បច្ចេកវិទ្យា
ក្រុមហ៊ុនធំៗចំនួន៤ សហការគ្នាប្រឆាំងនឹងការប្រើប្រាស់កម្មវិធីរបស់ប្រទេសកាហ្សាក់ស្ថាន
កាលពីម្សិលមិញនេះក្រុមហ៊ុនបង្កើតកម្មវិធី Web Browser ល្បីៗមានដូចជា Apple, Google, Microsoft និង Mozilla បានបិទកម្មវិធី Root Certificate របស់ប្រទេសកាហ្សាក់ស្ថាន ប្រើសម្រាប់ស្ទាក់ចាប់និងឌីគ្រីបទិន្នន័យ ដែលបានផ្ញើឬទទួលតាមរយៈគេហទំព័រដែលមានប្រព័ន្ធសុវត្ថិភាព HTTP ទៅលើប្រជាពលរដ្ឋនៅទីក្រុង Nur-Sultan។
កម្មវិធីតាមដាននេះ ត្រូវបានតម្រូវឲ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែធ្នូ តាមរយៈក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត ដោយបិទមិនឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្រៅប្រទេស ជាពិសេសចូលទៅក្នុងគេហទំព័រល្បីៗដូចជា Google, Twitter, YouTube, Facebook, Instagram និង Netflix ប្រសិនបើពួកគេមិនបញ្ចូលកម្មវិធីរបស់រដ្ឋាភិបាលនេះទេ។
ទោះបីជារដ្ឋាភិបាលបានអះអាងថា កម្មវិធីនេះគឺសម្រាប់ការហ្វឹកហាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាក្ដី ក៏អ្នកឃ្លាំមើលផ្នែកសន្តិសុខបច្ចេកវិទ្យាមិនឯកភាពទៅលើការអះអាងរបស់រដ្ឋាភិបាល ព្រោះថាកម្មវិធីនេះនឹងមិនអាចជួយអ្វីបានធំដុំនោះទេនៅពេលដែលមានការវាយប្រហារ។
គោលបំណងរបស់ក្រុមហ៊ុនទាំង៤សហការគ្នា ដើម្បីប្រឆាំងនឹងការប្រើប្រាស់កម្មវិធីនេះគឺ វានឹងរាំងខ្ទប់មិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី Web Browser ចូលទៅក្នុងគេហទំព័របានប្រសិនបើពួកគេបានដំឡើងកម្មវិធីរបស់រដ្ឋាភិបាលនេះ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុនទាំង៤ បានបិទការប្រើប្រាស់នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ កាលពីខែសីហា ឆ្នាំ២០១៩ ពួកគេបានបិទម្ដងរួចមកហើយទាក់ទងនឹងប្រទេសនេះ ដែលបានប្រើប្រាស់កម្មវិធីដើម្បីតាមដានគេហទំព័រទំនាក់ទំនងសង្គមដែលមានភាសារុស្ស៊ី ឬភាសាអង់គ្លេស៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


