជាក់ថា នៅដើមឆ្នាំនេះ អាជ្ញាធរចិនបានបង្កើនការត្រួតពិនិត្យសុវត្ថិភាពទុរេននាំចូល ដើម្បីស្វែងរកសារធាតុគីមីកាដមីញ៉ូម (Cadmium) និង Auramine O ឬ Basic Yellow 2 ដែលបង្កជំងឺមហារីក។ ការណ៍នេះ បានបណ្ដាលឱ្យការនាំចេញទុរេនរបស់វៀតណាម ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ធ្លាក់ចុះជាគំហុក ប្រមាណ ៧៤ ភាគរយ មកត្រឹម ១៣០ លានដុល្លារ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៥៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


