បច្ចេកវិទ្យា
Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ល្អបំផុតប្រចាំឆ្នាំ ២០២៣
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថ្មីៗនេះ រថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសហ្វីលីពីនរួមមាន ៖ ការវាយតម្លៃលើកម្លាំង និងសមត្ថភាពរបស់រថយន្តជារួម ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។
គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ! ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង 25,000 គ្រឿង គិតចាប់តាំងពីការចេញលក់ក្នុងខែសីហា ឆ្នាំ 2020 កន្លងមក។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយដែលសបង្ហាញពីប្រជាប្រិយភាពនៃរថយន្ត Next-Generation Ford Territory ក្នុងចំណោមអតិថិជនថ្មីៗ អ្នកជំនួញវ័យក្មេង និងគ្រួសារខ្នាតតូចដែលស្វែងរករថយន្ត SUV ដែលឆ្លាតវៃ សុវត្ថិភាព ទំនើប និងទាន់សម័យ។
រថយន្ត Next-Generation Ford Territory ជារថយន្ត SUV ស៊េរីថ្មីឆ្នាំ ២០២៣ ឆ្លងកាត់នូវកំណែទម្រង់ថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ផ្តល់នូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
ផ្នែកខាងក្នុងនៃរថយន្តនេះត្រូវបានបំពាក់មកជាមួយនូវ ៖
- កៅអីស្បែកប្រណិតផ្តល់ផាសុកភាពក្នុងពេលធ្វើដំណើរ និងមានមុខងារកៅអីត្រជាក់មិនធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថាហត់នឿយជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ
- កុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3 អ៊ីញ ផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក
- អេក្រង់កម្សាន្ត Touch Screen កណ្តាលទំហំ 12 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto & Google Maps ដោយមិនចាំបាច់ប្រើខ្សែ
- ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charge
មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា ៖
- កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
- ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) បែបអក្សរ (T) និងប្រព័ន្ធជំនួយចាកចេញពីចំណត
- ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តគ្រាន់តែគ្រវាសជើង៕
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ