Connect with us

បច្ចេកវិទ្យា

មើលសិនទៅ…ទើបដឹងថាអស្ចារ្យប៉ុណ្ណា កំពូលលក្ខណៈពិសេសរបស់នាឡិកាឆ្លាតវៃជំនាន់ចុងក្រោយ Samsung Galaxy Watch4 និងកាសឥតខ្សែដ៏អស្ចារ្យ Galaxy Buds2

បានផុស

នៅ

សុខភាព គឺជា​ទ្រព្យ​មហាសាល​ពិតប្រាកដ​ដែលមាន​តម្លៃ​បំផុត​ពុំមាន​អ្វី​កាត់ថ្លៃ​បានឡើយ​…​ទាំង​សុខភាព​រាងកាយ​ក៏​សំខាន់​…​សុខភាព​ផ្លូវចិត្ត​ក៏​រឹតតែ​សំខាន់​…! ដូច្នេះ​ទើប​ថ្ងៃនេះ​ក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវលក្ខណៈពិសេសបំផុតរបស់ Galaxy Watch4 ដែលល្អលើស អស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត…​ខណៈដែល Galaxy Buds2 ឆ្លាត​វៃ​…​ទាន់សម័យ និង​នាំ​លោកអ្នក​ទៅកាន់​ពិភព​កម្សាន្ត​ដ៏​អស្ចារ្យ​របស់​អ្នក​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Galaxy Watch4 និង Galaxy Buds2 ផ្តល់នូវ​កំពូល​បទពិសោធន៍​ផ្នែក​សុខភាព​…​រាងកាយ ក៏ដូចជា​ការកម្សាន្ត និង​ការងារ​ប្រចាំថ្ងៃ​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន (Experience Like No Others) …! Galaxy Watch4 និង Galaxy Buds2 គឺជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​ដ៏​ទាន់សម័យ​បំផុត​…​ឆ្លាត​វៃ​បំផុត (Most high-end wearable) …​និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​បំផុត​សម្រាប់​លោកអ្នក​…!

Galaxy Watch4 និង Galaxy Buds2 មានគុណ​តម្លៃ​អស្ចារ្យ​លើសពី​គ្រឿង​ពាក់​លម្អ​ ដែល​លោកអ្នក​ធ្លាប់​ដឹង ធ្លាប់​ពាក់ ​ធ្លាប់ប្រើ និង​ធ្លាប់​បានឃើញ​…! ឥឡូវនេះ​សូម​មក​មើល​ចំណុច​អស្ចារ្យ និង​កំពូល​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន សាម​សុង ដែល​បំពាក់​លើ Galaxy Watch4 និង Galaxy Buds2 ជាមួយគ្នា​៖

* Galaxy Watch4

– Design (Sleek, Seamless, Iconic): ពាក់​ក្ដោប​កដៃ​បានល្អ និង​មាន​ផាសុកភាព​បំផុត (​មិន​តឹង មិន​រឹត មើលទៅ​ទាក់ភ្នែក លេចធ្លោ ទាន់សម័យ និង​មិន​ធ្វើឱ្យមាន​អារម្មណ៍​ទើស​ទែង​) និង​ជាប់​ធន់​បំផុត​ជាមួយនឹង​តួ​ដែល​ធ្វើឡើង​ពី Armor Aluminum Metal Frame…!

– បំពាក់​បច្ចេកវិទ្យា Body Composition: ធ្វើការ​តាមដាន​នូវ​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នកជា​ពិសេស​សកម្មភាព​លំ​ហាត់ប្រាណ​ដែល​អាច​ប្រាប់​ពី​ស្ថានភាព​រាងកាយ​របស់​អ្នក (Body Composition) ពី​ទម្ងន់ (Weight)…​កំហាប់​សាច់ដុំ (Skeletal muscle) …​កម្រិត​ជាតិ​ខ្លាញ់ (Fat mass) …​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ (Body Fat) …BMI (Body Mass Index) …​កម្រិត​ជាតិ​ទឹក​ក្នុង​រាងកាយ (Body Water) …​និង BMR…​ជាមួយនឹង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​បំផុត Samsung BioActive Sensor ដោយ​លោកអ្នក​គ្រាន់តែ​ដាក់​ចុង​ម្រាមដៃ 2 ក្នុង​រយៈពេល 15 វិនាទី ប៉ុណ្ណោះ​…! ដូច្នេះ​លោកអ្នក​អាច​ដឹង​ពី​ស្ថានភាព​សុខភាព​រាងកាយ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​យ៉ាង​ងាយស្រួល​បំផុត​ហាក់បីដូច​ជាមាន​គ្រូពេទ្យ​ប្រចាំ​ខ្លួន​ជានិច្ច​ផងដែរ​…!

– Advanced Sleep Technology: ធ្វើការ​វិភាគ និង​តាមដាន​ការ​គេង​របស់​លោកអ្នក​ដោយ​ឱ្យ​លោកអ្នក​អាច​ត្រួតពិនិត្យ​នូវ​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម (Blood Oxygen Level) និង​ការ​គេង​ស្រ​ម៉ុក (Snoring patterns) របស់លោក​អ្នក​ផងដែ​រ​…!

– Watch Faces: មុខ​នាឡិកា​ថ្មីៗ​ស្អាតៗ​រាល់ថ្ងៃ (A new day, A new watch face) …! បច្ចេកវិទ្យា​នេះ​អាចឱ្យ​លោកអ្នក​រីករាយ​ជាមួយនឹង​ពណ៌ (color)…​ប្រភេទ​អក្សរ ឬ លេខ (Fonts styles)…​ទៅតាម​រស​និយម​របស់លោក​អ្នក​ផងដែ​រ​…!

* Galaxy Buds2

– Well-Balanced Sound: ផ្តល់នូវ​ភាព​រីករាយ និង​កំពូល​បទពិសោធន៍​នៃ​សំឡេង​ដែល​ឮ​រងំ​បុក​បាស​បាន​ធ្ងន់​ល្អ​ហាក់ដូចជា​អ្នក​ស្ថិតក្នុង​ស្ថានភាព​ពិតៗ​តែម្តង​…!

– Active Noise Canceling (ANC): លោកអ្នក​អាច​ជ្រើស​សំ​ឡង​ដែល​លោកអ្នក​ចង់​ស្តាប់​ជាមួយនឹង ម៉ា​យ​ក្រូ​ហ្វូ​ន 2 គ្រាប់ (2 Microphone) ដើម្បី​ទប់ស្កាត់​សំឡេង​រំខាន​ដែល​លោកអ្នក​មិន​ចង់​ស្តាប់ឮ បាន​រហូតដល់ 98%​។ ដូច្នេះ​លោកអ្នក​អាច​រីករាយ​ពេញទំហឹង​ជាមួយនឹង តន្ត្រី ខ្សែភាពយន្ត​… ការកម្សាន្ត​ហ្គេម​……​សៀវភៅ​មាន​សំឡេង​អាន (Audio books) ឬ Podcasts ដែ​លោកអ្នក​ចូលចិត្ត​…!

– Crystal Clear Calls: ជាមួយនឹង ម៉ា​យ​ក្រូ​ហ្វូ​ន​ចំនួន 3 គ្រាប់ ( 3 microphones) និង Voice Pickup Unit ដែល​ផលិត​មក​ស្រាប់ ជួយ​យក​សំឡេង​រំខាន​ពី​បរិយាកាស​ខាងក្រៅ​ចេញ កាត់បន្ថយ​សំឡេង​ខ្យល់ ធ្វើឱ្យ​ការសន្ទនា​របស់​អ្នក​រលូន ឮ​ច្បាស់​ដូច​និយាយ​ផ្ទាល់​តែម្តង​…!

– Comfort Fit: ត្រូវបាន​រចនា និង​បង្កើតឡើង​មាន​ទម្ងន់​ស្រាល​បំផុត និង​មាន​ផាសុកភាព​បំផុត ទោះ​ពាក់ ឬ​ប្រើ​យូរ​ប៉ុណ្ណា​ក៏​មិន​ធ្វើឱ្យមាន​ការរំខាន ឬ​ឈឺ​ត្រចៀក​លោកអ្នក​ឡើយ​…!

– Battery Life: កាន់​ថ្ម​បានយូរ​រហូតដល់ 15 ម៉ោង (​ពេល​លោកអ្នក​សាក​ពេញ​ប្រអប់ Fully Charged Case)

​ទោះជា​ត្រូវ​សរសេរ​រ៉ាយរ៉ាប់​យ៉ាងណា​ក៏​មិនទាន់​អស់​ដែរ​…! Galaxy Watch4 និង Galaxy Buds2 នៅមាន​ចំណុច​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត​ ដែល​លោកអ្នក​មិនទាន់​បានដឹង​…! ដូច្នេះ​បើ​ចង់ដឹង​ច្បាស់​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅធ្វើ​តេស្ត​ដោយផ្ទាល់ ឬ​ទិញ​ប្រើ​ដោយ​ខ្លួនឯង​ទើប​ដឹងថា​វា​អស្ចារ្យ​ប៉ុណ្ណា​…!

​នៅចាំ​អី​ទៀត​…! សូម​ចាប់ផ្តើម​ទទួលយក​កំពូល​បទពិសោធន៍​ពី កំពូល​នាឡិកា​ដ៏​ឆ្លាត​វៃ​ដែល​ដឹង​ពី​សុខភាព​របស់​អ្នក​ល្អ​បំផុត (The Watch That Knows You Best Ever) និង កាស​ឥត​ខ្សែ​ដ៏​ល្អ​បំផុត​ដែល​ផ្តល់នូវ​ការកម្សាន្ត​ក៏ដូចជា​នាំ​លោកអ្នក​ទៅ​ពិភព​ដ៏​អស្ចារ្យ​របស់​អ្នក ( Immerse Into Your World)…!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៤ នាទី មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា២ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម