Connect with us

បច្ចេកវិទ្យា

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

បានផុស

នៅ

​រាជធានី​ភ្នំពេញ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ – កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ (USDP) បាន​ត្រលប់​មកវិញ​កាន់តែ​រំភើប ដោយមាន​ក្រុម​ចំនួន ៣ ក្រុម​ពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បានបង្ហាញ​ដំណោះស្រាយ​ឌីជីថល​ដល់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Heineken Cambodia ក្រុមហ៊ុន Prudential Cambodia និង ក្រុមហ៊ុន Smart Axiata​។ វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​Dato’ Izzaddin Idris ប្រធាន និង​នាយក​ប្រតិបត្តិ​ក្រុម​នៃ Axiata Group Berhad​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម Smart ដែលមាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៨ នាក់​បានធ្វើ​បទ​បង្ហាញ​គំនិត​ច្នៃប្រឌិត​មួយ ដើម្បី​ជំរុញ​ការបញ្ចូល​ទឹកប្រាក់​តាមបែប​ឌីជីថល ហើយ​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​ពានរង្វាន់ CEO Challenge ដោយ​ឈ្នះ​ទឹកប្រាក់​ចំនួន ១,៨០០ ដុល្លារ​។ ដំណោះស្រាយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ចំណាយពេល​ត្រឹមតែ​៤៨​ម៉ោង ត្រូវបានធ្វើ​ការវិនិច្ឆ័យ​ដោយ លោក Feiruz Ikhwan នាយក​ប្រតិបត្តិ​ស្តីទី​ក្រុមហ៊ុន Smart Axiata លោក Balaji Ravi នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Prudential Cambodia និង លោក Franco Zhao នាយក​ផ្នែក​ឌីជីថល និង​បច្ចេកវិទ្យា​ក្រុមហ៊ុន Heineken Cambodia​។​

​រង្វាន់​ផ្សេងទៀត​ដែល​ត្រូវបាន​ប្រគល់ជូន​បេក្ខជន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​រួមមាន ពានរង្វាន់​ក្រុម​ធ្វើ​បានល្អ​បំផុត​ទី​២ ជាមួយ​រង្វាន់​ទឹកប្រាក់​ចំនួន ១,០០០ ដុល្លារ ហើយ​ក្រុម​ជ័យលាភី​នៃ​ក្រុម​ធ្វើ​បានល្អ​បំផុត​ទី​១ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន ១,៤០០ ដុល្លារ​។ បេក្ខជន​ឆ្នើម​ចំនួន ៨ នាក់ នឹង​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ រយៈពេល​២​ខែ នៅឯ​ក្រុមហ៊ុន​របស់ Axiata ក្នុងប្រទេស​ម៉ាឡេស៊ី​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កម្មវិធី SmartEdu USDP រដូវ​កាល​ទី ៣ លោក Feiruz Ikhwan មានប្រសាសន៍ថា​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់​សិទ្ធិអំណាច​ដល់​យុវជន​កម្ពុជា​ជាមួយនឹង​ជំនាញ និង​សមត្ថភាព​ច្នៃប្រឌិត​ផ្នែក បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ដែល​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។​

“​កម្មវិធី SmartEdu USDP គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការរៀន​ជំនាញ​ដោះស្រាយ​បញ្ហា​ពិត​នានា ក្នុង​ជីវិត ក្នុង​បរិយាកាស​ជាមួយ​បច្ចេកវិទ្យា​កុំព្យូទ័រ​។ អ្នកចូលរួម​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បង្អាក​ភាព​ដដែលៗ គិត​ត្រិះរិះ​ពិចារណា​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​សម្រេច​ថ្លឹងថ្លែង​ហានិភ័យ​។ យើង​មាន​មោទនភាព​ក្រៃលែង ដែល​បាន​ដើរតួនាទី​ក្នុងការ​ជំរុញ​សក្ដានុពល​អ្នកដឹកនាំ​ឌីជីថល​របស់​ពួកគេ ព្រមទាំង​អភិវឌ្ឍ​អ្នកដឹកនាំ​ឌីជីថល​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ​រយៈ​១៣ ថ្ងៃ អាចធ្វើ​ទៅបាន​តាមរយៈ​មូលនិធិ​កសាង​សមត្ថភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ការគាំទ្រ​ដ៏​ជ្រាលជ្រៅ​ពី​ក្រសួង អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​”​។​

​កម្មវិធី​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨ បាន​ត្រលប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈ ពេល​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ដោយ​ត្រូវបាន​ជ្រើសរើស​ពី​សាកលវិទ្យាល័យ​ចំនួន​១២ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា និស្សិត​កម្ពុជា​ចំនួន​៤៨ នាក់​ដំបូង​ត្រូវបាន​បែងចែក​ទៅក្នុង​ក្រុម​ចំនួន​៨ ក្រុម បាន​ចូលរួម​កម្មវិធី សិក្ខាសាលា​អ្នកដឹកនាំ​អាជីវកម្ម នៅ​សណ្ឋាគារ Garden City ក្នុង​រាជធានី​ភ្នំពេញ​។ ពួកគេ​បានធ្វើការ​បន្ថែម​លើ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំនាញ​ទំនាក់ទំនង ភាព​ច្នៃប្រឌិត និង​ការ​ត្រិះរិះ​ពិចារណា ព្រមទាំង​សមត្ថភាព​គ្រប់គ្រង​អារម្មណ៍​ផងដែរ​។ អ្នកចូលរួម​ទាំងអស់​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​អាជីវកម្ម​ឌីជីថល សិក្ខាសាលា និង ការប្រកួតប្រជែង ដែល​ពួកគេ​ត្រូវបាន​ជំរុញ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ផ្តល់​មតិ​កែលម្អ​ចំៗ​ដល់​គ្នា​ទៅវិញទៅមក​។​

​សមាជិក​ក្រុម​ជ័យលាភី​ពានរង្វាន់ CEO Challenge យឹម សា​លីន​ដា បាន​ចែករំលែក​ថា “​ទោះបី​គេង​មិន​គ្រប់គ្រាន់​អំឡុង​ពេល​ចូលរួម​ក្នុង​សិក្ខាសាលា Bootcamp ក៏ដោយ ប៉ុន្ដែ​កម្មវិធី​នេះ​មាន​ប្រយោជន៍​ណាស់ ព្រោះ​សិក្ខាសាលា​នេះ​បង្រៀន​លើសពី​ជំនាញ​ផ្នែក​អាជីវកម្ម​ទៅទៀត ខ្ញុំ​បាន​រៀន​មេរៀន​ល្អៗ​ជាច្រើន ជាពិសេស​នៅពេល​ធ្វើការ​ងារ​ជា​ក្រុម​។ ការប្រកួតប្រជែង​ក្នុង​កម្មវិធី CEO Challenge គឺជា​បទពិសោធន៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មែនទែន​។ វា​ពិតជា​លំបាក​នៅពេលដែល​ធ្វើ​ការងារ ក្រោម​សម្ពាធ និង​ពេលវេលា​កំណត់ ប៉ុន្តែ​ខ្ញុំ​មិនមាន​ការសោកស្តាយ​ណាមួយ​ទេ ព្រោះ​កម្មវិធី Bootcamp នេះ​បានរៀបចំ​យ៉ាង​ពេញលេញ​ឱ្យ​ខ្ញុំ​ក្លាយជា​អ្នកដឹកនាំ​នាពេល​អនាគត​”​។​

​កម្មវិធី SmartEdu USDP ត្រូវបាន​ដាក់​ឲ្យ​ដំណើការ​កាលពី​ខែតុលា ឆ្នាំ​២០១៨ ជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង ក្រុមហ៊ុន Smart Axiata​។ ជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​វិនិយោគ​ទឹកប្រាក់​ចំនួន ១​លាន ៥​សែន​ដុល្លារ សម្រាប់ រយៈពេល​៣​ឆ្នាំ​ទៅក្នុង​កម្មវិធី​ចំនួន​២​នៃ SmartEdu រួមមាន កម្មវិធី​អាហារូបករណ៍ SmartEdu និង​កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សកលវិទ្យា​ល័យ SmartEdu (USDP)​។​

​កម្មវិធី SmartEdu USDP រំពឹងថា នឹង​អភិវឌ្ឍ​គំនិត​អាជីវកម្ម​ឌីជីថល​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ជាមួយនឹង​ជំនាញ ដើម្បី​ជួយ​ជំរុញ​ដល់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងប្រទេស​ផងដែរ​។ សម្រាប់​បច្ចុប្បន្នភាព​និង​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី កម្មវិធី SmartEdu សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia or visit https://www.smartedu.com.kh៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម