ព្រឹត្តិ​ការណ៍​ប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច នឹងត្រូវ​បានរៀបចំ​ជា​លើកដំបូង​នៅ​កម្ពុជា តាមរយៈ​កិច្ចសហការ​របស់​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន Moonton ដែលជា​ស្ថាបនិក​ហ្គេម Mobile Legends
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ព្រឹត្តិ​ការណ៍​ប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច នឹងត្រូវ​បានរៀបចំ​ជា​លើកដំបូង​នៅ​កម្ពុជា តាមរយៈ​កិច្ចសហការ​របស់​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន Moonton ដែលជា​ស្ថាបនិក​ហ្គេម Mobile Legends

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ – អ្នក​ចូលចិត្ត​លេង​ហ្គេម​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​ឥលូវ​នេះ អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​កម្រិតស្តង់ដារ​អន្តរជាតិ​បាន តាមរយៈ​ការចង​ភាពជា​ដៃគូ​ថ្មី​រវាង​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Moonton ដែលជា​ក្រុមហ៊ុន​បង្កើត​ហ្គេម Mobile Legends: Bang Bang (MLBB)​។ កិច្ចសហការ​ថ្មី​នេះ​នឹង​នាំយក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ឈ្មោះថា “MLBB Professional League” ឬ​ហៅ​កាត់​ថា (MPL) ដែល​ក្រុម​ក្នុងស្រុក​អាចឈាន​ទៅ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​បំផុត​ក្នុង​តំបន់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ និង​ការប្រកួត​ដទៃ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ប្រកួត​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចូលចិត្ត​លេង​កីឡា​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា បង្កើន​ជំនាញ​របស់​ពួកគេ​ពេញ​មួយ​រដូវ​កាល​នៃ​ព្រឹត្តិការណ៍​ប្រកួត និង​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក និង​កីឡាករ​អន្តរជាតិ​ឆ្នើម​ល្អ​ដទៃទៀត​។ ព្រឹត្តិការណ៍​ប្រកួត​នេះ​ក៏​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន ៣ ម៉ឺន​ដុល្លារ ដែលជា​រង្វាន់​សម្រាប់​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ​។ ជាមួយនឹង​ការគាំទ្រ​ពី​ក្រុមហ៊ុន Smart ព្រឹត្តិការណ៍​ប្រកួត MPL ត្រូវ​បាន​បញ្ជាក់​ថា​នឹង​ផ្ដើមឡើង​រយៈពេល​ពីរ​រដូវ​កាល​រហូតដល់​ឆ្នាំក្រោយ ដោយ​រដូវ​កាល​ដំបូង​ចាប់ផ្តើម​នៅ​ខែសីហា ឆ្នាំ​២០២១ រហូតដល់​ខែតុលា ឆ្នាំ​២០២១។

​ក្រុម​ទាំងអស់​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​ទាំងអស់​នឹងធ្វើ​ការប្រកួត​ប្រជែង​ដណ្តើម​យក​រង្វាន់​សាច់ប្រាក់ នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ដំបូង​គេ​បង្អស់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឱកាស​ធ្វើជា​តំណាងឱ្យ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រកួត​អន្តរជាតិ M3 នា​ចុង​ឆ្នាំនេះ​។​

​ការដាក់​ពាក្យសុំ​ចុះឈ្មោះ​របស់​ក្រុម​នឹង​បើក​ក្នុងពេល​ឆាប់ៗ​នេះហើយ​រាល់​ការប្រកួត នឹង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក MLBB និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Leng by Smart និង​ទំព័រ YouTube របស់​ក្រុមហ៊ុន Smart Axiata​។​ព័ត៌មាន​លំអិត​ទាំងអស់​អាច​រកបាន​នៅលើ​ទំព័រ Leng by Smart រួមជាមួយ​ព័ត៌មាន​នៃ​ជម្រើស​ហ្គេម​ផ្សេងៗ​ទៀត​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Smart​។

លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​យើង​ពិតជា​រំភើប​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Moonton ដើម្បី​នាំយក​ព្រឹត្តិការណ៍​ប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​មួយ​មកកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។ កី​ឡាអេ​ឡិច​ត្រូ​និ​ច​កាន់តែ​ពេញនិយម​ក្នុងប្រទេស​កម្ពុជា ហើយ​យើង​បាន​ស្តាប់​អតិថិជន​របស់​យើង ដោយ​មួយចំនួនធំ​គឺជា​អ្នក​ចូលចិត្ត​កីឡា​អេ​ឡិច​ត្រូ​និ​ច ដែល​ចង់​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​នៅ​កម្ពុជា ដែល​អាច​ផ្តល់នូវ​ការប្រកួត​បែប​ស្តង់ដារ និង​ឱកាស​ពិតប្រាកដ​សម្រាប់​ការលូតលាស់​របស់​ពួកគេ​”​។

លោក ថូ​ម៉ាស បន្ថែម​ទៀត​ថា “​យើង​បាន​គាំទ្រ​ក្រុមអ្នកលេង និង​ការប្រកួត​ជា​លក្ខណៈ​បុគ្គល​នាពេល​កន្លងមក​។ ការនាំមក​នូវ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​បែបនេះ ដែលជា​កម្រិត​លី​គ (league) តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Moonton គឺជា​ព្រឹ​តិ្ត​ការណ៍​សំខាន់​មួយ ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ទៅកាន់​យុវជន​កម្ពុជា និង​វិស័យ​ឌីជីថល​ដែល​កំពុង​រីកចម្រើន​នេះ ដែល​យើង​កំពុង​ភ្ជាប់​អ្នក​ចូលចិត្ត​កី​ឡាអេ​ឡិច ត្រូ​និ​ច​ទៅនឹង​ហ្គេម​នៅ​ទូទាំង​បណ្តាញ​របស់​យើង​”​។

Trinity Wu ពី​ក្រុមហ៊ុន Montoon មានប្រសាសន៍ថា “​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart ដែលជា​ដៃគូ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​របស់​យើង​នៅ​កម្ពុជា គឺជា​ជម្រើស​មួយ​ដ៏​ច្បាស់លាស់ ព្រោះ​ក្រុមហ៊ុន Smart បាន​វិនិយោគ​ពេលវេលា​ការខិតខំ និង​ធនធាន​ជាច្រើន ដើម្បី​ពង្រីក​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា​។ យើង​ពិតជា​រំភើប​រីករាយ ដែល​បានធ្វើ​កិច្ចសហការ​ជាមួយ Smart ដើម្បី​នាំយក​បទពិសោធន៍ និង​ការប្រកួតប្រជែង​ស្តង់ដា​អន្តរជាតិ​មក​ប្រទេស​កម្ពុជា និង​អ្នក​ចូលចិត្ត​លេង​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ដែលមាន​ទេពកោសល្យ​ទាំងអស់​”​។

​ការប្រកាស​អំពី​ព្រឹត្តិការណ៍​ប្រកួត​នេះ​បានធ្វើ​ឲ្យ​មានការ​រំភើប​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ចូលចិត្ត​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា ជាពិសេស​នៅពេលដែល​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កីឡា​ស៊ី​ហ្គេម (SEA Games) ដែល​កម្ពុជា​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ ២០២៣ ។

LeeXin ប្រធាន និង​អ្នកគ្រប់គ្រង​ក្រុម Smart Burn Gaming បាន​ឲ្យ​ដឹងថា “​យើង​បាន​ចូលរួម​ក្នុងការ​ប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច និង​ការប្រកួតប្រជែង​សម្រាប់​អ្នក​ចូលចិត្ត​កីឡា​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា​ជាច្រើន​រួចមកហើយ ប៉ុន្តែ​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រកួត​លើកដំបូង​នៅទីនេះ ដែល​នឹង​នាំយក​ការប្រកួតប្រជែង​ឲ្យ​កាន់តែ​រំភើប​ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​”​។​

​ក្នុង​ឆ្នាំ​ដំបូង​ក្រោម​ភាពជា​ដៃគូ Smart និង Moonton នឹងមាន​ពីរ​រដូវ​កាល​នៃ​ព្រឹត្តិការណ៍​ប្រកួត MPL Cambodia និង​ឱកាស​សម្រាប់​ក្រុម​ចូលរួម​ប្រកួត ដើម្បី​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ M3 និង​ព្រឹត្តិការណ៍ MLBB Southeast Asian Competition (MSC) ដែលជា​ការប្រកួត​លី​គ (league) អន្តរជាតិ​ចំនួន​ពីរ​។​

​សម្រាប់​អ្នកលេង Mobile Legends និង​អ្នក​ដែល​ចាប់អារម្មណ៍​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដែល​នឹង​ធ្វើឡើង​នាពេល​ខា​មុខ​នេះ អ្នកចូលរួម​អាច​ទទួលបាន​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត​គ្មាន​កំណត់ ដើម្បី​លេង​ហ្គេម​តាម​ដែល​ពួកគេ​ចង់​លេង ដោយ​ភ្ជាប់​គម្រោង Mobile Legends គ្មាន​ដែន​កំណត់​របស់​យើង​ត្រឹមតែ ២០ សេន​ក្នុង​មួយ​សប្តាហ៍​។ ដូចគ្នា​នេះដែរ ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​ការទិញ​ទំនិញ​ក្នុង​កម្មវិធី​ហ្គេម ពួកគេ​អាច​ទទួលបាន Razer Gold បន្ថែមចំនួន ៥០ ភាគរយ​តាមរយៈ​គេហទំព័រ​របស់ Razer Gold នៅពេល​ពួកគេ​ទិញ​រូបិយប័ណ្ណ​ជាមួយ​សមតុល្យ​ចម្បង​របស់ Smart​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/lengbysmart ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។ https://web.facebook.com/LengbySmart/videos/299653128573695?_rdc=1&_rdr ៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services