Connect with us

បច្ចេកវិទ្យា

McLaren Automotive បង្ហាញ​កំពូលរថយន្ត Hybrid ​ដែល​មាន​សមត្ថភាព​ខ្ពស់​ និងទម្ងន់ស្រាលស៊េរី​ថ្មី Artura

បានផុស

នៅ

  • McLaren មានជំនាញក្នុងផ្នែកវិស្វកម្មទម្ងន់ស្រាល និងបច្ចេកវិទ្យារថយន្តប្រណាំង ដែលប្រមូលផ្តុំ ទៅក្នុងរថយន្តអគ្គិសនីទំនើបជំនាន់ក្រោយ
  • Artura បានបង្ហាញខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren នាទីក្រុង Woking ប្រទេស អង់គ្លេស និងបង្ហាញខ្លួនជាមួយអ្នកបើកបររថយន្តប្រណាំង Formula 1 របស់ McLaren គឺលោក Daniel Ricciardo
  • McLaren Artura គឺជា​រថយន្ត​ស៊េរី​ទំនើប​ប្រើប្រាស់បច្ចេកវិទ្យា Hybrid ​ដំបូង​របស់​ក្រុមហ៊ុន
  • អាចបើកបររយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង – ដែលជាសមត្ថភាព បើកបរគ្រប់ទីកន្លែងតាមបណ្តាទីក្រុងនានា ដោយគ្មានការបំភាយឧស្ម័ន 
  • ជាកំពូលរថយន្តរបស់ McLaren ដំបូងគេដែលប្រើស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីទាំងអស់ ដែលរចនាឡើងដោយក្រុមហ៊ុនផ្ទាល់ និងសម្រាប់អនាគត នៃ ម៉ូឌែល អគ្គិសនីរបស់ម៉ាកសញ្ញាមួយនេះ គឺមានរយៈពេលបួនទសវត្សរ៍បន្ទាប់ពី McLaren បានបង្ហាញ តួកាបូនសរសៃ ដំបូងរបស់ខ្លួន។
  • ការបង្ហាញខ្លួនរបស់ Artura ស្របពេលជាមួយនឹងខួបនៃការផលិតកំពូលរថយន្តទំនើបមួយទសវត្សរ៍
  • ក្រុមហ៊ុនរថយន្តទំនើបម៉ាក McLaren Automotive ថ្ងៃនេះបានបង្ហាញនូវរថយន្តម៉ាក McLaren Artura ដែលជារថយន្តទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានសមត្ថភាព ខ្ពស់ជំនាន់ក្រោយរបស់ ខ្លួន។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត McLaren Artura បានបង្ហាញខ្លួនទៅដល់ពិភពលោកតាមបែបឌីជីថល ដ៏អស្ចារ្យដែលចេញ មកពីទី​ ស្នាក់ការកណ្តាលរបស់ខ្លួន អមនឹងវត្តមានអ្នកបើកបររថយន្តប្រណាំង Formula 1 ថ្មីរបស់ McLaren គឺលោក Daniel Ricciardo ។

Artura ថ្មីទាំងស្រុងនេះ គឺជារថយន្តស៊េរីទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ដំបូង បង្អស់របស់ក្រុមហ៊ុន និងជាកូនសោចាក់បើកទំព័រសករាជថ្មីនៃរថយន្តអគ្គិសនីគ្រប់ម៉ូឌែលក្រោយៗរបស់ McLaren។

ជាមួយនឹងស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មី ជាឆ្អឹងខ្នងសំខាន់ សម្រាប់ Artura ដែលជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់ McLaren​ ក្នុងវិស្វកម្មទម្ងន់ស្រាល ដើម្បីផ្តល់នូវ កម្រិតដ៏អស្ចារ្យនៃការប្រើប្រាស់ និងការចូលរួមដ៏គួរឱ្យរំភើប ខណៈពេលដែលដំណើរការដោយប្រព័ន្ធ Hybrid powertrain ថ្មីដែលមានលក្ខណៈពិសេសនៃម៉ាស៊ីន V6។ 

“គ្រប់ផ្នែកដែលផលិតចេញមក សុទ្ឋសឹងតែបានមកពីបទពិសោធន៍ និងជំនាញរបស់ McLaren ដែលត្រូវបាន ច្របាច់បញ្ចូលទៅក្នុងរថយន្ត Artura។ រថយន្ត Hybrid ថ្មីស្រឡាងរបស់យើង ផ្តល់នូវសមត្ថភាពទាំងអស់នៃ ការចូលរួមរបស់អ្នកបើកបរ និងភាពល្អឥតខ្ចោះដែល McLaren តែងតែល្បីល្បាញ ជាមួយនឹងអត្ថប្រយោជន៍ បន្ថែមនៃសមត្ថភាពបើកបរដោយថាមពលអគ្គិសនី។

“ការបង្ហាញខ្លួននៃកំពូលរថយន្ត Artura គឺជាពេលវេលាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន – មិនត្រឹមតែ សម្រាប់ McLaren និងអតិថិជនរបស់យើងដែលនឹងរីករាយជាមួយរថយន្តនេះនៅគ្រប់កម្រិតអារម្មណ៍ នៃទីផ្សារ រថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វិស័យយានយន្តដ៏ធំទូលាយ ខណៈដែលយើងបង្ហាញថា វិស្វកម្ម​ ទម្ងន់ស្រាល និងថាមពលរថយន្តអគ្គិសនីត្រូវតែដើរទន្ទឹមពេលជាមួយគ្នាដើម្បីផ្តល់នូវដំណើរការប្រកបដោយ ភាព​រស់រវើក និងការចូលរួមរបស់អ្នកប្រើប្រាស់ដែលជាផ្នែកមួយនៃអនាគតរថយន្តអគ្គិសនី»។

លោក Mike Flewitt នាយកប្រតិបត្តិក្រុមហ៊ុន McLaren Automotive បានថ្លែងថា ការរចនារថយន្តទំនើបដ៏អស្ចារ្យទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅសិល្បៈផ្នែកវិស្វកម្មនៅក្រោមស្បែកនៃរថយន្ត Artura ត្រូវបានបំពេញបន្ថែមដោយ ការរចនាផ្នែកខាងក្រៅរបស់វា។

ផ្នែកខាង​មុខទាប និងកម្ពស់​​ខ្ពស់នៅផ្នែកខាងក្រោយ ​គឺជា​រថយន្ត​ទំនើប​បែបស្ព័រដ៏ល្អឥតខ្ចោះ ជាមួយ​នឹងទ្វារ Dihedral ដែលជាអត្តសញ្ញាណ​របស់ McLaren ​បើក​ចូល​ទៅ​ជិត​តួ និង​កញ្ចក់​ដែល​បត់​ចូល​កាន់តែអឹប ណែន។ វា​ជា​ជំហរ​យ៉ាងរឹងមាំសម្រាប់​ពង្រឹង​បន្ថែម​ទៅលើរថយន្ត Artura ដែលមានតួរខ្លី និងកម្ពស់ទាប។

ឥទ្ធិពលជារួមផ្តល់ឱ្យ Artura នូវរូបរាង ‘បែបតូចច្រឡឹងដ៏ទាក់ទាញ’ ដែលបង្ហាញពីការវិវត្តន៍នៃ វិធីសាស្រ្ត រចនារថយន្តរបស់ McLaren ដែលឃើញនៅក្នុងម៉ូឌែលថ្មីៗ។ រាងតូចច្រឡឹង តាម​បែប​ផែនបច្ចេក​ទេសគ្រឿងបង្គុំដ៏សាមញ្ញមាន​តែ​ខ្សែ​ដំណរតួរ និង​បន្ទះដំណរភ្ជាប់បន្តិចបន្តួច។

រូបរាងរបស់ Artura ត្រូវបានឆ្លាក់ឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគ្រប់គ្រងលំហូរជ្រែកខ្យល់បានល្អ ផ្តល់ភាពត្រជាក់ដល់រថយន្ត ដែលស្របតាមគោលការណ៍រចនារបស់ McLaren ‘ Everything for reason​’។

នៅផ្នែកខាងក្នុង អ្នកបើកបរនឹងឃើញថា Artura កាន់តែពិសេស ដោយកាប៊ីនរថយន្តស្ថិតនៅចំកណ្តាល ក្តោបព័ទ្ធជុំវិញ​អ្នកបើកប។

ចំណុច Ergonomics ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន។ ហេតុដូច្នេះហើយ ដៃចង្កូតត្រូវរក្សាឱ្យដាច់ពីកុងតាក់ ដែលមិនចាំបាច់ ហើយអ្នកបើកបរអាចកែសម្រួលរបៀបបើកបរដោយមិនចាំបាច់ដកដៃចេញពីចង្កូត ដោយរក្សា ឱ្យពួកគេភ្ជាប់យ៉ាងពេញលេញទៅនឹងបទពិសោធន៍នៃការបើកបរ។

ប្រព័ន្ធ infotainment និងការតភ្ជាប់ជាមួយរថយន្ត McLaren ថ្មីទាំងអស់នេះមានប្រើប្រាស់ ដោយអេក្រង់ គុណភាពខ្ពស់ បង្ហាញព័ត៌មានច្បាស់លាស់ចំនួនពីរ។ Artura ក៏មានបំពាក់នូវបច្ចេកវិទ្យា ប៊្លូធូសរលកសញ្ញា ទាបសម្រាប់រថយន្ត ដែលអាចចាប់បាននៅពេលដែលម្ចាស់រថយន្តកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ Artura ហើយរថយន្តនឹងផ្តល់ការស្វាគមន៍ ទៅកាន់ម្ចាស់។ នេះរាប់បញ្ចូលទាំងភ្លើង ‘ Hidden-Until-Lit ‘ នៅក្នុងទ្វារ ដែលដើរតួជាសញ្ញាប្រាប់អ្នកប្រើប្រាស់ដែលចង់បើកបរនៅពេលយប់។

នៅខាងក្នុង Artura អ្នកបើកបរអាចជ្រើសរើសរបៀបឲ្យរថយន្តផ្លាស់ប្តូរទម្រង់នៃការបើកបរចំនួន 4 រួមទាំង E-mode សម្រាប់ការបើកបរក្នុងរយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយមិនបញ្ចេញការបំភាយឧស្មន័ចេញពីម៉ាស៊ីន ពោលគឺ ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។

មុខងារ Comfort សន្សំសំចៃបើកបរបានឆ្ងាយ និងប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនចំហេះនឹងធ្វើការបិទដំណើរ ការដោយស្វ័យប្រវត្តិ ពេលបើកបរក្រោម 40 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឈប់ និងចាប់ផ្តើមបញ្ឆេះឡើងវិញ ស្វ័យប្រវត្តពេលមានតម្រូវការល្បឿននៅពេលចាំបាច់។

ចំពោះការបើកបរនៅក្នុងទម្រង់ Sport និង Track ថាមពលអគ្គិសនីត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងលក្ខណៈកាន់តែខ្លាំងក្លាសម្រាប់ជំនួយដល់សន្ទុះនៃការបង្កើនល្បឿនឲ្យកាន់តែមានប្រសិទ្ធភាព ហើយប្រព័ន្ធជើងក្រោមបច្ចេកវិទ្យាទប់លំនឹងរថយន្ត នឹងផ្លាស់ប្តូរតាមការចង់បានរបស់អ្នកប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ឬអាកាសធាតុផ្សេងៗ។

Powertrain និងសមត្ថភាពថ្ម

Artura ត្រូវបានគាំទ្រដោយបច្ចេកវិទ្យាអគ្គិសនីរបស់ McLaren នៃវិស្វកម្មទម្ងន់ស្រាលទំនើប ដែល​ជំនួយ ក្នុងការជាន់ហ្គែរបង្កើនល្បឿនរថយន្តកាន់តែលឿន ការបំភាយឧស្ម័នទាប និងអាចដំណើរការក្នុងរបៀប EV ទាំងស្រុងសម្រាប់ការធ្វើដំណើរគ្មានការបំភាយឧស្ម័នរហូតដល់រយៈចម្ងាយ 30 គីឡូម៉ែត្រ។

ក្នុងនាមជាម៉ូឌែលថ្មីទាំងស្រុង Artura បានបង្ហាញដល់អ្នករចនា និងវិស្វកររបស់ McLaren នូវឱកាសក្នុង ការច្នៃប្រឌិត ដែលសំខាន់ក្នុងចំនោមវិធីទាំងនេះគឺរបៀបរក្សាសមត្ថភាពផ្នែកវិស្វកម្មទម្ងន់ស្រាលរបស់ McLaren នៅពេលបន្ថែមធាតុថាមពលអគ្គិសនី Hybrid រួមទាំង E-motor និងកញ្ចប់ថ្ម។

Artura ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពសាកអគ្គិសនីផង និងសាំងផង  (PHEV) ហើយអាចសាក បានដល់កម្រិត 80 ភាគរយក្នុងរយៈពេលត្រឹមតែ 2.5 ម៉ោងប៉ុណ្ណោះ។

ថ្មរបស់រថយន្តនេះក៏អាចប្រមូលថាមពលបញ្ចូលថ្មពីម៉ាស៊ីនចំហេះកំឡុងពេលបើកបរ និងបត់បែបតាមរបៀប បើកបរដែលបានជ្រើសរើស។

ការច្នៃប្រឌិតសាក់ស៊ី (តួរថយន្ត)

Artura គឺជារថយន្តទំនើបដំបូងគេរបស់ McLaren ដែលមានស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីនៅស្នូលឆ្អឹងខ្នងរបស់វា។

រចនា និងផលិតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren Composites (MCTC) ក្នុងតំបន់ Sheffield ដែលត្រូវបានបើកសម្ពោធក្រោមអធិបតីរបស់ Duke និង Duchess of Cambridge ក្នុងឆ្នាំ 2018 MCLA បានកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាតួរថយន្តទំនើបរបស់ McLaren។

ធ្វើឱ្យប្រសើរសម្រាប់កម្មវិធី Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ MCLA រួមបញ្ចូលនូវផ្នែកថ្មតាមតម្រូវការ និងណែនាំស្ថាបត្យកម្មអគ្គិសនី Ethernet ដែលមានមូលដ្ឋានលើដែនដែលកាត់បន្ថយការភ្ជាប់ខ្សែបាន 25 ភាគរយខណៈពេលដែលអាចង្កើនល្បឿននៃការបញ្ជូនទិន្នន័យ។

គ្រប់រថយន្ត Artura មានភ្ជាប់មកជាមួយការធានារថយន្តរយៈពេល 5 ឆ្នាំ ការធានាថ្មរយៈពេល 6 ឆ្នាំ និងការធានាលើតួរថយន្តរយៈពេល 10 ឆ្នាំ។

ការបញ្ជាទិញជាមុនសម្រាប់ McLaren Artura ឥឡូវនេះកំពុងត្រូវបានយកទៅលក់នៅអាគាតាំងបង្ហាញរបស់ McLaren ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដល់អតិថិជនដែលរំពឹងទុកនៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះ។

សម្រាប់ព័ត៌មានបន្ថែម

Tith Somphors

Sale Supervisor – McLaren Phnom Penh

+855 95 666 500

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម