បច្ចេកវិទ្យា
ថ្មីប្លែកអារម្មណ៍! realme នឹងផ្តល់ជូនស្មាតហ្វូនកំពូលកាមេរ៉ា 108MP realme 8 Pro នាថ្ងៃស្អែកនេះ
realme ដែលជាប្រេនស្មាតហ្វូនបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 8 Pro នៅថ្ងៃទី២៧ ខែមេសា ស្អែកនេះវេលា ៦:៣០ ល្ងាច។ លើកនេះ realme ពិតច្នៃប្រឌិតមែនទែនដោយប្រែក្លាយដាក់ប្រកាសស្មាតហ្វូនកំពូលកាមេរ៉ា 108MP realme 8 Pro ទៅជាកម្មវិធីជជែកកម្សាន្តគួរឱ្យចាប់អារម្មណ៍ ហើយនឹងធ្វើការចាក់ផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ realme និង 3FUN ផងដែរ។ យោងតាមស្មារតីនៃម៉ាកផលិតផល Dare to Leap “ហ៊ានឆ្ពោះទៅមុខ” realme 8 Pro ដែលផ្តោតទៅលើកាមេរ៉ា នឹងនាំមកនូវបទពិសោធន៍ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល” មកជូនអ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន។
តោះ! ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់ realme ទាំងអស់គ្នា។

កាមេរ៉ាទំហំធំ 108MP ដំបូងគេបង្អស់ដែលមានតម្លៃក្រោម 400$
Realme 8 pro បានបំពាក់នូវកាមេរ៉ា 108MP Sensor HM2 ជំនាន់ថ្មីបង្អស់របស់ Samsung មកប្រើជាកាមេរ៉ាគោល ដែលមានលក្ខណៈពិសេស 12000 X 9000 Pixel ជាមួយនឹងសិនស័រទំហំធំ 1/1.52 អ៊ីញ។ ទំហំ Pixel ធំជាងមុនអាចធានាគុណភាពរូបភាពកាន់តែល្អ ហើយ HM2 ក៏អាចថតរូប9ប៉ុស្តិ៍រួមបញ្ចូលក្នុងរូប១សន្លឹកផងដែរ បូករួមជាមួយមុខងារ ISOCELL PLUS និង Smart-ISO ដែលអាចឱ្យទូរស័ព្ទ realme ថតរូបកាន់តែល្អលេចធ្លោទោះបីស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។ រូបថតនៃកាមេរ៉ាទំហំ 108MP ដែលថតដោយ realme 8 Pro បានផ្តល់តុល្យភាពពន្លឺល្អ រួមជាមួយពណ៌ដ៏រស់រវើក និងមានភាពហ្មត់ច្បាស់ទាំងកន្លែងភ្លឺ និងងងឹត។ ទោះបីពង្រីកក៏នៅតែឃើញភាពណម៉ត់ក្នុងរូបភាពច្បាស់ល្អ។ ដោយផ្អែកលើ សិនស័រកម្រិតខ្ពស់ 108MP realme បានបង្កើនការផ្តល់ជូននូវមុខងារច្រើនកាន់តែមានប្រសិទ្ធភាពជាងមុន និងលក្ខណៈពិសេស មុខងារលេចធ្លោជាច្រើនទៀតដូចជា៖ In-sensor zoom ពង្រីករូបភាពបានកាន់តែច្បាស់ មុខងារថ្មី New Starry Mode with time-lapse video, Tilt-shift photography នៃពិភពលោកខ្នាតតូច Portrait Filters ថ្មីកាន់តែលេចធ្លោ។


កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាសាកថ្មលឿន
Realme 8 Pro ជាមួយនឹងថាមពលថ្មទំហំ 4500mAh នៅពេលសាកថាមពល SuperDart 50W វាចំណាយពេលត្រឹមតែ ៤៧នាទីប៉ុណ្ណោះសាកដល់ ១០០%។ បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart រក្សាល្បឿនសាកឱ្យនៅតែលឿន ទោះបីអ្នកលេងហ្គេម ឬមើលវីដេអូ។ អ្នកនឹងអាចបញ្ចូលថ្មបាន ៥៣% ក្នុងរយៈពេលតែ ៣០នាទី នៅពេលអ្នកកំពុងសាកថ្ម និងលេងហ្គេមក្នុងពេលជាមួយគ្នា។ ចំនុចសំខាន់មួយទៀត realme 8 Pro បំពាក់បន្ទះអេក្រង់ Single-Punch Hole Display ប្រភេទបន្ទះបង្ហាញ Super AMOLED ទំហំ 6.4 អ៊ីញ។ សម្រាប់កំលាំងម៉ាស៊ីនរបស់ម៉ូដែលបង realme 8 Pro គឺរត់លើបន្ទះឈីប Snapdragon 720G (8nm) កម្រិត octa-core រត់លើប្រព័ន្ធ Kryo 465 មានល្បឿនខ្ពស់បំផុតដល់ 2.3GHz។ ចំនុចដែល realme តែងតែឈានមុខគេនឹងលេចធ្លោផងដែរគឺបច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart ជមួយនឹងទំហំថ្ម 4500mAh៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ