បច្ចេកវិទ្យា
ក្រុមហ៊ុន Axiata Group Berhad បង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសក្នុងដំណើរទស្សនកិច្ចកម្ពុជា
ប្រធានក្រុមប្រឹក្សាភិបាល Axiata Group លោក Tan Sri ShahrilRidzaRidzuan និងនាយកប្រតិបត្តិស្តីទីរួមលោកបណ្ឌិត HansWijayasuriya បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានាក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីដើមសប្ដាហ៍មុន។

ក្រុមហ៊ុនAxiata Group គឺនៅក្នុងចំណោមបណ្តាញក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងគេនៅក្នុងអាស៊ី។ បច្ចុប្បន្ននេះAxiata Group កំពុងបម្រើអតិថិជនជាង ១៥០ លាននាក់ នៅក្នុង ១១ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែស និងកម្ពុជា។ ជាមួយនឹងទស្សនវិស័យក្នុងការក្លាយខ្លួនជា «ជើងឯកឌីជីថលជំនាន់ក្រោយ» ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការ ដោយវិវត្តខ្លួនពីការផ្តោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុនដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ដោយផ្អែកលើសសរស្ដម្ភសំខាន់ចំនួន ៣ គឺទូរគមនាគមន៍ឌីជីថលពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ។

ភាពជាដៃគូក្នុងការវិវត្តទៅមុខក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះតំណាងក្រុមហ៊ុន Axiata Group ក៏បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីលោក Ziad Shatara នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata និងលោកFeiruz Ikhwan ដែលជាទីប្រឹក្សាប្រចាំក្រុមហ៊ុន និងជាអតីតនាយកប្រតិបត្តិស្ដីទី។ កិច្ចប្រជុំដ៏សំខាន់មួយនេះ បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Smart Axiata ក្នុងការពន្លឿនការលូតលាស់ នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសម្រាប់សង្គម និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Axiata Group លោក Tan Sri ShahrilRidzaRidzuan បានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Smart Axiata និងដៃគូរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក Tan Sri ShahrilRidza បានមានប្រសាសន៍ថា «ក្រុមហ៊ុនAxiata Group តែងតែមានប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើងក្នុងការជំរុញការអភិវឌ្ឍនៅអាស៊ី (Advancing Asia) ហើយតាមរយៈការសហការជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងយើងនៅតែបន្តផ្តោតសំខាន់ទៅលើការអភិវឌ្ឍរីកចម្រើនប្រកបដោយបរិយាប័ន្នតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថល។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្កើតផលប្រយោជន៍សម្រាប់សហគមន៍ ដែលប្រកបដោយនិរន្តរភាពនៅទូទាំងអាស៊ី យើងបានស្ថាបនានូវក្រុមហ៊ុនមួយដែលតែងតែមានការយកចិត្តទុកដាក់ចំពោះមនុស្សទូទាំងសហគមន៍ ដែលជាអតិថិជនរបស់យើង និងការចូលរួមចំណែកកសាងប្រទេសជាតិដែលយើងតែងតែមានមោទនភាពជានិច្ច”។

លោកក៏បានបន្ថែមទៀតថា «ហេតុដូច្នេះហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធយ៉ាងរឹងមាំជាមួយក្រសួងដៃគូ និងភាគីពាក់ព័ន្ធនានា ជាពិសេសជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពង្រីកនូវគុណប្រយោជន៍ឲ្យកាន់តែទូលំទូលាយដល់សង្គមកម្ពុជា»។
លោក Ziad Shatara បានបង្ហាញពីភាពរីករាយក្នុងឱកាសជួបជុំគ្នាមួយនេះផងដែរ «ក្រុមហ៊ុន Smart តែងតែធ្វើការដោយមិនខ្លាចភាពនឿយហត់ ដើម្បីបង្កើតតម្លៃក្នុងបេសកកម្មរបស់យើងឆ្ពោះទៅរកអនាគតមួយដែលប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា។ និរន្តរភាពតែងតែជាបេះដូងនៃអាជីវកម្មរបស់យើងជានិច្ច ហើយជាមួយនឹងចក្ខុវិស័យរបស់យើងក្នុងការក្លាយខ្លួនជាជើងឯកឌីជីថលនៅកម្ពុជា យើងតែងតែស្វែងរកឱកាសដើម្បីផ្តល់ជូននូវការកែលម្អការច្នៃប្រឌិត និងគុណតម្លៃបន្ថែមជូនដល់អតិថិជនជាទីស្រឡាញ់របស់យើង»។

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសកម្ពុជាក្រុមហ៊ុន Smart Axiata Co., Ltd. គឺជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវា 4G ។ សេវា 4G LTE របស់ក្រុមហ៊ុន Smart ដែលផ្តល់អ៊ីនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ឥឡូវនេះមាននៅទូទាំង25 ខេត្តក្រុង។ ក្រុមហ៊ុន Smart ក៏ជាក្រុមហ៊ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានសាកល្បងបច្ចេកវិទ្យា 5G លើកដំបូងមិនធ្លាប់ មាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩។
នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកនូវហិរញ្ញវត្ថុសាធារណៈជាទឹកប្រាក់សរុបជាង៦៦០ លានដុល្លាអាមេរិកដែលបូកបញ្ចូលទាំងការរួមចំណែកប្រចាំឆ្នាំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា ដើម្បីកែលម្អការរួមបញ្ចូលឌីជីថលតាមរយៈមូលនិធិកាតព្វកិច្ចសេវាសកល (Universal Service Obligatory Fund) និងមូលនិធិកសាងសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍ (Capacity Building, Research, and Development Fund) ក្រោមការគ្រប់គ្រងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលសម្រាប់យុវជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ