បច្ចេកវិទ្យា
ជីវិតកាន់តែងាយស្រួល…និងជោគជ័យជាមួយកំពូលស្មាតហ្វូនអេក្រង់វេទមន្តបត់បានដ៏ឆ្លាតវៃ Samsung Galaxy Z Fold 2 5G…!
ទោះបីជាស្ថានភាពបច្ចុប្បន្នត្រូវតម្រូវឱ្យរក្សាគម្លាតពីគ្នា…ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែបក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុតជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 5G បានដែរ!
Samsung Galaxy Z Fold2 5G ដ៏អស្ចារ្យនេះគឺពិតជាស័ក្ដិសមជាទីបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បាននូវសេរីភាពនៃការថតរូប, សេរីភាពនៃការកម្សាន្ត និងសេរីភាពនៃការបំពេញការងារច្រើនក្នុងពេលតែមួយ (multi-tasking at the same time) ក៏ដូចជាឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរដ៏ស៊ីវិល័យបំផុតក្នុងយុគ្គសម័យថ្មីនៃពិភពស្មាតហ្វូនទំនើបពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នាពេលនេះ…!

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបាន Samsung Galaxy Z Fold 2 5G នេះ គឺពិតជាងាយស្រួលបត់បែនបំពេញតាមតម្រូវការ មិនថាផ្កាប់ផ្ងារ…គឺថាអាចប្រែក្រឡាបានយ៉ាងស្រស់សង្ហាបំផុត។ ជាក់ស្តែងពេលដែលអ្នកទស្សនាភាពយន្តគឺដូចក្នុងរោងកុនចឹង…មិនបាច់ប្រើដៃ…មិនបាច់កាន់…មិនបាច់ទប់នាំចុករោយដៃ…មិនបាច់កល់នាំតែរលំជ្រុះដាច់សង្វាក់…មិនបាច់រកជើងកល់នាំតែខាតពេល និងចំណាយពេលវេលាទៅទិញ ឬថវិកាបន្ថែមនោះទេ!

ក្រៅពីអេក្រង់ធំ 6.2” (ពេលមិនទាន់បើក) និង 7.6” (ពេលអេក្រង់បើក) ដែលអាចបត់បែនដ៏ឆ្លាតវៃ និងពុះចែកអេក្រង់ (មើលរឿង, ឆ្លើយតបសារ, លេងហ្គេមកម្សាន្ត ឬផ្ញើឯកសារ) ក្នុងពេលតែមួយ Samsung Galaxy Z Fold 2 5G ក៏បំពាក់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏លឿនបំផុត Qualcomm Snapdragon 865+ ដែលធ្វើឱ្យម៉ាស៊ីនដើរលឿន មិនទាក់ និងឆ្លើយតបតាមតម្រូវការបានយ៉ាងរលូនបំផុត!

សូមអញ្ជើញមកទទួលយកនូវភាពបត់បែនដ៏លេចធ្លោ…ស៊ីវិល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតឥឡូវនេះ…! Samsung Galaxy Z Fold 2 5G ជាស្មាតហ្វូនអេក្រង់បត់ដ៏ឆ្លាតវៃបំផុតសម្រាប់អនាគត…!!
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



