បច្ចេកវិទ្យា
តើអ្វីជា Cloud ក្នុងឧស្សាហកម្មតិចណូឡូជី? សំខាន់អ្វីដែរចំពោះគ្រប់គ្នា?
ចម្លើយ ៖ និយាយឲ្យសាមញ្ញទៅកុំព្យូទ័រពពក cloud គឺជាការផ្ដល់សេវាកម្មដែលសម្រាប់ផ្ទុកទិន្នន័យមូលដ្ឋាន ទិន្នន័យបណ្តាញសូហ្វវែរ វិភាគនិងភាពវៃឆ្លាត តាមអ៊ិនធរណេតដែលផ្តល់ជូននូវល្បឿនបញ្ជូនលឿន ហើយមានគុណភាពរក្សាទំហំធំផង។
ជាធម្មតាសេវាកម្ម Cloud តែងអាចជួយកាត់បន្ថយពេលវេលា ជាមួយហេដ្ឋារចនាសម្ព័ន្ធតាមឡាញ និងមានអត្ថប្រយោជន៍កំពូលសម្រាប់គ្រប់អាជីព ដែលអ្នកមិនចេះវា នឹងខាតបង់ធ្ងន់ពិបាកឆ្ពោះរកជោគជ័យក្នុងជីវភាពទៅអនាគត។
នេះជាហេតុផលទូទៅចំនួន ៧ ដែលគ្រប់គ្នាស្ថិតក្នុងវ័យបំពេញការងារត្រូវដឹងអំពី Cloud ៖
១ បន្ថយចំណាយ
Cloud computing លុបបំបាត់ការចំណាយដើមទុនក្នុងការទិញផ្នែករឹង និងសូហ្វវែរ សេវាកម្មតំឡើង និងដំណើរការលក់ហើយបន្ថែមលឿនសេវាកម្មយើងយ៉ាងរហ័សរហួន។
សេវាកម្មកុំព្យូទ័រពពកភាគច្រើនសូម្បីតែfileកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់និងធំធ្ងន់ខ្លាំងក៏អាចផ្ទុកផ្ញើក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីដោយគ្រាន់តែចុចកូនកណ្ដុរពីរបីដង។ អ្នកធ្វើអាជីវកម្មនានា ទទួលបាននូវភាពបត់បែនរហ័សនិងមានសុវត្ថិភាពក្នុងការផ្ទុក។
២ ខ្នាតជាសកល
អត្ថប្រយោជន៍នៃសេវាកម្មកុំព្យូទ័រពពក រួមមានសមត្ថភាពក្នុងការធ្វើមាត្រដ្ឋានបាន។ និយាយតាមពពកមានន័យថា ការផ្ដល់នូវធនធានអាយធីត្រឹមត្រូវ – ឧទាហរណ៍ ថាមពលកុំព្យូទ័រផ្ទុកតិចឬច្រើននៅពេលចាំបាច់ ហើយចេញពីទីតាំងភូមិសាស្ត្រត្រឹមត្រូវ។
៣ ផលិតភាព
Cloud computing បានបំបាត់នូវតំរូវការសំរាប់ការងារបញ្ជូនរូបភាព ឬការផ្ញើចេញយឺតយ៉ាំងធ្លាក់គុណភាព ដែលទាំងនេះកាត់បន្ថយការចំណាយពេលវេលាបានយ៉ាងល្អ។ Cloudដំណើរការនៅលើបណ្តាញអ្នកទំនាក់ទំនងដែលមានសុវត្ថិភាពនៅទូទាំងពិភពលោក ហើយវាត្រូវបានតំឡើងជាស្រេចលើគ្រប់ផ្នែករឹងនៃកុំព្យូទ័រដែលកាត់បន្ថយភាពយឺតនៃបណ្តាញសម្រាប់កម្មវិធីនិងសេដ្ឋកិច្ចខ្នាតធំ។
៤ សុវត្ថិភាព
Cloud ផ្តល់ជូននូវគោលនយោបាយបច្ចេកវិទ្យានិងការគ្រប់គ្រងយ៉ាងទូលំទូលាយដែលពង្រឹងជំហរសន្តិសុខជាទូទៅ ដូចជាជួយការពារទិន្នន័យកម្មវិធីនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកប្រើ ពីការគំរាមកំហែងដែលអាចកើតមានឡើង។
ប្រភេទនៃការCloud

Cloud ទាំងអស់មិនដូចគ្នាទេគឺមានម៉ូដែលនិងសេវាកម្មផ្សេងៗគ្នាជាច្រើនដែលបានវិវត្តដើម្បីជួយផ្តល់ជូននូវដំណោះស្រាយត្រឹមត្រូវសម្រាប់តម្រូវការខុសគ្នាៗនៃអ្នកប្រើ។
ដំបូងយើងត្រូវកំណត់ប្រភេទនៃការដាក់ពង្រាយCloud ឬស្ថាបត្យកម្មកុំព្យូទ័រពពកដែលសេវាកម្មានវិធីបីយ៉ាងផ្សេងគ្នានៅលើពពកសាធារណៈ ពពកឯកជន ឬពពកកូនកាត់។
ពពកសាធារណៈ
ពពកសាធារណៈត្រូវបានគ្រប់គ្រងនិងដំណើរការដោយអ្នកផ្តល់សេវាកម្មក្លោតរបស់ភាគីទីបីដែលផ្តល់ធនធានកុំព្យូទ័ររបស់ពួកគេដូចជាម៉ាស៊ីនមេនិងកន្លែងផ្ទុកទិន្នន័យនៅលើអ៊ីនធឺណិត។ Microsoft Azure គឺជាឧទាហរណ៍នៃពពកសាធារណៈ។
ពពកឯកជន
ពពកឯកជនសំដៅទៅលើធនធានកុំព្យូទ័រពពកដែលត្រូវបានប្រើដោយអាជីវកម្មឬអង្គការតែមួយ។ ពពកឯកជនអាចត្រូវបានដាក់នៅលើទីតាំងទិន្នន័យរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនខ្លះក៏បង់លុយឱ្យអ្នកផ្តល់សេវាភាគីទីបីដើម្បីធ្វើជាម្ចាស់ពពកឯកជនរបស់ពួកគេ។ ពពកឯកជនគឺជាសេវាកម្មមួយដែលសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានរក្សាទុកនៅលើបណ្តាញឯកជន។
ពពកកូនកាត់
ពពកកូនកាត់រួមបញ្ចូលពពកសាធារណៈនិងឯកជនភ្ជាប់គ្នាដោយបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យចែករំលែកទិន្នន័យនិងកម្មវិធី។ តាមរយៈការអនុញ្ញាតឱ្យទិន្នន័យនិងកម្មវិធីអាចផ្លាស់ប្តូររវាងពពកឯកជននិងពពកសាធារណៈពពកកូនកាត់ផ្តល់នូវភាពបត់បែនកាន់តែច្រើនជម្រើសដាក់ពង្រាយកាន់តែច្រើននិងជួយបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពនិងអនុលោមភាពរបស់អ្នក។
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖ស្វែងយល់អំពីបច្ចេកវិទ្យាប៊្លូធូស (Bluetooth)
ចុចអាន៖ក្រុមហ៊ុន Slack ឲ្យអ្នកប្រើប្រាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


