Connect with us

បច្ចេកវិទ្យា

ហេតុអ្វី​បានជា​គេ​និយម​ប្រើ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ?មើល​យ៉ាងណា​ដឹង​បាន?

បានផុស

នៅ

បណ្ដាញ​ហ្វេសប៊ុក ពោរពេញ​ទៅ​ដោយ​គណនី​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​គ្មាន​អ្វី​ក្រៅពី​ផ្ញើ​សារ​មិន​ល្អ ខុស​ច្បាប់​ឬ សារដែលខ្លួនឯងមិនហ៊ាន​ទទួលខុសត្រូវ។

ទាំងនោះមាន​អ្នករងគ្រោះជាច្រើនមកហើយជាមួយ​ការ​ទទួលបានសារបង្កចលាចល​ សារ​ឥតបាន ការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត និង​បោក​យកប្រាក់។ ល។ សកម្មភាព​ប្រភេទ​នេះ​ងាយស្រួល​ធ្វើ​នៅ​ក្នុង​បណ្ដាញ​មួយ ដែល​​មនុស្ស​កំពុង​ព្យាយាម​រក​មិត្តភក្តិ​ឲ្យ​បាន​ច្រើន​ឬ​ចង់​បាន​ស៊ែរនិង​ឡាច​តាម​ អាចធ្វើ​ទៅ​បាន។

ខាងក្រោមនេះបង្ហាញ​លក្ខណៈសម្គាល់ខ្លះៗនៅក្នុងគណនីហ្វេសប៊ុកក្លែងក្លាយ៖

១ ការប្រើឈ្មោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈ្មោះជារឿងដំបូងដែលផ្តល់​ឲ្យ​យើងនូវតម្រុយរួចហើយ។ ឈ្មោះដែលគេ​ពេញនិយមបំផុត ក្នុងការប្រើលើអាខោនក្លែងក្លាយ​រួមមាន​នាម ចន, សាំ, រ៉ាជែល + មីលឡិន, ថេល័រ, ប្រោន (ភាសា​ផ្សេង​ទៀត​ក៏​មាន​ដូចជា ខំធ្វើ​ឲ្យ​ឈ្មោះដូចគ្នានឹងអ្នកទូទៅ )ខ្លះ​ប្រើ​ឈ្មោះ​របស់​មនុស្ស​ល្បី ៗ អ្នកនយោបាយ ឈ្មោះ​ហៅក្រៅនិងឈ្មោះខ្លី។


២ រូបថត

អាច​ជួយ​យើង​បានច្រើនក្នុងការកំណត់អត្តសញ្ញាណគណនីក្លែងក្លាយដែល​ប្រើ រូបថត​ម៉ូដែល រូបភាពរបស់មនុស្សវ័យក្មេងដែលមានថាមពលខ្លាំងក្លានិងមានសុខភាពល្អ (នេះត្រូវ​បាន​ធ្វើ​ដើម្បី​ទាក់ទាញ​អ្នកដទៃ) រូប​តែ​មួយ​ប្រើ​មិន​ដូរ គំនូរជីវចលនិង​សត្វ​ចិញ្ចឹម​ឬ​រូប​ជា​អក្សរ​រូប​ថត​តូច​ល្អិត​អំពី​ការ​ជួបជុំ​ក្រុមគ្រួសារ​ជាមួយ​មិត្តភក្តិ រូប​ឡាន​ ផ្ទះ។ល។


៣ កាលបរិច្ឆេទ​នៃ​ការ​បង្កើត​គណនី (ភាគ​ច្រើន​នឹង​លាក់)

មិន​ចែករំលែក​មាតិកា​ទេ​ព្រោះ​យើង​នឹង​ដឹង​ថាគេ​ទើបនឹង​បង្កើត គណនី​នោះ​ឡើងក្តៅៗ។


៤ មាន​មិត្តភ័ក្ដិ​ក្លែងក្លាយ (MUTUAL FRIENDS)

ហោចណាស់​ពួកគេ​បង្កើតaccនេះ​សម្រាប់​ឡាចគ្នា​ទៅវិញ​ទៅ​មក​និង​ផ្តល់​យោបល់​លើរូបភាពនីមួយៗដើម្បី​ឲ្យ​មើលទៅដូច​អាខោន​ពិតៗ។ ការ​អត្ថាធិប្បាយ​ចុះឡើង សរសើរ​ខ្លួនឯង​ឬ​ពាក្យ​ស្រដៀងៗ ច្រើន​តែ​សិប្បនិម្មិត។

សង្ឃឹម​ថាឯកសារនេះនឹងធ្វើ​ឲ្យ​អ្នកលេងហ្វេសប៊ុក មានការប្រុងប្រយ័ត្នថែម​បន្តិច​នៅ​ពេលអនាគត ចំពោះ​គណនី​ក្លែងក្លាយ​ដែល​ភាគច្រើន​ពិតជា​មិនមាន​បំណងល្អ​ឡើយ​ពេល​ទទេៗ​មកអេតអ្នកដោយមិនប្រាប់ថា ខ្លួន​គេ​ជា​នរណា​ពិតប្រាកដ។

ចុះ​ហេតុអ្វី​ពួកគេ​ចូលចិត្ត​មាន​គណនី​ក្លែងក្លាយ?

ចម្លើយ ចង់​ធ្វើ​សកម្មភាព​ដែល​ខ្លួនឯង​មិន​ហ៊ាន​ទទួលខុសត្រូវ៕

ប្រែសម្រួល៖ស្រស់

ប្រភព៖ facebook

ចុចអាន៖ឲ្យ​កូន​ប្រើ​ស្មាតហ្វូន​ទាំង​វ័យក្មេង ប្រាកដ​ណាស់​អ្នក​កំពុង​បំផ្លាញ​ពួកគេ

ចុចអាន៖តើ​អ្វី​ជា Cloud ក្នុង​ឧស្សាហកម្ម​តិចណូឡូជី? សំខាន់​អ្វី​ដែរ​ចំពោះ​គ្រប់គ្នា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម