Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Httpool ណែនាំក្រុមហ៊ុនអន្ដរជាតិរបស់កម្ពុជា ត្រៀមខ្លួនបង្កើនលទ្ធភាពនៃការលក់ ក្នុងរដូវបុណ្យគ្រីស្ទស្មាស់

បានផុស

នៅ

ក្រុមហ៊ុន Httpool ដែលជា​មែកធាង​មួយ​របស់​ក្រុមហ៊ុន Aleph Holding គឺជា​ដៃគូ​លក់​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ជាមួយ​ផ្លែ​ត​ហ្វ​ម​ឌីជីថល​ធំៗ​ក្នុង​ពិភពលោក រួមទាំង Meta, Twitter, Snapchat និង Tripadvisor ជាដើម កំពុងតែធ្វើការណែនាំដល់ក្រុមហ៊ុននានានៅកម្ពុជា ដែលមានអតិថិជនអន្ដរជាតិ ក្នុងការត្រៀមខ្លួននាឱកាសថ្ងៃបុណ្យគ្រីស្ទស្មាស់នេះ។ ក្រុមហ៊ុន​បានផ្ដល់​ដំបូន្មាន​ជា​ហូរហែ​ដល់​អ្នក​ទីផ្សារ​អំពី​របៀប​នៃ​ការរៀបចំ កែសម្រួល រុះរើ និង​បង្កើតឡើង​ជាថ្មី​នូវ​យុទ្ធនាការ​នៅ​ថ្ងៃបុណ្យគ្រីស្ទស្មាស់​ដ៏​ពេញនិយម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដូវ​វិស្សមកាល​នេះ តែងតែ​ជា​ឱកាស​ដ៏​មមាញឹក​បំផុត​ប្រចាំឆ្នាំ​។ ដោយ​កម្មវិធី​បុណ្យ​កាន់តែ​ខិតចូល​មក​ជិត មហាជន​កំពុង​ត្រៀមខ្លួន​សម្រាប់​ការចំណាយ​ប្រាក់​ដើរ​ផ្សារ​ប្រចាំ​រដូវ​កាល ដែល​ជាការ​ប្រមាញ់​រក​កាដូ​ល្អៗ ជាមួយ​ការផ្ដល់ជូន​នូវ​អ្វី​ពិសេស​សម្រាប់​ឱ្យ​គ្នា​។ ជាមួយ​ជម្រើស​គ្មាន​ដែន​កំណត់ តើ​មាន​វិធី​ណា​អាចជួយ​សម្រួល​កិច្ចការ​នេះ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ពេល​ពួកគេ​ស្វែងរក​ផលិតផល​នៅលើ​ផ្លែ​ត​ហ្វ​ម​មួយ​ហើយ​មួយទៀត​?

​សម្រាប់​អ្នកប្រើប្រាស់ Facebook ក្រុមហ៊ុន Httpool បានផ្ដល់​ដំបូន្មាន​ថា​៖ តើ​មានបំណង​ចង់​បង្កើន​ការលក់​ក្នុងអំឡុងពេល​រដូវ​បុណ្យ​នេះ​មែន​ទេ​? មិនចាំបាច់​គិត​យូរ​ទេ​! ដោយសារ​ថ្ងៃបុណ្យ​កាន់តែ​ខិត​មក​ជិត វា​ដល់ពេល​ត្រូវ​ក្រឡេកមើល​មេរៀន​ដែល​បាន​រៀន​នា​ឆ្នាំនេះ និង​រិះរក​វិធី​ប្រើប្រាស់​ដំ​ណេះ​ដឹង​នេះ​ដើម្បី​បង្កើត​យុទ្ធនា​ការលក់​ប្រកបដោយ​ជោគជ័យ​។ ខាងក្រោម​នេះ យើង​រៀបរាប់​អំពី​គន្លឹះ​សំខាន់ៗ​ទាំងអស់​ក្នុងការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់លោក​អ្នក​នៅលើ Facebook សម្រាប់​ឱកាស​បុណ្យគ្រីស្ទស្មាស់​ឆ្នាំនេះ​។​

​និន្នាការ​ដើរ​ផ្សារ និង​តម្រូវការ​របស់​មហាជន​កំពុងតែ​មានការ​ផ្លាស់ប្ដូ​រ ហើយ​បំណង​ចង់​សប្បាយ និង​បង្កើន​សកម្ម​ភាពរស់រវើក កំពុងតែ​ជះឥទ្ធិពល​លើ​ទម្លាប់​ដែល​មហាជន​ឆ្លើយតប​នឹង​មតិ​កា​ទីផ្សារ​។ សុំចូល​ទៅកាន់ Facebook Discovery Commerce​។ ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ការ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ Facebook នេះ អាចជួយ​លោកអ្នក​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព ក៏ដូចជា​យល់​ដឹ​ង​ពី​តម្រូវការ​របស់​ពួកគេ និង​ផ្ដល់​ជា​ជំនួយ​ជួយ​ដល់​ការផ្សព្វផ្សាយ​របស់លោក​អ្នក​បាន​ទៅដល់​មហាជន​សក្ដានុពល​។

​ពង្រីក​វិសាលភាព​អតិថិជន​គោលដៅ​៖ ចូរ​ចាប់យក​ឱកាស ដែល​នឹង​អាចជួយ​ពង្រីក​វិសាលភាព​នៃ​យុទ្ធនាការ​របស់លោក​អ្នក​។ កុំភ្លេចថា ដោយសារតែ​បុគ្គល​ម្នាក់​មិនមែនជា​ម៉ូយ​ប្រចាំ​របស់លោក​អ្នក វា​មិនមែន​មានន័យថា ពួកគេ​នឹងមិន​ទិញ​ផលិតផល​ណាមួយ​ពី​លោកអ្នក​ឡើយ​។ ដោយ​អនុញ្ញាតឱ្យ​បច្ចេកវិទ្យា​បង្ហោះ​ពាណិជ្ជកម្ម​ស្វ័យ​ប្រវត្តិ​របស់ Facebook ដឹង​ពី​ផលិតផល​អ្វីដែល​លោកអ្នក​មាន និង​មហាជន​ប្រភេទ​ណា​ដែល​ចង់​ឱ្យឃើញ វា​កាន់តែ​ងាយស្រួល​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook ក្នុងការ​តម្រង់​គោលដៅ​ទៅរក​មហាជន​កាន់តែច្រើន​។​

​បច្ចេកវិទ្យា​វៃ​ឆ្លាត​របស់ Facebook (Facebook AI) អាច​រ៉ាប់រង​កិច្ចការ​លំបាកៗ​ជូន​លោកអ្នក​។ ដូច​បាន​រៀបរាប់​ខាងលើ វិសាលភាព​មហាជន​កាន់តែ​ធំ​គឺជា​ជំហាន​ដំបូង​ដែល​អនុញ្ញាតឱ្យ​បច្ចេកវិទ្យា​វៃឆ្លាត​ស្វែងរក​មហាជន​គោលដៅ​ដ៏​ត្រឹមត្រូវ​។ ខណៈ​ការជ្រើសរើស​ផ្លែ​ត​ហ្វ​ម​ណាខ្លះ ដែល​ត្រូវ​បង្ហោះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ចូរ​កុំ​ជ្រើសរើស​តែ​ផ្លែ​ត​ហ្វ​មណា​ដែល​លោកអ្នក​គិតថា ល្អ​ស័ក្ដិសម​បំផុត​។ ចូរ​ប្រើប្រាស់​មុខងារ Automatic Placements ក្នុងការ​គ្រប់គ្រង​លើ​កម្មវិធី​វិភាគ​ទិន្នន័យ​រក​ដំណោះស្រាយ​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ ដែល​អាច​ស្វែងរក​មហាជន​ដែល​មើល​ការផ្សព្វផ្សាយ​របស់លោក​អ្នក​ដ៏​ត្រឹមត្រូវ ដោយ​មិន​សំដៅលើ​ផ្លែ​ត​ហ្វ​ម​មួយណា​ដែល​ពួកគេ​ប្រើ​ឡើយ​។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ច្នៃប្រឌិត​គឺជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការបង្ហាញ​ប្រភេទ​ផលិតផល​របស់លោក​អ្នក​ទាំងអស់​ជារួម និង​ចង​ប្រទាក់​គ្នា​។​

​ជួយ​បង្កើន​ការផ្សព្វផ្សាយ​ដល់​អាជីវកម្ម​ធុន​តូច​៖ Facebook គឺជា​មជ្ឈមណ្ឌល​ដ៏​សកម្ម​បំផុត​សម្រាប់​អតិថិជន​សក្ដានុពល ដែល​ស្វែងរក​ផលិតផល​របស់​អាជីវ​កម្ម​ផ្សេងៗ ក៏ដូចជា​ការសម្រេច​ថា​ តើ​គួរ​ទាក់ទង​មួយណា​។ សម្រាប់​ក្រុមហ៊ុន​តូចៗ វា​ហាក់ដូចជា​ក្ដីបារម្ភ​តិចតួច ហើយ​លោកអ្នក​អាចមាន​ការងឿងឆ្ងល់​ថា តើ​អាជីវកម្ម​របស់លោក​អ្នក​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងដូចម្ដេច​ពី​ការធ្វើ​ទីផ្សារ​របស់ Facebook​។ ជាការ​ពិត ការធ្វើ​ទីផ្សារ​របស់ Facecbook បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​តូចៗ​។ ជាក់ស្ដែង ចំពោះ​អ្នកដើរ​ផ្សារ​ក្នុងឱកាស​វិស្សមកាល របាយការណ៍​បាន​បង្ហាញថា អ្នកដើរ​ផ្សារ ៧​នាក់​ក្នុងចំណោម ១០​នាក់ យ៉ាងហោចណាស់​បាន​ជួយ​ទិញ​ផលិតផល​មួយ​មុខ​ពី​អាជីវកម្ម​ក្នុងស្រុក ឬ​អាជីវកម្ម​ឯករាជ្យ​។​

​សហគមន៍​អ្នកដើរ​ផ្សារ​៖ ច្បាស់​ណាស់ ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិ​ប​ត្ដិ​ការ​របស់ Facebook នឹង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អតិថិជន​ទិញ​ផលិតផល​នោះ​។ យ៉ាងណាមិញ លទ្ធផល​កាន់តែ​គាប់ចិត្ដ​បន្ថែមទៀត​គឺជា​ការបង្កើត​ផ្លែ​ត​ហ្វ​ម​សហគមន៍ ដែល​ការសន្ទនា​ផ្អែកលើ​សហគមន៍​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ជាង​ការទិញ​លក់​ផលិតផល​ផ្ទាល់​ធម្មតាៗ ដោយ​ប្ដូរ​មក​ផ្ដោតលើ​ការកសាង​កេរ្ដិ៍ឈ្មោះ និង​ការទទួលស្គាល់​។ របាយការណ៍​បាន​បង្ហាញថា អំឡុងពេល​រដូវ​ដើរ​ផ្សារ​សម្រាប់​ឱកាស​វិស្សមកាល​ក្នុង​ឆ្នាំ​២០២០ អ្នកដើរ​ផ្សារ ៥៨​ភាគរយ ចូលទៅ​កាន់​បណ្ដាញ​សង្គម​ក្នុង​ការទិញ​ផលិតផល​ជាមួយ​មិ​ត្ដ​ភក្ដិ ក្រុមគ្រួសារ និង​អ្នកគាំទ្រ​។ ដូច្នេះ ថា​មិន អតិថិជន​បាន​ទិញ​ដោយផ្ទាល់​ពី​ហាង​លក់​ផលិតផល​របស់លោក​អ្នក ឬក៏​អត់​នោះទេ ផ្លែ​ត​ហ្វ​ម​នេះ​នៅតែ​អាចជួយ​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​សេវាកម្ម​នោះ​។​

​ផ្សព្វផ្សាយ​ក្នុងឱកាស​លក់​ពិសេសៗ​៖ នរណា​ក៏​ចង់បាន​តម្លៃថោក​! យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ថ្ងៃ​ណា ឱកាស​ណា ដូចជា Black Friday និង Cyber Mondy មានន័យ​ដូចម្ដេច​។ វា​ជា​ឱកាស​សន្សំសំចៃ​លុយ​ដ៏​សម្បើម​។ ដូច្នេះ គួរតែ​ឆ្លៀត​ក្រើនរំឭក​អំពី​ថ្ងៃ​លក់​ដ៏​វិសេស​នេះ កុំឱ្យ​រំលង​ឱកាស​បង្កើន​សកម្មភាព​ទំនាក់ទំនង​ក្នុងចំណោម​អតិថិជន​ចាស់ៗ បើក​ការសន្ទនា​ថ្មីៗ និង​ពង្រីក​វិសាលភាព​ទៅដល់​អតិថិជន​ថ្មីៗ​។ ចូរ​ចងចាំ​ថា អតិថិជន​អន្ដរជាតិ ៨​នាក់​ក្នុងចំណោម ១០​នាក់ បាន​និយាយថា ការចូលរួម​ក្នុង​ថ្ងៃ Mega Sale Days (MSD) ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ដូច​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​។

​បង្កើត​បទពិសោធ​ដើរ​ផ្សារ​យ៉ាង​ពិសេស​៖ ពេល​មានបំណង​ចង់​បង្កើន​ការលក់​តាមរយៈ​អាជីវកម្ម​អន​ឡាញ ដែលជា​បទពិសោធ​ផ្ទុះ​ស្រឡះ​ពី​ការដើរ​ផ្សារ​នៅតាម​ហាង​ផ្ទាល់ សំខាន់​ត្រូវ​យល់ថា សាមញ្ញ​ភាព​នៃ​ផលិតផល​ល្អៗ​នឹង​មិនអាច​រំលេច​នូវ​ភាពលេច​ធ្លោរ​អ្វី​ឡើយ​។ យុទ្ធនា​ការធ្វើ​ទីផ្សារ​ប្រកបដោយ​ជោគជ័យ គឺជា​អ្វីដែល​ធានាថា ចំណូល​ចិ​ត្ដ​លើ​បណ្ដាញ​ផ្សព្វផ្សាយ និង​មាតិកា របស់​មហាជន​គោលដៅ រមែង​ស្ថិតនៅ​ជា​អាទិភាព​បំផុត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម