facebook ដាក់​គោលដៅ​ផ្ដួល​កម្មវិធី zoom ដោយ​ធ្វើ​ទំនើប​កម្ម​សេវា video chat របស់​ខ្លួន – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

facebook ដាក់​គោលដៅ​ផ្ដួល​កម្មវិធី zoom ដោយ​ធ្វើ​ទំនើប​កម្ម​សេវា video chat របស់​ខ្លួន

Published

on

កាល​ពីថ្ងៃសុក្រនេះ បណ្ដាញសង្គមយក្ស Facebook បាន​បង្ហាញ​សេវា vi​deo chat ថ្មីមួយ​ជាមួយ “បន្ទប់” និម្មិត​ជាច្រើនដែលមនុស្សអាចចូលមកលេងមិត្តភក្តិរបស់ពួកគេ ដោយ​ផ្តោត​គោលដៅ​លើ​អ្នក​ប្រើប្រាស់​កម្មវិធី​ដ៏​ពេញនិយម​គឺ Zoom ក្នុងអំឡុងពេលមានជំងឺកូវីដ១៩នេះ។

តាមរយៈកម្មវិធី Facebook Messenger អ្នក​ប្រើប្រាស់នឹងអាចចាប់ផ្តើមការហៅជាវីដេអូ​ដែលមានមិត្តភក្តិ​ប្រហែល៥០ នាក់អាចចូលរួមនិងលេង​បាន​យូរ​ប៉ុណ្ណាក៏បាន ទោះបីពួកគេមិនមានគណនីហ្វេសប៊ុកក៏ដោយ។

មិនដូចវេទិកាvideo conference ឯទៀត​ដូចជាZoomជាដើមឡើយ “Messenger Rooms” ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​រក្សា​ទំនាក់ទំនង​សង្គម​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ មិន​ថា​វា​ជា​ថ្ងៃ​កំណើត ម៉ោង​រីករាយ ក្លឹប​សៀវភៅ ឬ​ក្រុម​ឪពុកម្ដាយ​ក៏​ដោយ។

ការ​ដាក់​ឲ្យ​ដំណើរការ​នេះ​ធ្វើ​ឡើង​ចំ​ពេល​មាន​ការ​កំពុងសម្រុកទៅប្រើប្រាស់កម្មវិធី Zoom ដែល​ត្រូវ​បាន​រចនាឡើង​ជា​វេទិកា​វីដេអូ​បែប​អាជីវកម្ម និង​សេវាកម្ម​ជជែក​តាម​អនឡាញ​ដទៃ​ទៀត។

លោកZuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​ថា អ្នកប្រើ​ហ្វេសប៊ុក​ទាំងអស់​នឹង​អាច​បង្កើត​បន្ទប់​និម្មិត​ជាច្រើន និង​សម្រេចចិត្ត​ថា​អ្នកណា​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ជាមួយគ្នា៕

ប្រែសម្រួល៖ តរុណី
ប្រភព៖ AFP

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services