Connect with us

ព័ត៌មានជាតិ

ក្រុម Ad-Fiden ឈ្នះ​ទឹកប្រាក់​៣០០០ ដុល្លារ​ពី​កម្មវិធី SmartSpark ដើម្បី​ជំរុញ​ការ​ជាវ​ផលិតផល​អាហារ​ផលិត​នៅក្នុង​ស្រុក

បានផុស

នៅ

​ភ្នំពេញ ២១ មិថុនា ២០២១ – បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​ភាពជា​សហគ្រិន​រយៈពេល ៣​ខែ និង​សាកល្បង​គំនិត​អាជីវកម្ម​ដែល​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព​ក្នុង​កម្មវិធី SmartSpark រួចមក ក្រុម Ad-Fiden ត្រូវបាន​ប្រកាស​ជា​អ្នក​ជ័យលាភី​ក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី​7 (​ទីក្រុង​វៃឆ្លាត និង​ប្រកបដោយ​និរន្ត​ភាព​) ក្នុងចំណោម​ក្រុម ចំនួន​៧​ដទៃទៀត​។ ហើយ​រង្វាន់​ដែល​ពួកគាត់​ទទួលបាន​នោះ​គឺ ទឹកប្រាក់​ចំនួន ៣,០០០ ដុល្លា​ពី Smart Axiata ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​បង្កើត​ថ្មី​របស់​ពួកគេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

SmartSpark គឺជា​កម្មវិធី​បណ្តុះបណ្តាល​សហគ្រិន ដែល​រៀបចំ​ដោយ Smart Axiata និង Impact Hub Phnom Penh ក្នុង​គោលបំណង​គាំទ្រ​ដល់​សហគ្រិន​សង្គម ដែលមាន​អាជីវកម្ម​រួមចំណែក​ដល់ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល (SDGs) ទាំង​១៧​គោលដៅ​ផងដែរ ។ ការសហការ​នេះ​គី​ជា​ផ្នែក​មួយ​នៃ កម្មវិធី​ដែលមាន​រយៈពេល​បី​ឆ្នាំ ដែលមាន​កម្មវិធី​រហូត​ដល់​ប្រាំបួន​ជំនាន់ ក្នុងការ​ស្វែងរក​ក្រុម​សហគ្រិន​វ័យក្មេង មានគំនិត​បង្កើត​អាជីវកម្ម​សង្គម​ដែល​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្រាប់​កម្មវិធី SmartSpark ជំនា​ន់ទី​៧ នេះ​គឺ​ត្រូវបាន​ផ្តោតទៅលើ​គំនិត​អាជីវកម្ម​ដែល​ទាក់ទង​ទៅនឹង​ទីក្រុង​វៃឆ្លាត និង​ប្រកបដោយ​និរន្ត​ភាព ដែល​ស្របតាម​គោលដៅ​ទី​៩ ឧស្សាហកម្ម នវានុវត្តន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ គោលដៅ​ទី​១១​ទីក្រុង និង​សហគមន៍​ប្រកបដោយ​ចីរភាព គោលដៅ​ទី​១២​ការប្រើប្រាស់​និង​ការផលិត​ដោយ​ទទួលខុសត្រូវ នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs)​។​

Ad-Fiden គឺជា កម្មវិធី​ទូរស័ព្ទ​ដែល​ផ្តល់នូវ​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​នៃ​ផលិតផល​អាហារ និង​ភេសជ្ជៈ​ដែល​ផលិត​នៅក្នុង​ស្រុក​ទៅដល់​អ្នកប្រើប្រាស់​និង​ភ្ជាប់​អ្នក​ផលិត​ក្នុងស្រុក​ទៅ​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ចំណីអាហារ និង​ទីផ្សារ និង​យីហោ​។​

​កញ្ញា ម៉ៅ សុជាតា សហ​ស្ថាបនិក​នៃ Ad-Fiden បាន​ថ្លែងថា “​ដំបូង​ឡើយ ក្រុមការងារ​របស់​យើង​ផ្តោត​ការងារ​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម ក៏ប៉ុន្តែ​គំនិត​អាជីវកម្ម​របស់​យើង​ពុំទាន់​គ្រប់លក្ខណៈ​នៅឡើយ​ទេ​។ ហើយក៏​សូម​អរគុណ​ដល់​កម្មវិធី SmartSpark ដែល​ធ្វើ​ឲ្យ​យើង​មានឱកាស​ទទួល​បានកា​រ​បណ្តុះបណ្តាល​ពី គំរូ​អាជីវកម្ម ការស្រាវជ្រាវ​ទីផ្សារ យុទ្ធសាស្ត្រ​ទីផ្សារ និង​វគ្គ​សិក្សា​សំខាន់ៗ​ផ្សេងទៀត​ដែល​អាចអោយ​យើង​អភិវឌ្ឍ​គំនិត​កាន់តែ​ប្រសើរ​និង​មាន​ឥទ្ធិពល​កាន់តែ​ធំ​នៅក្នុង​សង្គម​។ កម្មវិធី SmartSpark ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​ជួយ​សហគ្រិន​សង្គម​ឱ្យមាន​ឥទ្ធិពល​វិជ្ជមាន​កាន់តែ​ធំ​នៅក្នុង​សង្គម​”​។

​កញ្ញា ណា​រ៉ា សុ​ខេ​ម៉ា គ្រូ​បណ្តុះបណ្តាល និង​ទីប្រឹក្សា​កម្មវិធី នៅ Impact Hub Phnom Penh បាន​ថ្លែងថា “​ចាប់តាំងពី​រដូវ​កាល​ទី​១ រហូតដល់​រដូវ​កាល​ទី​៧​នេះ កម្មវិធី SmartSpark បាន​បណ្តុះបណ្តាល​សហគ្រិន​ចំនួន ១៧៦​នាក់ ក្នុងនោះ​ក៏មាន​ស្ត្រី ៥៣% ព្រមទាំង​គាំទ្រ​គំនិត​អាជីវកម្ម​ជាង ៥៣ រួចមកហើយ​។ ពួកយើង​ពិតជា​មាន​មោទនភាព​បំផុត​ចំពោះ​ស្មារតី​ការតស៊ូ​ព្យាយាម និង​ទេពកោសល្យ​របស់​សហគ្រិន​សង្គម​វ័យក្មេង ដែលមាន​ការខិតខំ​ប្រឹង​ប្រែង​ដោះស្រាយ​នូវ​បញ្ហា​សង្គម​តាមរយៈ​គំនិត​ន​វា​នុ​វត្ត​ន៏​របស់​ពួកគេ​”​។

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) បាន​មានប្រសាសន៍ថា “​យើង​ពិត​ជាមាន​មោទនភាព​ណាស់​ខណៈពេលដែល​សហគ្រិន​វ័យក្មេង​បាន​ផ្ដោត​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅលើ​បញ្ហា​ផ្សេងៗ​ដែល​ប្រឈម​មាននៅ​ក្នុងសង្គម​។ គំនិត​ទាំងនេះ​ប្លែក​ពីគ្នា ហើយ​មានដូចជា ការផ្ដោត​ទៅលើ​ចំណី​សត្វ ទៅកាន់​ការបង្កើតឡើង​នូវ​ការធ្វើ​ទីផ្សារ​និង ផ្សាយពាណិជ្ជកម្ម​បែប​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការស្វែងរក​វិធី​ធ្វើ​ម្ហូប​បែប​ថ្មី សហគ្រិន​ដែល​បាន​ចូលរួម​កម្មវិធី SmartSpark បន្តធ្វើ​ឲ្យ​យើង​មាន​ភាព​ភ្ញាក់ផ្អើល​តាមរយៈ​ទេពកោសល្យ​និង​ជំនាញ​របស់​ពួកគេ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជួយ​នូវ​សហគមន៍​ដែល​មិនទាន់មាន​ភាពជឿនលឿន​។ បេសកកម្ម​របស់ ក្រុមហ៊ុន Smart គឺ​ជួយ​ឲ្យ​គំនិត​ច្នៃប្រឌិត​ទាំងអស់នេះ​ក្លាយជា​ការពិត ដោយ​ផ្ដល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ព្រមទាំង​កម្មវិធី​អភិវឌ្ឍ​ដូច SmartSpark​។ គំនិត​ដំណោះស្រាយ​ទាំងអស់​ដែល​បានធ្វើ​បទ​បង្ហាញ​នៅ SmartSpark ជំនា​ន់ទី 7 នេះ​គឹ​សុទ្ធ​តែមាន​សក្ដានុភាព​ក្នុង​ការជួយ​បង្កើន​ឡើង​នូវ​គុណភាព​នៃ​ជីវិត​សម្រាប់​ប្រជាជន​ជាច្រើន​សហគមន៍​។​”

​បន្ទាប់ពី​កម្មវិធី SmartSpark Pitching Night នេះ ក្រុម​ទាំង​៨​ដែល​បាន​ចូល​វគ្គ​បណ្តុះបណ្តាល​ក៏​នៅតែ​ទទួល​បានការ គាំទ្រ និង​បណ្តាញ​ទំនាក់ទំនង​របស់ Impact Hub Phnom Penh ក្នុង Hub Entrepreneurs Club ដែលជា​បណ្តាញ សហគ្រិន និង​អ្នកដឹកនាំ​ដទៃទៀត​ផងដែរ​។

​ក្រុម​ទាំង​៧​ទៀត ដែល​បាន​ចូលរួម​កម្មវិធី​មានដូចជា​៖

• ECOBuddy គឺជា​កម្មវិធី​ទូរស័ព្ទ​ដែល​ជម្រុញ និង សម្រួលការ​រស់នៅ​បែប​បៃតង​ឱ្យ​កាន់តែ​ងាយស្រួល​និង​សប្បាយរីករាយ តាមរយៈ​ការលេង​ហ្គេម​បេសកកម្ម​បៃតង (Eco-challenge) ព្រមទាំង​មាន​E-bot ដ៏​រួសរាយ​រាក់ទាក់​។ អ្នក​ក៏​អាច​ទិញ​ផលិតផល​ដែល​ល្អ​សម្រាប់​បរិស្ថាន​និង​មាន​គុណភាព​ខ្ពស់ ព្រមទាំង​ប​ង្កេ​ី​ត​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយ​អ្នក​ដែល​ស្រលាញ់​បរិស្ថាន​ដូច​អ្នក​ដែរ (Eco-Community)​។​

• Pawsome Kh ជា​រូបមន្ត​ចំណី​សត្វ​ថ្មី សម្បូរ​ជីវជាតិ ល្អ​សម្រាប់​សុខភាព​សត្វ​ចិញ្ចឹម​របស់​អ្នក និង ល្អ​សម្រាប់​បរិស្ថាន​។​

• E-Piller មាន​គោលបំណង​ក្នុងការ​បង្កើត​នូវ​ប្រអប់​ឆ្លាត​វៃ ដែលមាន​តួនាទី​ជួយ​ដាស់តឿន​រំលឹក​មនុស្ស​ចាស់​ក៏ដូចជា​អ្នកជំងឺ​ឲ្យ​ទទួលទាន​ថ្នាំ​បាន​ទៀងទាត់​ពេលវេលា​។​

• Your Space គឺជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​បង្ហាញ​អ្នក​ពី​ទីតាំង​ទំនេរ​ដើម្បី​ជួយ​អ្នក​ក្នុងការ​ស្វែង​ទីតាំង​ចំណត​ដែលមាន​សុវត្ថិភាព តម្លៃ​សមរម្យ និង​នៅ​ជិត​អ្នក​បំផុត​។​

• Agora គឺជា​ភ្នាក់ងារ​ទីផ្សារ​ដែល​ផ្តល់​សេវាកម្ម​ល្អ​និង​មានតម្លៃ​សមរម្យ​ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​បៃតង​មាន​ភាព​រីកចម្រើន​។​

• KruoSa ផ្តោតទៅលើ​ការកែច្នៃ​អាហារ ដោយ​ការផលិត​នូវ​នំ​បញ្ចុក​ខ្មែរ​ដោយមាន​គុណភាព​ខ្ពស់​និង​អាច​រក្សាទុក​បានយូរ​ដោយ​ផ្តល់ជូន​នូវ​ជម្រើស​ផ្សេងៗ​គ្នា​នៃ​រូបមន្ត​ក្នុង​តំបន់​ក៏ដូចជា​រសជាតិ​បែប​ខ្មែរ​។​

• Housing Mate គឺជា​សេវាកម្ម​ប្រឹក្សា​យោបល់​ដើម្បី​ជួយ​អ្នក រចនា តុបតែង ឬ​សាង​សង់ផ្ទះ ឬ​ការិយាល័យ​ដែលមាន​ការយកចិត្តទុកដាក់​លើ​បរិស្ថាន​។​

​ចូលរួម​ជាមួយ​ពួកយើង​ដើម្បី​ប​ញ្ជេ​ញ​គំនិត​អាជីវកម្ម​ដែល​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន​យើង​។ សូម​តាមដាន​ព័​ត៍​មាន​តាមរយៈ Impact Hub Phnom Penh ឬ Smart For Cambodia ដើម្បី​ចូលរួម​ក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី​៨៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៨ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម