ព័ត៌មានអន្ដរជាតិ
ការនាំចេញទុរេនវៀតណាម ស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងជុំវិញកង្វល់ថ្នាំគីមី
ការនាំចេញទុរេនរបស់វៀតណាមបានស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងនៅប៉ុន្មានខែជាប់ៗគ្នាកាលដើមឆ្នាំ ២០២៥ នេះ បន្ទាប់ពីចិនរឹតត្បឹតការត្រួតពិនិត្យទុរេននាំចូលពីថៃ និងវៀតណាម ជុំវិញកង្វល់ប្រើប្រាស់ថ្នាំគីមី។

តាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្មីៗ វៀតណាមបាននាំចេញទុរេនស្រស់ចំនួន ៧ ៧៤៥ ជើង សរុបជាង ២០៧ ០០០ តោន នៅចន្លោះពីខែឧសភា ដល់ខែកក្កដា ដែលនេះច្រើនជាងបរិមាណរយៈពេល ៤ ខែដើមឆ្នាំ ដល់ទៅ ១០ ដង។
ក្រសួងកសិកម្ម និងបរិស្ថានបានឱ្យដឹងថា ការនាំចេញទុរេនបង្កកក៏ហក់ឡើងក្នុងកំឡុងរយៈពេលដូចគ្នានេះផងដែរ ដោយមានប្រមាណ ៥៦០ ជើង សរុបជិត ១៦ ០០០ តោន ពោលគឺកើនឡើង ៦៤,៣ ភាគរយ។

ដើម្បីជំរុញការនាំចេញបន្ថែមទៀត ប្រធាននាយកដ្ឋានផលិតកម្ម និងការពារដំណាំ លោក Huynh Tan Dat បាននិយាយថា វៀតណាមគ្រោងនឹងបង្កើតផែនទីកំណត់ចម្ការទុរេនដែលប្រើប្រាស់ថ្នាំគីមី Cadmium។ នេះគឺជាវិធានការសំខាន់មួយដើម្បីធានាសុវត្ថិភាពចំណីអាហារ បំពេញតម្រូវការទីផ្សារនាំចូល និងរក្សានិរន្តរភាពកំណើននាំចេញ។
ការនាំចេញទុរេនរបស់វៀតណាមទៅចិន ក៏បានបង្ហាញពីសញ្ញាងើបឡើងផងដែរ ខណៈអ្នកនាំចេញបានធ្វើឱ្យប្រសើរឡើងនូវការអនុវត្តស្តង់ដារគុណភាពតាមតម្រូវការរបស់អាជ្ញាធរចិន។ ក្រោយពីធ្លាក់ចុះជាច្រើនខែ ការនាំចេញទៅចិនបានកើនឡើងវិញ ៧០ ភាគរយ នៅខែមិថុនា ធៀបនឹងខែឧសភា ដល់ ៣៦០ លានដុល្លារ។ នេះបើតាមគយវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


