បច្ចេកវិទ្យា
ឱ្យកូនប្រើស្មាតហ្វូនទាំងវ័យក្មេង ប្រាកដណាស់អ្នកកំពុងបំផ្លាញពួកគេ
អ្នកជំនាញចិត្តសាស្ត្រកុមារព្រមាន ប៉ាម៉ាក់គ្រប់រូប គួរតែមានវិន័យចំពោះកូនៗកុំឲ្យប្រើទូរសព្ទស្មាតហ្វូន មុនពេលពួកគេចូលរៀនថ្នាក់អនុវិទ្យាល័យ។

លោកវេជ្ជបណ្ឌិត Jon Goldin បានអះអាងថា ឪពុកម្ដាយភាគច្រើនបានបង្ខំចិត្តទិញឧបករណ៍ប្រើប្រាស់ទំនើបៗដូចជាស្មាតហ្វូន និងថេបឡេតសម្រាប់កូនខ្លួន ដើម្បីកុំឲ្យពួកគេកណ្តោចកណ្តែងទាំងនៅសាលារៀននិងនៅផ្ទះ។ លោកថា ទង្វើរបស់ប៉ាម៉ាក់ដែលចង់ឲ្យកូនសប្បាយចិត្ត ជាទង្វើអវិជ្ជមានចំពោះពួកគេទៅវិញទេ។
អនុប្រធាននៃសាកលវិទ្យាល័យ Royal College of Psychologists រូបនេះមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យក្មេងៗមានបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ហើយពេលវេលាដែលបានចំណាយទៅលើអនឡាញអាចធ្វើឱ្យពួកគេងាយរងគ្រោះដោយការគំរាមកំហែងផ្សេងៗពីអ្វីដែលពួកគេបានឃើញ។

វេជ្ជបណ្ឌិតចិត្តសាស្រ្តរូបនេះបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដូចជា Facebook Instagram និង Twitter បង្កើតភាពលំបាកបន្ថែមទៀតសម្រាប់ក្មេងៗដែលកុហកពីអាយុរបស់ពួកគេក្នុងការបង្កើតគណនី មុនពេលឈានដល់វ័យ ១៣ឆ្នាំ ដើម្បីការពារពួកគេពីការរំខានដោយអេឡិចត្រូនិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CBNC
ចុចអាន៖អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យាដែរអត់
ចុចអាន៖កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិនអាចរក្សាការរសម្ងាត់ប៉ុន្មាននោះទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


