Connect with us

ព័ត៌មានជាតិ

ក្រុម Green Terrace ឈ្នះ​ទឹកប្រាក់ ៣ ០០០​ដុល្លារ​ពី​កម្មវិធី SmartSpark ដើម្បី​អភិវឌ្ឍន៍​សេវាកម្ម​បង្កើត​សួន​បន្លែ​តាម​សំ​យ៉ាប​ផ្ទះ

បានផុស

នៅ

ក្រុម Green Terrance ដែលជា​សេវាកម្ម​ជួយ​អ្នកប្រើប្រាស់​បង្កើត​សួន​បន្លែ​តាម​សំ​យ៉ាប​ផ្ទះ​បាន​ឈ្នះ​ទឹកប្រាក់ ៣ ពាន់​ដុល្លារ​ពី​ក្រុមហ៊ុន Smart Axiata ក្នុង​កម្មវិធី SmartSpark ដែល​បង្កើតឡើង​សម្រាប់​ជំរុញ​ឲ្យ​មានការ​រីកដុះដាល​នៃ​សហគ្រិន​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​សាកល (SDGs)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បង្កើត​ឡើង​កាលពី​ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មាន​រយៈពេល​បី​ឆ្នាំ ដែល​មាន កម្មវិធី​រហូតដល់​ប្រាំបួន​ជំនាន់ ក្នុងការ​ស្វែងរក​ក្រុម​សហគ្រិន​វ័យក្មេង មានគំនិត​បង្កើត​អាជីវកម្ម​សង្គម​ដែល​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ក្រុម Green Terrance ត្រូវបាន​ជ្រើស រើស​ជា​ជ័យលាភី​ក្នុងចំណោម​ក្រុម​សហគ្រិន​សង្គម​ចំនួន​ប្រាំ​មួយក្រុម ដែល​ស្ថិតក្នុង​ជំនា​ន់ទី ៦ នៃ​កម្មវិធី SmartSpark ដែល​ផ្ដោតលើ​ដំណោះ ស្រាយ​សង្គម​និង​គំនិត​អាជីវកម្ម​ផ្នែក​បរិស្ថាន​ជាពិសេស​គឺ​បញ្ហា ផ្លា​ស្ទិ​ក​ប្រើ​បានតែ​មួយដង​។ Green Terrace បង្កើតឡើង​ដើម្បី ផ្តល់​ជា​សេវាកម្ម​រៀបចំ​សួន​បន្លែ​តាម​ផ្ទះ ដែលមាន​ផ្តល់​ជា​គ្រាប់ពូជ សំភារៈ និង ការរៀបចំ​រចនា តាម​តម្រូវការ​របស់​អតិថិជន​។

ក្រុម​ទាំង​៦ ក្រុម​បាន​ចំណាយពេល ៣ ខែ ធ្វើការ​ជាមួយ​អ្នក​ណែនាំ និង​អ្នក​បណ្ដុះ បណ្ដា​ល​ពី Impact Hub ដើម្បី​អភិវឌ្ឍ​គំនិត​របស់​ពួកគេ​មុនពេល​វគ្គ​ជម្រុះ​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែមករា​។

​សហ​ស្ថាបនិក​នៃ Green Terrace ឈ្មោះ ឈូ​ន វីរៈ​រដ្ឋា បាន​និយាយថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ទំនុកចិត្ត​ដែល​សមាជិក​ក្រុម​របស់​យើង​បានបង្ហាញ​ក្នុង​កម្មវិធី​។ សូម​អរគុណ​ដល់ Impact Hub Phnom Penh និង​ក្រុមហ៊ុន Smart Axiata ដែល​បាន​ផ្តល់ឱកាស និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​របស់​យើង​។ ហើយ​សេវាកម្ម​របស់​យើង​នឹងមាន​ឥទ្ធិពល​ធំធេង និង​វិជ្ជមាន​ទៅលើ​បរិស្ថាន​”​។

​ក្នុង​ជំនា​ន់ទី​៦ នៃ​កម្មវិធី SmartSpark (​បរិស្ថាន​) មានគំនិត​អាជីវកម្ម​ល្អៗ​ចំនួន​ប្រាំមួយ ដើម្បី​កំណត់​ឥទ្ធិពល​ប៉ះពាល់​លើ ​បរិស្ថាន​រួម​មាន​ ៖

– Et-Jay ដែលជា​កម្មវិធី​ទូរសព្ទ app ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​អាច​លក់​វត្ថុ ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​យ៉ាង​ងាយស្រួល និង​ជំរុញ​ការប្រមូល​ដប​ប្លា​ស្ទិ​ក កំប៉ុង​អាលុយមីញ៉ូម និង​វត្ថុ​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​ផ្សេងទៀត​ផងដែរ​។

– Bamboo Eco ផ្តល់​ជា​ផលិតផល​ធ្វើ​ពី​ឬ​ស្សី ដែល​គាំទ្រ​ដល់​កសិករ​ដែលជា​អ្នក​ផលិត ជំនួស​ឲ្យ​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​មួយដង​ដូច ជា​ដប​ឬ​កែវ​ទឹក​ជាដើម​។

– BestInBox ដែលជា​វេ​ប​សាយ​ជួយ​កាត់បន្ថយ​កាកសំណល់​វេច​ខ្ចប់​អាហារ តាមរយៈ​សំភារៈ​វេច​ខ្ចប់​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​កញ្ចប់​គ្រឿងផ្សំ​ម្ហូប​ដែល​អ្នក​ចង់​ចំអិន​ជាមួយ​ការរៀបចំ​វេច​ខ្ចប់​សម និង​បរិមាណ​ដែល​អ្នកត្រូវការ​រួចជាស្រេច​។

– Xpanz ជា​ក្រុមយុវជន ដែល​លៃលក​ដោះស្រាយ​កាកសំណល់​ពី​ឧស្សាហកម្ម​កាត់ដេរ តាមរយៈ​ការកែច្នៃ​សំណល់​ក្រណាត់ ឬ សម្លៀកបំពាក់ ចាស់​ឲ្យ​ចេញ​ជា​ផលិតផល​សម្រេច​ថ្មីៗ

– Mart Veckchob ដែលជា​សេវា​ប្រើប្រាស់​កញ្ចប់​ដែល​អាច​ប្រើ​ឡើងវិញ​បាន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​មិនចាំបាច់​នៅក្នុង​សេវាកម្ម​ចែកចាយ​អាហារ​។

​អ្នកនាង Melanie Mossard នាយក​នៃ​សហគ្រិនភាព និង​នវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និង​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​ថា “​នៅ Impact Hub យើង​ជឿ​ថា ​សហគ្រិនភាព​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ និង​មាន​ឥទ្ធិពល​ក្នុង​ការ​ជួយ​រួមចំណែក​ដោះស្រាយ បញ្ហា​នៅ​ជុំវិញ​ខ្លួន​យើង​។ នៅក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី​៦​នេះ យើង​បាន​ប្រមូលផ្តុំ​នូវ​យុវជន​ដែលមាន​ឆ​ន្ទះ​ជា សហគ្រិន​មកពី​ជំនាញ​ខុសៗ​គ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និង ជំនួញ ដែល​ពួកគាត់​មាន​គោលជំហ​រួមមួយ​គឺ ស្វែងរក និង​បង្កើត​ដំណោះស្រាយ​។ អស់​រយៈពេល​៣​ខែ​កន្លងមក ពួកគាត់​បាន​ចំណាយពេល​សិក្សា​ពី​ចំណោទបញ្ហា សិក្សា​ពី​ទីផ្សារ បង្កើតជា​គំរូ​ផលិតផល និង​សាកល្បង​វា​ក្នុង​ទីផ្សារ​។ យើង​សង្ឃឹមថា​កម្មវិធី​នេះ និង​ផ្តល់​ជា​គ្រឹះ​សម្រាប់​ឲ្យ​ក្រុម​របស់​ពួកគាត់ ដើម្បី​អភិវឌ្ឍ ជំនាញ ចំណង់​ចំណូលចិត្ត និង​ការ​តាំង​ចិត្ត​ក្នុង​ការ​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​របស់​ពួកគេ​”​។

លោក គាំ ទី​វា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ប្រចាំ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​បម្រែបម្រួល​អាកាសធាតុ និង​ផល​ប៉ះពាល់​របស់​យើង​ទៅលើ​ចីរភាព​នៃ​បរិស្ថាន​គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត​ក្នុង​ជំនាន់​របស់​យើង ហើយ​យើង​មិន​សល់​ពេលវេលា​ច្រើន​នោះទេ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​អ្វីដែល​យើង​ចាំបាច់​។ ខណៈ​ពេល ដែល​វា​ងាយ​នឹងមាន​ទុទ្ទិដ្ឋិនិយម​អំពី​ស្ថានភាព​នៃ​ភពផែនដី​របស់​យើង នេះ​គឺជា​សកម្មភាព​លើក​ទឹក​ចិ​ត្ដ​មួយ ដែល​បាន​ចែករំលែក​នូវ​ចំណង់​ចំណូលចិត្ត និង​ការ​ប្តេជ្ញាចិត្ត​ពី​សហគ្រិន សង្គម​វ័យក្មេង ក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី ៦ ដែល​យល់​ដឹងថា​អ្នក​អាចធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​ពិតប្រាកដ សូម្បីតែ​នៅ​កម្រិត​សហគមន៍​មូលដ្ឋាន ដោយ​ការអភិវឌ្ឍ​គំនិត​ឆ្លាត​វៃ ដែល​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា និង​ជួយ​ដោះស្រាយ​បញ្ហា​ជីវិត​ពិត”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម