បច្ចេកវិទ្យា
សមត្ថកិច្ចកំពុងស៊ើបអង្កេតក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន French OL Group ដែលក្លែងបន្លំ LOGO ក្រសួងការបរទេសកម្ពុជា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស៊ើបអង្កេតរកបទល្មើសរបស់ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន French OL Group ដែលបានក្លែងបន្លំ ឡូហ្គូ (LOGO) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាច្រើន។

យោងតាមសេចក្ដីបំភ្លឺព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទើបទទួលបាននៅថ្ងៃទី ១៦ វិច្ឆិកានេះ បញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុន French OL Group ជ្រកក្រោមគេហទំព័រភ្នាល់បាល់ ឈ្មោះ ol669.vip និង ol66B.online បានធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋឲ្យសាកល្បង និងចូលរួមជាសមាជិកវិនិយោគដាក់ប្រាក់ ដោយអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុន នឹងទទួលបានប្រាក់ចំណេញ និងប្រយោជន៍ផ្សេងៗ។ ប៉ុន្តែនៅ ពេលមានសមាជិកបន្តដាក់ប្រាក់វិនិយោគកាន់តែច្រើន ក្រុមហ៊ុន មិនបានផ្ទេរប្រាក់ជូនសមាជិកវិញទេ ហើយសមាជិកទាំងនោះ ក៏មិនអាចដកប្រាក់របស់ខ្លួនត្រឡប់មកវិញបានដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានអំពីសេចក្ដីបដិសេធរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នាយកដ្ឋាន បានចាត់មន្ត្រីជំនាញឲ្យធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកបទល្មើសរបស់ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុនខាងលើ ដើម្បីឈានដល់ការចាត់វិធានការតាមនីតិវិធីច្បាប់។ ករណីនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ នាយកដ្ឋាន មិនទាន់អាចជូនដំណឹងលម្អិត បានទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរ នៃការស៊ើបអង្កេត។
ទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានអញ្ជើញមកដាក់ពាក្យបណ្ដឹងដោយផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា រាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ត្រូវបាននាយកដ្ឋាន យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្ត ស្រាវជ្រាវ ស៊ើបអង្កេត ឲ្យមានប្រសិទ្ធភាព ដើម្បីឈានដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។

បន្ថែមពីលើនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នក្នុងការផ្ទេរប្រាក់ ឬវិនិយោគណាមួយ តាមប្រព័ន្ធអនឡាញ (Online) ដោយត្រូវពិនិត្យលើឯកសារគតិយុត្តិរបស់ក្រុមហ៊ុន និងអត្តសញ្ញាណជនទទួលប្រាក់ឲ្យច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តផ្ទេរប្រាក់។ ក្នុងនោះ ខណៈបច្ចុប្បន្ននេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងជាច្រើនគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធបទល្មើសឆបោក ជាពិសេសការវិនិយោគតាមបណ្ដាញសង្គម ដែលមិនមានប្រភពច្បាស់លាស់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


